ក្លិបហង្សក្រហម Liverpool បានព្រមព្រៀងចុះកិច្ចសន្យាយកខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត Alexander Isak ពី Newcastle United នៅរដូវក្តៅនេះហើយ។
យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Liverpool បានព្រមព្រៀងលើការផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអ៊ែត វ័យ ២៥ ឆ្នាំពី Newcastle United ក្នុងតម្លៃ ១៧៥.៦៧ លានដុល្លារអាមេរិក។
ប្រភពដដែលបានបញ្ជាក់ ថា កិច្ចព្រមព្រៀងគ្រប់យ៉ាង គឺបានបញ្ចប់រួចរាល់អស់ហើយ ខណៈការពិនិត្យសុខភាព និងការចុះកិច្ចសន្យាជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅថ្ងៃនេះ។
គួរឱ្យដឹងថា តម្លៃផ្ទេររបស់ Isak ទៅ Liverpool គឺជាតម្លៃផ្ទេរបំបែកកំណត់ត្រាថ្លៃបំផុតប្រចាំក្របខណ្ឌលីគកំពូល Premier League ខណៈកំណត់ត្រានេះ ដើមឡើយគឺកាន់កាប់ដោយ Jack Grealish ដែលកាលពីឆ្នាំ ២០២១ រូបគេបានចាកចេញពី Aston Villa ផ្លាស់ទៅ Manchester City ក្នុងតម្លៃ ១៣៧.៦៧ លានដុល្លារអាមេរិក៕
ប្រភព៖ KAMPUCHEATHMEY



