លោក Koeman ជ្រើសកីឡាករហូឡង់ពី EPL ទាំងអស់ សម្រាប់ជម្រុះ World Cup

សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិហូឡង់ ពីមុនមកធ្លាប់តែត្រូវបានជ្រើសរើសភាគច្រើនពីលីគកំពូលអេស្ប៉ាញ La Liga និងអ៊ីតាលី Serie A ប៉ុន្តែពេលនេះលោកគ្រូបង្វឹកលោក Ronald Koeman កោះហៅសមាជិកក្រុមសុទ្ធតែប្រកអាជីពនៅ Premier League។

La Liga និង Serie A ជាពិសេសពីក្រុម Barcelona និង AC Milan ធ្លាប់តែជាជង្រុកដ៏សំខាន់សម្រាប់ការជ្រើសរើសយកកីឡាករហូឡង់ ចូលក្រុមជម្រើសជាតិ។ ពេញនិយមរើសកីឡាករដែលប្រកបអាជីពពីលីគទាំងពីរនេះ ដោយសារវត្តមានវីរបុរស Johan Cruyff នៅ Barcelona ស្របពេល Ruud Gullit, Frank Rijkaard និង Marco van Basten បានធ្វើព្យុះភ្លៀងនៅ AC Milan នៅចុងទសវត្សរ៍៨០ និងដើមទសវត្សរ៍៩០។

ប៉ុន្តែសព្វថ្ងៃនេះ កីឡាករហូឡង់ដែលប្រកបអាជីពនៅលីគកំពូលអង់គ្លេស បានក្លាយជាទិសដៅសំខាន់ទៅវិញ។ លោកគ្រូបង្វឹក Koeman បានកោះហៅកីឡាករហូឡង់ពីអង់គ្លេស ៣៦រូប ដើម្បីត្រៀមវគ្គជម្រុះ FIFA World Cup នៅសប្តាហ៍នេះ។ គ្រូសញ្ជាតិហូឡង់រូបនេះ បានសម្រេចយកកីឡាករត្រឹម២៥នាក់ ដើម្បីប្រកួតជាមួយប៉ូឡូញនៅរាត្រីថ្ងៃទី៣ ខែកញ្ញា និងលីទុយអានី នៅ៣ថ្ងៃបន្ទាប់។

លោក Koeman ដែលមិនធ្លាប់ប្រកបអាជីពជាកីឡាករបាល់ទាត់នៅអង់គ្លេស តែធ្លាប់ដឹកនាំក្រុម Everton និង Southampton អះអាងថា ការជ្រើសរើសកីឡាករលេងនៅអង់គ្លេសគឺងាយស្រួល ដ្បិតលីគនៅអឺរ៉ុបមួយនេះ មានការប្រកួតប្រជែងកម្រិតខ្ពស់។

សម្រាប់ Koeman ដែលមិនធ្លាប់លេងនៅអង់គ្លេស ប៉ុន្តែបានគ្រប់គ្រង Southampton និង Everton វាគឺជាជម្រើសដ៏ងាយស្រួលមួយ។

«តាមគំនិតរបស់ខ្ញុំ Premier League ជាលីគមានការប្រកួតប្រជែងដ៏ល្អបំផុត។ កាន់តែងាយស្រួលថែមទៀត ប្រសិនបើកីឡាករហូឡង់ទាំងអស់លេងនៅ Man City,Man Utd និង Liverpool ជាដើម»។ លោក Koeman លើកឡើងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែកញ្ញា៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top