Rashford ថា មានតែ Ronaldo ប្រេស៊ីលម្នាក់គត់ មានទេពកោសល្យដូច Yamal ក្នុងវ័យដូចគ្នា

ខ្សែប្រយុទ្ធ Marcus Rashford បានសរសើរមិត្តរួមក្រុម Lamine Yamal ជាកីឡាករមានទេពកោសល្យបំផុត ដែលរូប​គេ​មិន​ធ្លាប់បានឃើញ ហើយស្ថិតក្នុងវ័យដូចគ្នានេះ មានតែវីរបុរសប្រេស៊ីល លោក Ronaldo Nazario ម្នាក់ប៉ុណ្ណោះ ដែលមានទេពកោសល្យដូច​គ្នា។

បច្ចុប្បន្ន Lamine Yamal មានវ័យទើប ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេបានក្លាយជាកម្លាំងស្នូលដ៏សំខាន់នៅ​ក្លិប​អ្នក​មាន​បុណ្យ​ Barcelona ដោយសារតែសមត្ថភាព និងទេពកោសល្យកម្រមានរបស់គេ។ Rashford ជាមនុស្សម្នាក់ ដែលមានភាពកោតក្រែងលើ Yamal ផងដែរ ដោយគេចាត់ទុកខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ជាកីឡាករ​មានទេពកោសល្យបំផុតមិនធ្លាប់មាន។

នៅក្នុងកិច្ចសម្ភាសជាមួយ SPORT ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំត្រូវបានគេសួរថា តើអ្នកគិតថា Yamal គឺជាកីឡាករ ដែលមានទេពកោសល្យបំផុតនៅក្នុងវ័យរបស់គាត់នេះមែនទេ? ភ្លាមនោះ Rashford បានឆ្លើយទៅវិញ​ថា៖ «បាទពិតមែនហើយ។ គាត់គឺជាកីឡាករ មានទេពកោសល្យបំផុត ដែល​ខ្ញុំធ្លាប់បានឃើញនៅក្នុងវ័យរបស់គាត់នេះ។ ខ្ញុំមិនដែលបានលេងជាមួយ ឬឃើញកីឡាករណាម្នាក់មានឥទ្ធិពលក្នុងការប្រកួតដូចគាត់បែបនេះទេ។ ប្រហែលមានតែ Ronaldo Nazario ម្នាក់ប៉ុណ្ណោះ»

សូមរម្លឹកថា កាលស្ថិតក្នុងវ័យ ១៨ ឆ្នាំ លោក Ronaldo Nazario បានលេងនៅក្លិប PSV ហើយពេលនោះលោករកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ៥២ គ្រាប់ ក្នុងចំណោមការលេង ៥៧ ប្រកួត មុនពេលផ្លាស់ទៅ Barcelona នៅអាយុ ១៩ ឆ្នាំ។

ដោយឡែក Yamal វិញ គិតត្រឹមវ័យ ១៨ ឆ្នាំនេះរូបគេបានឈ្នះពាន La Liga ចំនួន ២ លើក និងបានឈ្នះពានមួយចំនួនទៀតទាំងនៅក្លិប និងជម្រើសជាតិ អេស្ប៉ាញ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top