(អ៉ីស្តង់ប៊ូល)៖ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose Mourinho ត្រូវបានក្លិប Fenerbahce ដកចេញពីតំណែងហើយ នាថ្ងៃសុក្រ ព្រោះពួកគេធ្លាក់ក្នុងវគ្គជម្រុះពានអឺរ៉ុប UEFA Champions League 2025-26 ក្រោមថ្វីជើងរបស់ Benfica។ នេះបើយោងតាមការចេញផ្សាយពី yahoo sports។
ក្លិបលេងនៅលីគកំពូលតួកគី Super Lig នឹងប្រកាសពីការតែងតាំងអតីតគ្រូជំនួយ ដើម្បីដឹកនាំបន្តរហូតដល់រកគ្រូពេញសិទ្ធិថ្មីមកជំនួសបាន។