Haaland រកបាន ៣គ្រាប់នាំមុខគេនៅ Premier League គ្រាដែល Liverpool ឈរកំពូលតារាង

(ឡុងដ៍)៖ ខ្សែប្រយុទ្ធជួរមុខ Erlind Haaland ស៊ុតបាន ៣គ្រាប់ច្រើនជាងគេបណ្តោះអាសន្ន ក្រោយឆ្លងកាត់បាន ៣ប្រកួតនៅលីគ Premier League 2025-26 ខណ: Liverpool ម្ចាស់ការពារតំណែងជើងឯក ឈរទីកំពូលតារាង។

៣គ្រាប់របស់កីឡាករន័រវេសរូបនេះរកបាន ក្នុងប្រកួត Man City បំបាក់ម្ចាស់ផ្ទះ Wolves ៤-០ នៅថ្ងៃបើកឆាក ដោយ Haaland ស៊ុតបាន ២គ្រាប់ និង ១គ្រាប់ទៀតពេលក្រុមរបស់ Pep Guardiola ចាញ់ Brighton ២-១។

ទន្ទឹមគ្នានោះដែរ ហង្សក្រហម Liverpool ម្ចាស់ការពារតំណែងជើងឯក រកបាន ៩ពិន្ទុពេញ និងឈរកំពូលតារាងទៀតផង ក្រោយឆ្លងកាត់ឈ្នះទាំង ៣ប្រកួតតែម្តង។

ក្រុមរបស់លោក Arne Slot បានលេងឈ្នះ Bournemouth ៤-២ ឈ្នះ Newcastle ៣-២ និងចុងក្រោយយប់មិញឈ្នះ Arsenal ១ទល់០៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top