Messi ព្រឹកមិញស៊ុត ២ គ្រាប់ដ៏​អស្ចារ្យ ជួយឱ្យ Miami ឡើងវគ្គផ្តាច់ព្រ័ត្រពាន League Cup

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ សីហា ឆ្នាំ ២០២៥ នេះ ក្រុម Inter Miami បានយកឈ្នះលើក្រុម Orlando City ក្នុងលទ្ធផល ៣ ទល់នឹង ១ នៅកីឡដ្ឋាន Chase Stadium ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន League Cup។

នៅក្នុងការប្រកួតរវាងក្រុមទាំង ២ ពិតជាតឹងតែងមែនទែន ដោយក្រុមភ្ញៀវ Orlando City ជាអ្នករកគ្រាប់បាល់នាំមុខបានមុននៅនាទីទី ៤៥+១ ដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Marco Pasalic។ ឈានចូលវគ្គទី ២ ក្រុម Inter Miami បានរកគ្រាប់បាល់វាយបកបាន ៣ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Lionel Messi ២ គ្រាប់ គឺនៅនាទីទី ៧៧ និង ៨៨។ ចំណែក ១ គ្រាប់ទៀត រកបានដោយកីឡាករ Telasco Segovia នៅនាទីទី ៩០+១។

លទ្ធផល ៣-១ នេះ បានធ្វើឱ្យក្រុម Inter Miami កក់ក្តៅក្នុងការទទួលបានកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន League Cup សម្រាប់ឆ្នាំ ២០២៥ នេះ។ យ៉ាងណា គូប្រកួតរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រនឹងដឹងជាផ្លូវការ នៅពេលការប្រកួតបញ្ចប់រវាងក្រុម Seattle Sounders FC ទល់នឹង LA Galaxy នៅព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥ នេះ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top