កុំភ្លេច! Itauma ប៉ះ Whyte ចុងសប្តាហ៍នេះ ដើម្បីប្រជែងកៅអីឡើងទៅដណ្តើមក្រវាត់ពិភពលោក WBC

(បរទេស)៖ ការប្រកួតប្រដាល់សកលទម្ងន់ធ្ងន់រវាង Moses Itauma និង Dallian Whyte ដើម្បីប្រជែងយកកៅអី១ ឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ WBC ដែលកំពុងកាន់កាប់ដោយ Oleksandr Usyk នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករអង់គ្លេស Itauma មានអាយុប្អូនគូប្រជែង Whyte ដល់ទៅ ១៧ឆ្នាំ ពោលគឺរវាងអាយុទើបតែ ២០ឆ្នាំ ទល់នឹង ៣៧ឆ្នាំ ពីការពើបប្រទះគ្នាលើកទី១ ផងដែរ។

ទោះជាយ៉ាងណា Itauma នៅតែជាជើងខ្លាំងមួយរូប ដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ក្នុងចំណោមប្រកួត ១២លើក ក្នុងនោះដែរធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ១០លើក ស្មើនឹង ៨៣% គ្រាដែល Whyte ធ្លាប់ជាអតីតជើងឯកពិភពលោក ជាមួយនឹងស្ថិតិឈ្នះ ៣១ដង ក្នុងចំណោម ៣៤ប្រកួតលក្ខណៈអាជីពមកដែរ។

សម្រាប់អ្នកទទួលបានជ័យជម្នះនេះ នឹងស្ថិតនៅលើផ្លូវឈានទៅប្រកួតដណ្តើមខ្សែក្រវាត់ពីជើងខ្លាំងវាយមិនដែលរបស់អ៊ុយក្រែន Usyk ដែលបច្ចុប្បន្ននេះ បានកំពុងគ្រប់គ្រងខ្សែក្រវាត់គ្រប់ស្ថាប័នទាំងអស់តែម្តង ក្រោយផ្តួល Daniel Dubois នាអំឡុងខែកក្កដា ឆ្នាំ២០២៥ រួចមក៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top