លោក Graeme Dott អតីតជើងឯកស្នូកឃ័រពិភពលោក រងការចោទប្រកាន់បំពានផ្លូវភេទលើអនីតិជន

(បរទេស)៖ ម្ចាស់ជើងឯក world snooker champion 2006 លោក Graeme Dott រងបទចោទប្រកាន់បំពារបំពានផ្លូវលើក្មេង ២រូបនាអំឡុងឆ្នាំ១៩៩៣ និងឆ្នាំ២០១០។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្នុងបទចោទប្រកាន់នោះបានបញ្ជាក់ថា លោក Dott បានប៉ះពាល់រាងកាយក្មេងស្រីដោយមិនសមរម្យ និងបញ្ជាឱ្យនាងដោះសម្លៀកបំពាក់ និងបង្ខំឱ្យពួកគេមើលគាត់ងូតទឹកទៀតផង។

ទោះជាយ៉ាងណា បុរសវ័យ ៤៨ឆ្នាំរូបនេះ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។

ករណីទាំងពីរនេះដែរ ត្រូវបានតុលាការកំពូលប្រចាំទីក្រុង Glasgow ប្រទេសស្កុតឡេនបើកសវនការជំនំជម្រះ ដោយពុំមានវត្តមានលោក Dott នោះទេ មានត្រឹមមេធាវីរបស់លោកគឺ Euan Dow ដោយបានស្នើឱ្យមានសាក្ស៊ីយ៉ាងហោចណាស់ ១នាក់ផងដែរ និងបញ្ជាក់ថា កូនក្តីរបស់លោកមិនទាន់ត្រៀមខ្លួនរួចរាល់ និងស្នើសុំពេលវេលាបន្តទៀតដែរ។

ចៅក្រមក៏បានប្រកាសផងដែរនៅ ៥ថ្ងៃបន្ទាប់ពីជំនុំជម្រះ ករណីនេះនឹងលើកទៅជំនុំជម្រះម្តងទៀតនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅពេលលោក Dott នៅតែប្រឈមមុខជាប់ពន្ធនាគារដដែល។

នៅពេលនេះ លោក Dott ត្រូវបានដកបញ្ឈរជើងបណ្តោះអាសន្ន ដោយសហព័ន្ធស្នូកឃ័រពិភពលោក ក្រោយផ្ទុះបទចោទប្រកាន់រួចមកតាំងពីដើមឆ្នាំនេះ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top