Frimpong សមាជិកថ្មីរបស់ Liverpool នឹងអវត្តមានរហូតចប់លេងជម្រើសជាតិ ដោយសាររបួសសរសៃពួរ

(បរទេស)៖ ខ្សែការពារស្តាំ Jeremie Frimpong ដែលហង្សក្រហម Liverpool ទិញចូលក្នុងតម្លៃ ២៩.៥លានផោន រដូវកាលថ្មីនេះ នឹងអវត្តមានរហូតដល់ខែកញ្ញា ឆ្នាំ២០២៥ តែម្តង ក្រោយជួបបញ្ហារបួសសរសៃពួរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ ត្រូវបានប្តូរចេញពីការបង្ហាញខ្លួននៅថ្ងៃបើកឆាក Premier League នៅពេលក្រុមការពារតំណែងជើងឯក Liverpool យកឈ្នះ AFC Bournemouth ដោយលទ្ធផល ៤-២ នៃសប្តាហ៍ទី១ នៅកីឡដ្ឋាន Anfield កាលសប្តាហ៍មុន។

នេះមាននន័យថា Frimpong នឹងខកខានប្រកួតលីគពេល Liverpool ប៉ះ Newcastle United នៅកីឡដ្ឋាន St. James’ Park នៅថ្ងៃចន្ទ និងជំនួបធំទល់នឹង Arsenal នៅ Anfield នៅថ្ងៃអាទិត្យចុងសប្តាហ៍។

ទាក់ទឹងបញ្ហារបស់នេះដែរ អ្នកចាត់ការទូទៅ Liverpool លោក Arne Slot ដ៏ទទួលបានដំបូន្មានពីក្រុមគ្រូពេទ្យ ដើម្បីដកឈ្មោះ Frimpong ចេញជាបណ្តោះអាសន្នផងដែរ ខណៈក្នុងបញ្ជីឈ្មោះនៃក្រុមជម្រើសជាតិហូឡង់ជាតិទឹកក្រូចហូឡង់ ក៏ស្ថិតក្នុងភាពមិនច្បាស់លាស់ដែរ នាអំឡុងប្រកួតនាថ្ងៃទី០១-០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។

ខ្សែការពារដែលបានផ្ទេរចេញពី Bayer Leverkusen រកបានគ្រាប់ដំបូងឱ្យ Liverpool ក្នុងប្រកួតដែលបានចាញ់ Crystal Palace ក្នុងកម្មវិធីពានបើករដូវកាលអង់គ្លេស FA Communith Shield កាលពីដើមខែនេះ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top