ក្រុមបាល់ទះ វិសាខា អស់ឱកាសបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ប៉ូលិសអន្តរជាតិ នៅប្រទេសវៀតណាម បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម Ho Chi Minh City Police នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២-៣ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៥។
វិសាខា បាននាំមុខពីរសិតដំបូង គឺសិតទី១ ក្រុមវិសាខា បានយកឈ្នះដោយពិន្ទុ ២៥-១៥, សិតទី២បានយកឈ្នះដោយពិន្ទុ ២៥-២០ ប៉ុន្តែចាញ់ ៣សិតចុងក្រោយ គឺសិតទី៣ ចាញ់ ២១-២៥, សិតទី៤ ចាញ់ ២៣-២៥ និងសិតទី៥ ចាញ់ ១២-១៥។
២សិតដំបូង វិសាខា ធ្វើបានយ៉ាងល្អ ប៉ុន្តែចាប់ពីសិតទី៣ទៅ អ្នកប៉ះសេ សួន ចាន់ណារ៉ូ មានបញ្ហារបួសដែលធ្វើឲ្យការប្រកួតមិនល្អសម្រាប់៣សិតចុងក្រោយ៕
នៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៥ វិសាខា នឹងត្រូវជួបក្រុមឥណ្ឌូណេស៊ី Jakarta Bhayangkara ឬ ក្រុមវៀតណាម The Cong-Tan Cang៕
ប្រភព៖ KAMPUCHEATHMEY