សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បន្តពង្រឹងសមត្ថភាពគ្រូៗតាមរយៈការបង្កើតវគ្គបណ្ដុះបណ្ដាល

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បន្ត​ពង្រឹង​សមត្ថភាព​គ្រូ​តាម​រយៈ​ការ​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ជា​បន្ត​បន្ទាប់​ ស្របពេល​ម្សិលមិញ​នេះ​ប្រកាស​បើក​វគ្គ​ថ្មី​រយៈពេល​ ៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ៣១​ ខែ​សីហា​​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋានជាតិ។​

អគ្គេលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ លោក ហេង សុខជាតិ បានលើកឡើងថា ថា វគ្គនេះរៀនផ្នែកទាំងទ្រឹស្ដី និងការអនុវត្តនៅលើទីលាន ដើម្បីទទួលនូវចំណេះដឹង និងបទពិសោធន៍សម្រាប់យកទៅធ្វើការបណ្ដុះបណ្ដាល ហ្វឹកហាត់ដល់សិស្សានុសិស្ស កីឡាករ-កីឡាការិនី ទៅតាមសាលារៀន អង្គភាព សហគមរបស់ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

តំណាង​សហព័ន្ធ​ខាងលើ​បន្ថែមទៀត​ថា​ វគ្គនេះ​ធ្វើឡើងក្នុងការបញ្ជ្រាបនូវចំណេះដឹងកីឡាវាយកូនឃ្លីលើតុតាមរយៈការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋានទូទាំងប្រទេស ។​ សិក្ខាកាមចូលរួមក្នុងវគ្គនេះនឹងបានដឹងពីប្រវត្តិ នៃកីឡាវាយកូនឃ្លីលើតុអន្តរជាតិ និងជាតិ បានដឹងពីច្បាប់វាយកូនឃ្លីលើតុ និងច្បាប់ នៃការប្រកួត។ វិធីកំដៅសាច់ដុំ និងបន្ធូរសាច់ដុំរួមជាមួយរបៀបកាន់រ៉ាកែត និងជំហរប្រុងប្រៀបនេះជាការសិក្សាអំពីទ្រឹស្ដី ។

បញ្ជាក់​ដែរ​ថា​ កម្មវិធី​បណ្ដុះបណ្ដាល​របស់​សហព័ន្ធ​កីឡាវាយ​កូន​ឃ្លី​លើ​តុ​នេះ​ធ្វើ​ឡើង​រយៈពេល​ ៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ៣១​ ខែ​សីហា​​ ឆ្នាំ​២០២៥​ នៅ​ក្នុង​សាល​ដំបូលទូក​ នៃ​ពហុកីឡដ្ឋាន​ជាតិ។​ សិក្ខាកាម​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​ចំនួន​ ២២នាក់​មក​ពី​បណ្ដា​សមាគម ក្លឹប​ នានា៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top