Roy Keane ព្យាករក្រុមឈ្នះជើងឯកលីគអង់គ្លេសរដូវកាលនេះ ខណៈ Liverpool ឈរលេខ ២

វីបុរសរបស់ Manchester United លោក Roy Keane បានធ្វើការព្យាករអំពីក្រុម ដែលនឹងអាចឈ្នះពានលីគកំពូល អង់គ្លេស Premier League រដូវកាល ២០២៥-២០២៦ នេះ។

ថ្លែងប្រាប់សារព័ត៌មាន Sky Sports លោក Roy Keane ជឿជាក់ ថា ក្រុមកាំភ្លើងធំ Arsenal នឹងឈ្នះពាន Premier League នៅរដូវកាលនេះ បន្ទាប់ពីពួកគេខកចិត្ត ៣ រដូវកាលជាប់គ្នា ដោយសារស្ថិតនៅចំណាត់ថ្នាក់លេខ ២ ពីក្រោយក្រុម Manchester City ២ រដូវកាល និងរដូវកាលមុននេះស្ថិតនៅចំណាត់ថ្នាក់លេខ ២ ពីក្រោយក្រុម Liverpool។

បុរសសញ្ជាតិ អៀរឡង់ វ័យ ៥៤ ឆ្នាំបានបន្ត ថា Liverpool នៅរដូវកាលនេះនឹងមិនអាចការពារតំណែងជើងឯករបស់ខ្លួនបានឡើយ ដោយពួកគេនឹងឈរលេខរៀងទី ២។ ចំណែកក្រុម Man City ដែលឈរនៅចំណាត់ថ្នាក់លេខ ៣ កាលពីរដូវកាលមុន នឹងបន្តឈរនៅចំណាត់ថ្នាក់លេខ ៣ សម្រាប់រដូវកាលនេះទៀត។ បន្ថែមពីនេះទៀត លោកគិតថា Chelsea និង Newcastle នឹងផ្លាស់ប្តូរចំណាត់ថ្នាក់គ្នាពីរដូវកាលមុន ដោយ Newcastle នឹងឡើងមកឈរលេខ ៤ វិញ ហើយចំណែក Chelsea នឹងធ្លាក់ទៅលេខ ៥ វិញម្តង។

គួរឱ្យដឹងថា ការប្រកួតក្របខណ្ឌ Premier League រដូវកាល ២០២៥-២០២៦ បានបញ្ចប់ការប្រកួតសប្តាហ៍ទី ១ ហើយ ដោយ Man City បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងប៉ុណ្ណោះអាសន្ន។ ដោយឡែកក្រុមលំដាប់កំពូលទាំង ៦ ផ្សេងទៀតដូចជា Liverpool, Tottenham Hotspur និង Arsenal សុទ្ធតែទទួលបានជ័យជម្នះ លើកលែងតែ Chelsea និង Manchester United ដែលបើកឆាកការប្រកួតទី ១ ពួកគេស្មើ និងចាញ់៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top