ព័រទុយហ្គាល់ ត្រូវគេព្យាករ​មានភាគ​រយ ​ខ្ពស់ជាង​គេ នឹងឈ្នះជើងឯក World Cup ឆ្នាំ ២០២៦

ក្រុម​កីឡា​បាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ ត្រូវបានគេព្យាករ​ពី​ការ​មានភាគរយខ្ពស់​ជាង​គេ​ ក្នុងការឈ្នះជើងឯកពិភពលោក World Cup ​ឆ្នាំ ២០២៦ ។

ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក លើកទី២៣ នឹងចូលមកដល់នៅខែ មិថុនា ឆ្នាំ ២០២៦ ប៉ុន្តែគិតត្រឹមពេលនេះ មានអ្នកនិយមបាល់ទាត់ជាច្រើន បានព្យាករខ្លះៗទៅហើយ ថា ក្រុមណានឹងអាចមានឱកាសឈ្នះពានបាល់ទាត់ដ៏ធំបំផុតដែលធ្វើឡើងរាល់ ៤ ឆ្នាំម្តង។

យោងតាមការព្យាកររបស់ ONE Football បានបង្ហាញថា ព័រទុយហ្គាល់ មានភាគរយច្រើនជាងគេ គឺរហូតដល់ ៤២%។ ចំណែក អេស្ប៉ាញ មានឱកាស ២០%។ អាហ្សង់ទីន មានឱកាស ១៥%។ បារាំងមានឱកាស ៨%។ ប្រេស៊ីល មានឱកាស ៦%។ អង់គ្លេស មានឱកាស ៥% និងចុងក្រោយ អាល្លឺម៉ង់ មានឱកាស ៤ %។

គួរឱ្យដឹងថា ការប្រកួត​បាល់ទាត់ជើងឯកពិភពលោក ឆ្នាំ ២០២៦ ទំនងនឹងក្លាយជាការប្រកួតចុងក្រោយ​សម្រាប់​ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ហើយក៏ទំនងជាការប្រកួតចុងក្រោយរបស់ដៃគូប្រកួតប្រជែង​គឺ​កីឡាករ Lionel Messi ផងដែរ។ ការពិត មានអ្នកគាំទ្រនៅទូទាំងពិភពលោកជាច្រើន កំពុង​ចង់ឃើញប្រធានក្រុមរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ លើកពាន World Cup ឆ្នាំ ២០២៦ ជាលើកដំបូងនៅក្នុងអាជីពរបស់គាត់ មុនពេល​សម្រេចចូលនិវត្តន៍ ពី​ព្រោះ​រូប​គេ​មិន​ទាន់​ធ្លាប់​ឈ្នះ​ពាន​នេះ​ទេ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top