(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Memphis Depay បានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ចំពោះក្រុមជម្រើសជាតិហូឡង់ នៅពេលរកបាន ២គ្រាប់ម្នាក់ឯង រួមចំណែកជួយក្រុមរហស្សនាម «ទឹកក្រូច» មួយនេះយកឈ្នះម្ចាស់ផ្ទះលីទុយអានី ៣-២ ជម្រុះ World Cup 2026 យប់មិញប្រចាំតំបន់អឺរ៉ុប។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ២គ្រាប់បន្ថែមក្រៅដីនេះដែរ នាំឱ្យកីឡាករវ័យ ៣១ឆ្នាំដែលត្រូវបានជ្រើសរើសចេញក្លឹប Corinthians កើនដល់ ៥២គ្រាប់គិតចាប់ពីឆ្នាំ២០១៣ និងបំបែកកំណត់ត្រាចាស់របស់អតីតមិត្តរួមជាតិ Robin van Persie ទៀតផង។
Depay ដែលផ្លាស់ចេញពីទឹកដីអឺរ៉ុបទៅលេងនៅលីគកំពូលប្រេស៊ីលកាលឆ្នាំទៅ ជាអ្នករកបានគ្រាប់ជ័យជម្នះ ៣ពិន្ទុ ពីការបញ្ជូនរបស់ Denzel Dumfries ពីការចូលលេងលើកទី១០៤ប្រកួតសម្រាប់ហូឡង់ទៀតផង ដើម្បីយកឈ្នះក្រុមដែលឈរនៅចំណាត់ថ្នាក់ទី១៤៣ ពិភពលោកទាំងប្រផិតប្រផើយ។
លីទុយអានី បានវាយបកតាមស្មើ ២-២ នៅមុនពេលបញ្ចប់វគ្គទី១ បន្ទាប់ពីក្រុមពុំដែលឈ្នះពាន World Cup បានត្រឹមរងជើងឯក ១លើកកាលឆ្នាំ២០១០ បើកការនាំមុខ ២គ្រាប់មុន និងជាការទម្លាយសំណាញ់ទីក្រុមខ្លាំងនៅអឹរ៉ុបលើកដំបូងនេះដែររបស់ពួកគេ។
ឆ្លងតាមជ័យជម្នះនៅទីក្រុង Kaunas នេះដែរ ហូឡង់នៅតែបន្តគ្រប់គ្រងតំណែងកំពូលតារាងប្រចាំពូល G ដដែល ដោយមាន ១០ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតមិនដែលចាញ់៕
ប្រភព៖ FRESHNEWS