ការព្យាករភាគច្រើនបង្ហាញថា Liverpool បន្តឈ្នះ Premier League គ្រាដែល AI ទាយថា Man City

(បរទេស)៖ ការស្ទង់មតិភាគច្រើនបានបង្ហាញថា Liverpool នៅតែជាក្រុមបន្តការពារតំណែងជើងឯកលីគកំពូលអង់គ្លេស Premier League រដូវកាលថ្មី ២០២៥-២៦ ដដែល ស្របពេលបញ្ញាសិប្បនិមិត្ត AI បានព្យាករថា មេឃខៀវ Manchester City ទៅវិញទេ ដែលជាម្ចាស់ជើងឯក។

ការធ្វើសម្រង់ព្យាករ ដ៏ដូចជាប្រមូលទិន្នន័យនេះដែរ ត្រូវបានធ្វើឡើងដោយគេហទំព័រកីឡា BBC នៅពេលដែល Premier League រដូវកាលថ្មី នឹងចាប់ផ្តើមដំណើរការពីរាត្រីនេះតទៅហើយ តាមរយៈហង្សក្រហម Liverpool ដែលជាជើងឯករដូវកាល ២០២៤-២៥ ត្រូវបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួន ដើម្បីទទួលក្រុម AFC Bournemouth នៅថ្ងៃបើកឆាកមុនគេ។

នៅចាំបានថា ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅ Arne Slot ដណ្តើមបានជើងឯកលីគជាលើកដំបូង ក្នុងរដូវកាលទី១ របស់បុរសសញ្ជាតិហូឡង់ បាននាំមុខដាច់ ១០ពិន្ទុពីកាំភ្លើងធំ Arsenal នៅថ្ងៃបិទបញ្ចប់រដូវកាល និងតាមទាន់កំណត់ត្រាឈ្នះ PL គម្រប់ ២០លើកស្មើនឹង Man Utd ដែរ។

ទិន្នន័យព្យាករសរុបត្រូវបានបង្ហាញថា Liverpool ដែលមានលទ្ធភាពឈ្នះជើងឯក Premier League ត្រូវបានគេផ្តល់ ១២១ពិន្ទុ នៅពេល Arsenal នឹងបញ្ចប់ក្នុងតំណែងលេខ២ ដដែលមាន ៩០ពិន្ទុ Man City លេខ៣ មាន ៨៣ពិន្ទុ និងតោខៀវ Chelsea ស្ថិតក្នុង top four ដែលមានត្រឹមតែ ៤៦ពិន្ទុប៉ុណ្ណោះ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top