Erling Haaland ខ្សែប្រយុទ្ធ Manchester City មានប្រាក់ពលកម្មខ្ពស់បំផុតក្នុងក្របខណ្ឌ Premier League ចំនួន ៧០ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ នៅរដូវកាល ២០២៥-២៦ នេះ។ Mohamed Salah ទទួលបានប្រាក់ឈ្នួលពី Liverpool ៥៣ ម៉ឺនដុល្លារ និង Casemiro ខ្សែបម្រើ Manchester United បានថ្លៃឈ្នួល ៤៦ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
ប្រាក់ឈ្នួលរបស់កីឡាករបាល់ទាត់ កើនឡើងពីមួយរដូវកាលទៅមួយរដូវកាល ទៅតាមសមត្ថភាពរបស់ពួកគេ។ ក្នុងចំណោមក្លិបនៃលីគកំពូលទាំង ៥នៅអឺរ៉ុប គេសង្កេតឃើញថាក្លិបនៅលីគកំពូលអង់គ្លេស តែងតែនាំមុខគេលើការចំណាយថ្លៃឈ្នួលកីឡារកខ្ពស់ជាងគេ។ ក្នុងចំណោមនោះ Man Utd, Liverpool, Man City, Arsenal និង Chelsea ជាដើម សុទ្ធតែចាយប្រាក់ច្រើនសន្ធឹកសម្រាប់កីឡាករពួកគេក្នុងមួយឆ្នាំៗ។
សម្រាប់រដូវកាល ២០២៥-២៦ នេះ ក្លិបនៅលីគកំពូលអង់គ្លេសបានកើនកំណត់ត្រាលើការចំណាយទិញដូរកីឡាករដល់ទៅជាង៤ពាន់លានដុល្លារ នៅទីផ្សារដោះដូរលើកទី១នេះ។ ចំណាយច្រើនលើការផ្ទេររួចហើយ ក្លិបត្រូវទទួលបន្ទុកធ្ងន់ធ្ងរថែមទៀត លើប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់កីឡាករ។
ចំណោមកីឡាករ ១០រូប នៅ Premier League ដែលមានប្រាក់ប្រចាំសប្តាហ៍ខ្ពស់បំផុត មានសមាជិកក្រុម Man City និង Liverpool មាន៣នាក់ដូចគ្នា ក្រៅពីនោះ Man Utd មាន២រូប រួមជាមួយ Chelsea Arsenal មានមួយរូបដូចគ្នា។
ខាងក្រោមនេះជាកំពូលកីឡាករទាំង ១០ ដែលទទួលប្រាក់នឿយហត់ប្រចាំសប្តាហ៍ខ្ពស់បំផុតនៅលីគកំពូលអង់គ្លេស ប្រចាំរដូវកាល ២០២៥-២០២៦៖
១- Erling Haaland ទទួលបានប្រាក់ឈ្នួលពី Man City ៧០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
២- Mohamed Salah ទទួលបានប្រាក់ឈ្នួលពី Liverpool ៥៣ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៣- Casemiro ទទួលបានប្រាក់ឈ្នួលពី Man Utd ជាង៤៦ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៤- Virgil van Dijk ទទួលបានប្រាក់ឈ្នួលពី Liverpool ៤៦ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៥- Raheem Sterling ទទួលបានប្រាក់ឈ្នួលពី Chelsea ៤៣ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៦- Bernardo Silva ទទួលបានប្រាក់ឈ្នួលពី Man City ៤០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៧- Bruno Fernandes ទទួលបានប្រាក់ឈ្នួលពី Man Utd ជាង ៤០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៨- Omar Marmoush ទទួលបានប្រាក់ឈ្នួលពី Man City ៣៩ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៩- Alexander Isak ទទួលបានប្រាក់ឈ្នួលពី Liverpool ៣៨ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
១០- Kai Havertz ទទួលបានប្រាក់ឈ្នួលពី Arsenal ៣៨ម៉ឺនដុល្លារក្នុងមួយសប្តាហ៍៕
ប្រភព៖THMEYTHMEY