(កីឡាជាតិ)៖ កីឡាករជើងខ្លាំងប្រចាំទម្ងន់ ៥៧គីឡូក្រាម បឺត សង្ឃឹម បានបង្ហោះវីដេអូដែលរូបគេទើបចាក់សាករូបទាហានអោបផែនទីប្រទេសកម្ពុជាដែលជារូបកំពុងល្បីលើបណ្ដាញសង្គម និងជាការបញ្ជាក់ពីការចងចាំមិនភ្លេចពីវីរះភាពកងទ័ពដែលពលីការពារទឹកដី។
នៅលើហ្វេសបុកផេក Bird songkherm – ទូចរ៉ាឆាន់ បានបង្ហោះវីដេអូពីការចាក់សាករបស់ បឺត សង្ឃឹម នៅមុននេះអមដោយចំណងជើង «ជាមនុស្សម្នាក់ដែលខ្លាចម្ចុល តែទ្រាំរយៈពេល ៥ម៉ោងជាង ដើម្បីសាក់រូបនេះឡើងរំលឹកការចងចាំដល់ វីរះកងទ័ពកម្ពុជា »។ តាមអត្ថន័យគឺបញ្ជាក់ពីការចងចាំមិនភ្លេចពីការពលីអាយុជីវិតរបស់វីរះកង់ទ័ពកម្ពុជាក្នុងការការពារទឹកដីពីប្រទេសសៀមដែលបានឈ្លានពានកន្លងទៅថ្មីៗនេះ។
ថ្មីៗនេះមិនមែនតែកីឡាករ បឺត សង្ឃឹម នោះទេ ពោលកីឡាករបាល់ទះជម្រើសជាតិកម្ពុជា សឿន ហេង ក៏បានចាក់សាករូបទាហានអោបផែនទីប្រទេសកម្ពុជានេះដែរ។ មិនថាប្រជាជនកម្ពុជាក្នុងប្រទេស ឬក្រៅប្រទេសនោះឡើយក្នុងមជ្ឈដ្ឋានកីឡាគេមើលឃើញថាមានការខំងសម្បារ និងស្អប់ការឈ្លានពានពីប្រទេសសៀមមកលើកម្ពុជាជាខ្លាំង និងមានកីឡាករ កីឡាការិនីមួយចំនួនបានចេញមុខកៀរគរកជំនួយផ្សេងៗជួយដល់វីរះកងទ័ព និងជនភៀសសឹកអំឡុងពេលនេះផងដែរ។
បញ្ជាក់ដែរ ប្រទេសកម្ពុជាបានរងនូវការឈ្លានពានពីប្រទេសសៀមកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមានការប្រយុទ្ធតទល់គ្នាដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានបទឈប់បាញ់ដោយស្របសម្រួលពីប្រធានអាស៊ាន ម៉ាឡេស៊ី។ ទង្វើរឈ្លានពានសំណាក់ភាគីថៃនេះបានធ្វើឲ្យកម្ពុជាបាត់បង់អាយុជីវិតទាហាន ប្រជាពលរដ្ឋស្លូតត្រង់ និងផ្ទះសម្បែរ។ ទន្ទឹងនិងនេះប្រជាជនរស់នៅតាមបណ្ដោយព្រំដែនក៏ត្រូវបានភៀសខ្លួនមករកកន្លែងសុវត្ថិភាពផងដែរ៕
ប្រភព៖ KAMPUCHEATHMEY