យុវជនកូនកាត់ខ្មែរ-អាមេរិក Carson Starrett នឹងចាកចេញពីថ្នាលយុវជនរបស់ Barcelona ដោយផ្លាស់ទៅកាន់ថ្នាលយុវជនរបស់ក្លិប Inter Miami នាមុនរដូវកាលក្រោយចូលមកដល់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Footyaccess។
Starrett បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ដំបូងនៅថ្នាលយុវជនរបស់ក្លិប FC Barcelona ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក។ កីឡាករ វ័យ ១៣ ឆ្នាំរូបនេះ មានម្តាយជាខ្មែរ និងឪពុកជាជនជាតិ អាមេរិក។ ត្រឹមវ័យ ១៣ ឆ្នាំ រូបគេមានកម្ពស់ ១.៨៥ ម៉ែត្រ និងលេងតួនាទីជាខ្សែប្រយុទ្ធកណ្តាល។
Starrett ត្រូវបានគេដឹងថា ជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យម្នាក់ ហើយនាពេលកន្លងមក រូបគេក៏ធ្លាប់ជាប់ជម្រើសជាតិ អាមេរិក អាយុក្រោម ១៤ ឆ្នាំផងដែរ៕
ប្រពភ៖ KAMPUCHEATHMEY



