គឿម​ សុវណ្ណឃីម​ មាន​បងប្អូន​សរុប​ ១១នាក់​ចំណែក​អ្នក​ចាប់​អាជីព​ប្រដាល់មាន ​៦នាក់​

កូន​សិស្ស​លោក​ ផាត​ សូដា​ គឿម​ សុវណ្ណឃីម​ មាន​បង​ប្អូន​រហូត​ ១១នាក់​ និង​បាន​ហ្វឹកហាត់​ប្រដាល់​ចំនួន​ ៦នាក់​ ប៉ុន្តែ​នៅក្លឹប​ផ្សេងគ្នា​​នោះ​ទេ ខណៈ​អ្នក​មួយ​ចំនួន​ក៏​បាន​ឈប់​ពី​វិស័យ​កីឡា​មួយ​នេះ​ហើយ។

កីឡាករ​ គឿម​ សុវណ្ណឃីម​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​មាន​បង​ប្អូន​បង្កើត​ទាំង​អស់ ​១១នាក់​ ក្នុង​នោះ​អ្នក​ដែល​ហ្វឹកហាត់​ចាប់​អាជីព​ប្រដាល់​នេះ​មាន​ ៦នាក់។​ សុវណ្ណឃីម​ ម្នាក់​ឯង​ប៉ុណ្ណោះ​ដែល​ហ្វឹកហាត់​នៅ​ក្លឹប​គុនខ្មែរស៊ុបពើហ្វៃ​ ជា​មួយ​លោក​ ផាត​ សូដា។​ ចំណែក​បងៗ​ផ្សេង​ទៀត​នោះ​គឺ​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​ឃ្លាំងមឿង​កីឡា។

ក្នុង​ចំណោម​បង​ប្អូន​ទាំង​ ៦នាក់​ដែល​ហ្វឹកហាត់​គុន​ខ្មែរ​កន្លង​ទៅ​នេះ​បាន​ឈប់​អស់​ ៣នាក់​ហើយ​គឺនៅ​សល់​តែ​ខ្លួន​ គឿម​ សុវណ្ណឃីម​ គឿម​ សុវណ្ណនឿត​ និង​ គឿម​ សុវណ្ណង៉ា​។​ វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​នេះ​ខ្លួន​ស្រឡាញ់​តាំង​ពី​តូច​មក​ម្ល៉េះ​ និង​មួយ​ទៀត​ឃើញ​បងប្រុសឡើង​ប្រកួត​ផង​នោះ​ទើប​ជំរុញ​ឲ្យ​ចាប់​អាជីព​នេះ​មក​ដល់​សព្វថ្ងៃ។

កូន​សិស្ស​លោក​ ផាត​ សូដា​ រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​ខ្លួន​រៀន​សូត្រ​មិន​សូវ​ចេះ​ផង​ និង​មិនដឹង​ថា​ត្រូវ​ប្រកប​មុខ​របប​អ្វី​ក្រោយ​រៀន​ចប់​ផង​នោះ​ទើប​សម្រេច​ចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី១២​ នៅ​ឯខេត្ត​បាត់ដំបង​ និង​ចូល​ហាត់​ប្រដាល់​តែ​ម្ដងទៅ។​

បញ្ជាក់​ដែរ​ថា​ គឿម​ សុវណ្ណឃីម​ ជា​អ្នក​ប្រដាល់​មិន​សូវ​ចេះ​និយាយ​ស្ដី​ច្រើន​ ប៉ុន្តែ​ចាត់​ចូល​ជា​ជើង​ខ្លាំង​នៅ​កម្ពុជា​មួយ​រូប​ផង​ដែរ​។​ ចូល​ចាប់​អាជីព​ប្រដាល់​ក្នុង​ឆ្នាំ​២០២០​ រហូត​ដល់​ពេល​នេះ​រូប​គេ​ឈ្នះ​ខ្សែក្រវាត់​មិន​តិច​ជាង​ ៥គ្រឿង​នោះ​ទេ​ និង​ធ្លាប់​ចេញ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ ​អេស្ប៉ាញ​ អូស្ត្រាលី ជប៉ុន​ ជាដើម៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top