នេះ​ជា​សារ​លើក​ទឹកចិត្ត​របស់​ សួន​ ចាន់ណារ៉ូ​ ដល់​​ក្រុម​ក្រោយ​ធ្វើ​មិន​បាន​ល្អ​នៅ​វៀតណាម​

កីឡាករ​ឆ្នើម​ និង​ជា​ដៃប៉ះសេ​លេខ ១​នៅ​កម្ពុជា​ សួន​ ចាន់ណារ៉ូ​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសបុករបស់​ខ្លួន​​ឲ្យ​បន្ត​ខំប្រឹង​ប្រែង​តទៅ​ទៀត​កីឡា​គឺ​បែប​នេះ​ហើយ​ មានឈ្នះ​ មាន​ចាញ់​ ដូច្នេះ​សូម​កុំ​ចុះចាញ់​ឲ្យ​សោះ។​

កីឡាករ សួន ចាន់ណារ៉ូ បានបង្ហោះសារលើហ្វេសបុករបស់ខ្លួនកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ក្នុងអត្ថន័យថា «កីឡាមានឈ្នះ មានចាញ់ អីចឹងហើយកុំចុះចាញ់វា ប៉ុន្តែត្រូវហ្វឹកហាត់ និងរកបច្ចេកទេសល្អៗដើម្បីអភិវឌ្ឍន៍ខ្លួនឯង ពេលដែលយើងបរាជ័យមិនត្រូវបោះបង់វានោះឡើយបន្តដំណើរទៅមុខទៀត»។

«ខ្ញុំមិនដែលខ្លាចពាក្យរិះគន់របស់បងប្អូនមកលើក្រុមខ្ញុំនោះទេ។ ខ្ញុំតែងប្រាប់កូនក្រុមខ្ញុំជារឿយៗនៅប្រទេសណាក៏មានរឿងរិះគន់នេះដែរ»។

សារ​លើ​កទឹកចិត្ត​របស់​ ណារ៉ូ​ ពិត​ជា​ស័ក្តិសម​ជា​រៀមច្បង​ដែល​មាន​បទ​ពិសោធ​ចាស់​វស្សា​ក្នុង​វិស័យ​កីឡា​បាល់ទះ​នេះ​មែន។​ នេះ​ជា​ការ​លើក​ទឹកចិត្ត​ដល់​ក្រុម​ទាំង​មូល​ឲ្យ​បន្ត​ខំប្រឹង​ប្រែង​ក្នុង​ពេល​ដែល​ទទួល​បាន​លទ្ធផល​មិន​ល្អ​ដូច​ពេល​នេះ។​ បង្វែរ​ពី​ការ​អស់​សង្ឃឹម​បាក់​ទឹកចិត្ត​ទៅជា​ការ​ពង្រឹង​សមត្ថភាព​តាម​រយៈ​បទ​ពិសោធ​បរាជ័យ​មួយ​នេះ​ដើម្បីឈាន​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​នៅ​ថ្ងៃ​ខាង​មុខ​វិញ។​

បញ្ជាក់​ដែរ​ថា​ ក្រុមបាល់ទះ​វិសាខា​របស់​កម្ពុជា​ភ្លាត់​ធ្វើ​មិន​បាន​ល្អ​នោះ​ឡើយ​នៅ ​២ប្រកួតចុងក្រោយ​ នៃ​ពាន​រង្វាន់​ International Police Cup ដោយ​ចាញ់​ក្រុម​វៀតណាម​ Ho Chi Minh City Police 3-2 វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​លេខ៣​ លើ​ក្រុម​ The Cong Tan Cang លទ្ធផល​ 3-1៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top