អ្នកលេងគុនខ្មែរ ឡុង ប៉េងលឿន បាត់ម៉ូតូ ១គ្រឿងម៉ាក់ Scoopy ឆ្នាំ២០២១ ពណ៌ខ្មៅ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីរូបគេសម្រាកមួយភ្លែតក្រោយពេលធ្វើទម្ងន់អស់កម្លាំងពេកដើម្បីត្រៀមការប្រកួតនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។
កីឡាករ ឡុង ប៉េងលឿន បានឲ្យដឹងមកថា ម៉ូតូនេះជាកម្លាំងញើសឈាមរបស់ខ្លួនឡើងប្រកួត និងផ្សំជាមួយថវិកាប្រពន្ធដែលបានលក់ដូរកន្លងទៅទើបបានទិញម៉ូតូមួយនេះប្រើប្រាស់ប្រចាំថ្ងៃគ្រាន់ជិះទៅថ្លឹងទម្ងន់ប្រកួតជាដើម។ ឥលូវបាត់ហើយកាលពីយប់មិញនេះ ស្របពេលចោរលួចទៅហើយបែរជាទុកស្បែកជើងឲ្យ១គូឲ្យវិញទៀត។
អ្នកប្រដាល់គុនខ្មែរជួរមុខរូបនេះបន្តលើកឡើងទៀតថា ម៉ូតូ Scoopy របស់ខ្លួននេះបាត់ចន្លោះប្រហែលម៉ោង១១-១២ យប់មិញនៅក្នុងផ្ទះតែម្ដង បន្ទាប់ពីរូបគេធ្វើទម្ងន់អស់កម្លាំងបន្តិចក៏សម្រាកមួយភ្លែតមិនបានចាក់សោររបងផ្ទះនោះឡើយ និងមួយទៀតដោយសាររង់ចាំបងមកពីលក់ដូរវិញផង។
ប៉េងលឿន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ផងដែរប្រសិនបើប្រទះឃើញម៉ូតូ Scoopy ពណ៌ខ្មៅ ឆ្នាំ២០២១ ដែលមានស្លាកលេខ ភ្នំពេញ 1lQ -0805 សូមផ្ដល់ដំណឹងទៅកាន់ខ្លួនផងតាមរយៈលេខទូរសព្ទ 095 624 242- 097 560 621 1 ដើម្បីឆាប់រកឃើញវិញគ្រាន់បានប្រើប្រាស់ប្រចាំថ្ងៃវិញ។
បញ្ជាក់ដែរថា ឡុង ប៉េងលឿន ជាកីឡាករជួរមុខលើប្រភេទទម្ង់ ៦៣,៥គីឡូក្រាមរូបគេកំពុងហ្វឹកហាត់នៅក្លឹបប្រដាល់នាគរាជចតុមុខ។ ម៉ូតូ Scoopy ស្លាកលេខ ភ្នំពេញ 1lQ -0805 ដែលបានបាត់នេះគឺបាត់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្អែកនេះរូបគេក៏នឹងត្រូវឡើងប្រកួតជាមួយបរទេសផងដែរនៅលើសង្វៀន PNN៕
ប្រភព៖ KAMPUCHEATHMEY