Villa ចាប់ផ្តើមបើកការចរចារជាមួយ West Ham ក្នុងការផ្ទេរ Paqueta

Aston Villa បានបើកការចរចារក្នុងការខ្ចីជើងជាមួយនឹងជម្រើសទិញផ្ដាច់កីឡាករខ្សែបម្រើកណ្តាល Lucas Paqueta។ប្រភពបានប្រាប់ BBC Sport ថាការពិភាក្សាដំបូងបានផ្តោតលើកិច្ចព្រមព្រៀងកញ្ចប់សរុបប្រមាណ £50លានរួមទាំងថ្លៃខ្ចីជើង មុនពេលកិច្ចសន្យានេះត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយ។

ប្រភពជឿទុកចិត្តបានអះអាងថា West Ham ចង់រក្សាទុក Paqueta ប៉ុន្តែត្រូវរង់ចាំមើលថាតើក្លឹបនៅទីក្រុងឡុងដ៍អនុញ្ញាតឲ្យផ្លាស់ប្តូរឬអត់។
ប៉ុន្តែកីឡាករវ័យ 28 ឆ្នាំត្រូវបានគេយល់ថាមានការបើកចិត្តចង់ចូលរួមជាមួយ Villa មុនពេលផុតកំណត់នៃការផ្ទេរនៅថ្ងៃច័ន្ទ។

កីឡាករខ្សែបម្រើប្រយុទ្ធជនជាតិប្រេស៊ីលរូបនេះ បានហ្វឹកហាត់ជាមួយក្រុម West Ham ជាធម្មតា នៅថ្ងៃសៅរ៍ មុនពេលធ្វើដំណើរទៅ Nottingham Forest ក្នុងថ្ងៃអាទិត្យ។គេរំពឹងថា គាត់នឹងធ្វើដំណើរទៅចូលរួមការប្រកួតនៅ City Ground ប៉ុន្តិរឿងអនាគតរបស់គាត់នៅ London Stadium កំពុងមានសំណួរ។

Tottenham និង Everton ក៏មានចំណាប់អារម្មណ៍លើ Paqueta ផងដែរ។

ប្រភព៖ BBC
ប្រែបសម្រួលដោយ៖855STAR 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top