ពិតជាមិនធម្មតា រួមជាមួយនិងការឈឺចាប់ពីសំណាក់ការឈ្លានពានរបស់ប្រទេសសៀមមកលើកម្ពុជា លោក សេន ប៊ុនថេន និងប្រជាជនទូទៅបង្ហាញការពហីការមិនប្រើប្រាស់ផលិតផលសៀម និងព្យាយាមបង្កើតផលិតផលស្នាដៃខ្មែរបានជាច្រើនដូចជាប្រេងរឹតប្រើប្រាស់បានទាំងផ្នែកប្រដាល់ និងមនុស្សទូទៅនៅពេលនេះ។
នេះបើតាមការឲ្យដឹងពីភរិយាលោក សេន ប៊ុនថេន នៅមុននេះថា ផលិតផល ប្រេងរឹតប្រដាល់គុនខ្មែរ នេះក្រុមការងាររួមមានអ្នកស្រីផ្ទាល់ និងប្ដី ដៃគូសហការ បានសាកល្បងធ្វើអស់រយៈពេលជាង ១ឆ្នាំមកហើយទើបសម្រេចបានផលិតផលមួយនេះឡើង។
អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ បន្ថែមទៀតថា ការតេស្តសាកល្បងជាច្រើនលើកជាច្រើនសារ និងការចុះបញ្ជីរផលិតផលគឺបានត្រឹមត្រូវស្របច្បាប់របស់ប្រទេសកម្ពុជាដោយបានឆ្លងកាត់ការត្រួចពិនិត្យរួចរាល់អស់ហើយសម្រាប់ធានាដល់ការប្រើប្រាស់។ ប្រេងរឹតនេះគឺជំនួយដល់ការកម្ពៅសាច់ដុំមុនលេងកីឡាពិសេសសម្រាប់អ្នកត្រូវឡើងប្រកួតដែលធ្លាប់ប្រើប្រាស់របស់សៀមពីមុន។ ប្រេងនេះជួយសម្រួលសរសៃ និងបំបាត់ការឈឺចាប់សាច់ដុំផងដែរ។
ភរិយាលោក សេន ប៊ុនថេន ខាងលើអំពាវនាវដល់កីឡាករ កីឡាការិនី រួមទាំងមហាជនទាំងអស់បើមានតម្រូវការសូមសាកល្បងប្រើ ប្រេងរឹតប្រដាល់គុនខ្មែរ ដែលជាផលិតផលរបស់ខ្មែរផលិតដោយស្នាដៃកូនខ្មែរ និងចូលរួមលើកស្ទួយផលិតផលរបស់ខ្មែរទាំងអស់គ្នា។
ប្រសិនបើប្រិយមិត្តអ្នកគាំទ្រដែលមានតម្រូវការផលិតផលប្រេងរឹតគុនខ្មែរនេះអាចទាក់ទងមកកាន់ហ្វេសបុកលោក សេន ប៊ុនថេន ឬអ្នកនាងផ្ទាល់។ ប្រេងរឹតនេះបានចេញលក់ជាផ្លូវការហើយទូទាំងប្រទេសកម្ពុជា៕
ប្រភព៖ KAMPUCHEATHMEY