ខ្សែការពារសញ្ជាតិ អេស្ប៉ាញ Inigo Martinez នឹងចាកចេញពី Barcelona ផ្លាស់ទៅកាន់ក្លិប Al-Nassr ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។
យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Inigo Martinez នឹងផ្តាច់កិច្ចសន្យារបស់គាត់នៅ Barcelona ជាមួយនឹងឥទ្ធិពលភ្លាមៗ ដើម្បីផ្លាស់ទៅកាន់ក្លិប Al-Nassr ក្នុងលីគកំពូល អារ៉ាប៊ីសាអ៊ូឌីត។
ចំពោះដំណឹងនៃការនឹងចាកចេញរបស់ Inigo Martinez បានធ្វើឱ្យអ្នកគាំទ្រ Barcelona ជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែខ្សែការពាររូបនេះបង្ហាញទម្រង់លេងជាមួយក្រុមបានល្អមែនទែន ក្នុងរយៈពេលកន្លងមក។ ទោះបីជាយ៉ាងណា នេះអាចថាមិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់ក្លិបឡើយ ដោយភាគី Barcelona និងសមីកីឡាករ ធ្លាប់បានចងកិច្ចសន្យាជាមួយគ្នាពីមុនរួចហើយ ថាបើមានក្លិបណាពី អារ៉ាប៊ីសាអ៊ូឌីត ដាក់សំណើចង់បានគាត់ នោះក្លិបនឹងអនុញ្ញាតឱ្យគាត់ចាកចេញភ្លាម។
គួរបញ្ជាក់ថា Inigo Martinez បានលេងនៅ Barcelona រយៈពេល ២ រដូវកាល ពីឆ្នាំ ២០២៣ ដល់ ២០២៥។ ក្នុងនោះរូបគេបានជួយឱ្យក្លិបមានមូលដ្ឋាននៅតំបន់ កាតាឡាន់ ឈ្នះពាន La Liga ១ លើក, ពាន Copa del Rey ១ លើក និងពាន Spanish Super Cup ១ លើក៕
ប្រភព៖ KAMPUCHEATHMEY