Xiao យកឈ្នះ Wilson ដោយលទ្ធផល ១០-៩ ដើម្បីបន្តគ្រប់គ្រងពាន Wuhan Open 2025

(វូហាន)៖ កីឡាករស្នូកឃ័រសាធារណរដ្ឋប្រជាមានិតចិន Xiao Guodong បានបន្តក្តោបក្តាប់ពាន Wuhan Open បន្តទៀត តាមរយៈផ្តួលគូប្រជែងមកពីអង់គ្លេស Gary Wilson ១០ទល់នឹង៩ នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Xiao វ័យ ៣៦ឆ្នាំ ដែលបានគ្រងជើងឯកពាន Wuhan Open កាលឆ្នាំ២០២៤ បានក្លាយកីឡាករទី៤ ក្នុងលោកដែលការពារពាននេះបានសម្រេច ក្រោយជើងខ្លាំង ៣រូបផ្សេងទៀតធ្វើបានមានដូចជា John Parrot, Mark Allen និង Wilson។

នៅក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ Xiao កីឡាករចិនឈរនៅចំណាត់ថ្នាក់លេខ១៤ ពិភពលោក បានបើកការនាំមុខ ៩-៨ មុនពេល Wilson វាយបកតាមស្មើវិញត្រឹម ៥២ពិន្ទុប៉ុណ្ណោះ មុនឈានដល់ ហ្វ្រេមទី១៩ កាត់សេចក្តី។

Xiao ដែលជាម្ចាស់ជើងឯក ទទួលបានពានប្រចាំព្រឹតិ្តការណ៍ និងអមដោយប្រាក់រង្វាន់ ១៤០,០០០ផោន គ្រាដែល Wilson ជើងឯករងបាន ៦៣,០០០ផោន, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន ៣០,០០០ផោន, វគ្គ ៨នាក់បាន ១៦,០០០ផោន, វគ្គ ១៦នាក់បាន ១២,០០០ផោន, វគ្គ ៦៤នាក់បាន ៤,៥០០ផោន និងវាយបានពិន្ទុខ្ពស់ជាងគេប្រចាំ កម្មវិធីបាន ៥,០០០ផោន នៅពេលទឹកប្រាក់ចំណាយសរុបមានប្រមាណ ៧០០,០០០ផោន៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top