ព្រះ​ខ័ន​រាជ​ស្វាយរៀង លក់​សំបុត្រតាម អនឡាញ សុទ្ធ​ ពេញ​មួយ​រដូវ​កាល​ដើម្បី​បរិស្ថាន និង​សុវត្ថិភាព

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​សម្រេច​ដាក់លក់ សំបុត្រ​ទស្សនា​ការ​ប្រកួត​តាម​ អនឡាញ​សុទ្ធ​ ១០០% ពេញ​មួយ​រដូវ​កាល​ថ្មី​​ ​ដោយ​គ្មាន​ការ​លក់​​​សំបុត្រ​ដោយ​ក្រដាស​ផ្ទាល់​ដៃ​ឡើយ។

តាម​ការ​ឲ្យ​ដឹង​ពីតំណាង​​ផ្នែក​ទី​ផ្សារ​នៃ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ថា សម្រាប់​​ការ​ប្រកួត​រដូវ​កាល ២០២៥​-​២០២៦​ ក្លិប​បាន​សម្រេច​ដាក់​លក់​សំបុត្រ​អនឡាញ គឺ E-Ticket ១០០​%​ ពេញ​មួយ​រដូវ​កាល​តាម​ App PKRSR FC។ គោល​បំណង​សំខាន់​ពីរ​ដែល​នាំ​ឲ្យ​មាន​ការ​លក់​សំបុត្រ​តាម App សុទ្ធគឺ ទី១ ចូល​រួម​ចំណែក​ការពារ​បរិស្ថាន និង​ភព​ផែន​ដី ពី​ព្រោះ​មិន​មាន​ក្រដាស​ ឬ​សន្លឹក​អ្វី​​ដែល​ក្លាយ​ទៅ​ជា​សំរាម ឬ​កាក​សំណល់។

ទី​២ ដើម្បី​ការពារ​សុវត្ថិភាព និង​ភាព​ងាយ​ស្រួល។ អ្នក​គាំទ្រ​មិន​បារម្ភ​ពី​ការ​រហែក ខូច ឬ​បាត់​បង់​ឡើយ ហើយ​ជា​ពិសេស​ជាបង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទិញ ដោយ​​អ្នក​គាំទ្រ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ទិញ ឬ​រង់​ចាំ​យូរ​ឡើយ។

សម្រាប់​រដូវ​កាល​ថ្មី ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រើ​ប្រាស់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ នៅ​រាជ​ធានី​ភ្នំពេញ​សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​ទាំង​ពាន​រង្វាន់​ក្នុង​ស្រុក និង​អន្តរជាតិ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top