Vazquez ចុះកិច្ចសន្យា ២ឆ្នាំលេងឲ្យ Leverkusen ក្រោយចាកចេញពី Real

(បរទេស)៖ ខ្សែបម្រើការពារ Lucas Vazquez បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយ Bayer Leverkusen ក្រោយចប់កិច្ចសន្យាជាមួយ Real Madrid។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះបានចូលលេង ៥៣ប្រកួតគ្រប់កម្មវិធីជាមួយ Real រដូវកាល ២០២៤-២៥ មុនពេលចប់កិច្ចសន្យានារដូវក្តៅនេះ។

ស្នាដៃធំរបស់ Vazquez គឺបានរួមចំណែកជួយអធិរាជសឈ្នះជើងឯក UEFA Champions League បាន ៥ដង និង La Liga ៤ដងផងដែរ មុនផ្លាស់មកលេងនៅអាល្លឺម៉ង់ ស្ថិតក្រោមការដឹកដោយលោក Erik ten Hag។

Leverkusen យក Vazquez ទៅជំនួសកន្លែងរបស់ Jeremie Frimpong ដែលបានចាកចេញទៅចូលរួមក្រុមជើងឯក Premier League គឺហង្សក្រហម Liverpool នាអំឡុងខែឧសភា ឆ្នាំ២០២៥៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top