កីឡាករបាល់ទឹក ២រូប​បង្ហាញ​ភាព​រីករាយ​ក្រោយ​ទទួល​បាន​ចំណេះដឹង​ពី​គ្រូ​សិង្ហបុរី​

កីឡាករ​បាល់ទឹក​ ២រូប​រួម​មាន​ អ៊ុក​ វន្ថា​ និង​កីឡាករ​ សារ៉ាត់​ ជាតូ​ បង្ហាញ​ភាព​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​ពី​គ្រូ​ឧន្ទេស​ពីប្រទេស​សិង្ហបុរី​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ ៣ថ្ងៃ​មក​នេះ​។​

កីឡាករ​បាល់ទឹក​ទាំង​ពីរ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បាល់ទឹក​ កម្រិត ១​ នេះ​សហព័ន្ធ​បង្កើត​ឡើង​គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ដល់​កីឡាករ​ ឬ​គ្រូ​បង្វឹក​ ព្រោះ​បាន​ទទួល​នូវ​ចំណេះដឹង​ បច្ចេកទេស​ថ្មីៗ​ និង​ដឹងពីការ​អភិវឌ្ឍន៍​ផ្សេងៗ​លើ​ប្រភេទ​កីឡា​នេះ​នៅ​អន្តរជាតិ។​

អ៊ុក​ វន្ថា​ និង​កីឡាករ​ សារ៉ាត់​ ជាតូ បន្ថែមទៀត​ថា​ ចំណេះ​ដឹង​ថ្មីៗ​ច្រើន​ដែល​ខ្លួនមិន​​ចេះ​ ប៉ុន្តែ​បន្ទាប់​ពី​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ដោយ​គ្រូ​ជំនាញ​រួច​មក​ពួកគេ​ពិតជា​ទទួលបាន​អ្វី​ដែល​ថ្មី​។​ បច្ចេកទេស​ប្រជែងយក​បាល់​ក្នុង​ទឹក​ និង​ភាព​បត់បែន​ ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ឡើង​វិញ​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត។​

បញ្ជាក់ដែរ​ថា​ សហព័ន្ធខ្មែរ​កីឡា​ហែល​ទឹក​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​បាល់ទឹក​កម្រិត ១​ រយៈពេល​ ៣ថ្ងៃ​គឺ​ចាប់​ពីថ្ងៃ​ទី២៧​ ដល់​ ២៩​ ខែ​សីហា​ ឆ្នាំ​២០២៥។​ សិក្ខាកាម​ចូលរួម​វគ្គ​នេះ​មាន​សរុប​ ២៥នាក់​ (នារី៣នាក់)។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គ្រូ​ឧន្ទេស​ដោយ​លោក​ Leesai Meng អ្នកជំនាញ​មក​ពី​ប្រទេស​សិង្ហបុរី៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top