សូដា សូសែន​ រំពឹង​​ថ្ងៃ​អនាគត​មាន​កេរ្តិ៍ឈ្មោះល្បី​ជីវភាព​ធូរធា​ដូច​រៀមច្បង​ក្នុង​វិស័យ​ប្រដាល់

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង​ សូដា​ សូសែន​ រំពឹង​នៅ​ថ្ងៃ​អនាគត​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ និង​មាន​ជីវភាព​ធូរធា​ដូច​កីឡាករ​គុន​ខ្មែរ​ដែល​ជា​រៀមច្បង​នៅ​ពេល​បច្ចុប្បន្ន​នេះបាន​រស់នៅ​ឲ្យ​​សមរម្យ​ក្នុង​សង្គម។​

កីឡាករ​​ សូដា​ សូសែន​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ថា​ ព្រោះ​មិន​ទាន់​សម្រេច​ក្ដី​ស្រមៃ​ ឬ​បាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​នោះ​ឡើយ។​ នៅ​ថ្ងៃ​អនាគត​រូប​គេចង់​​ប្រកួត​ឈ្នះនៅ​កម្មវិធីធំៗ​មាន​ប្រាក់​រង្វាន់​ច្រើន​ និង​ចង់​ក្លាយ​ជា​កីឡាករ​ជើង​ខ្លាំងមួយ​រូប​​នៅ​កម្ពុជា។

អ្នក​ប្រដាល់​ចេញពី​ខេត្ត​ព្រៃវែង​រូប​នេះ​បន្ថែម​ទៀត​ថា​ សង្ឃឹម​ថា​នៅ​ថ្ងៃ​ខាង​មុខ​នេះ​អាច​ប្រកួតឈ្នះ​ប្រាក់​រង្វាន់​ច្រើន​មាន​ជីវភាព​ធូរធា​ជួយ​ដល់​ក្រុម​គ្រួសារ​ផង​ និង​មាន​សម្ភារ​ ផ្ទះសម្បែង​ របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្ទាល់​ខ្លួន​ដូច​កីឡាករ​មួយ​ចំនួន​ដែល​កំពុង​ជោគជ័យ​ខ្លាំង​មាន​ចំណុច​ទាំង​អស់​នេះទៅហើយ។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ សូដា​ សូសែន​ ជា​កូន​សិស្ស​លោក​ ផាត​ សូដា​ នៃ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ។​ រូប​គេ​ចូលហ្វឹកហាត់​ប្រដាល់​នេះ​តាំង​ពី​ឆ្នាំ​២០២០​ មក​ម្ល៉េះ។​ កីឡាករ​វ័យ​ ២១​ឆ្នាំ​រូ​នេះ​កំពុង​មាន​កេរ្តិ៍ឈ្មោះ​គួរសម​ដែរ​ និង​ធ្លាប់​ប៉ះ​ជា​មួយ​អ្នក​ល្អៗ​ច្រើន​ដែរ​ដូច​ជា​ វ៉ាន់​ វឿន​ អេលីត​ ចំរើន​ ពេជ្រ​ ប៊ុនសិទ្ធ​ ផល​ ស៊ីហុង​ ជា​ដើម៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top