Chelsea រងបទចោទប្រកាន់ ពីបទមិនបង់ប្រាក់ថ្លៃសេវាទិញ-ដូរ កាលពី ១៦ឆ្នាំមុន

(ឡុងដ៍)៖ ក្លឹបបាល់ទាត់អាជីព តោខៀវ Chelsea បានកំពុងរងការចោទប្រកាន់ពីសហព័ន្ធអង់គ្លេស FA ក៏ព្រោះតែខកខានបង់ប្រាក់ទៅឱ្យភ្នាក់ងារដោះដូរកីឡាករចាប់ពីឆ្នាំ២០០៩-២០២២ មក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បទចោទប្រកាន់បឋមគឺផ្តោតទៅលើការដោះដូររវាងឆ្នាំ២០១០-១១ និងរដូវកាល ២០១៥-១៦ ដោយក្នុងនោះដែរមានការជាប់ពាក់ព័ន្ធនឹងការទិញ-ដូរកីឡាករ ៣រូបរួមមាន Eden Hazard, Samuel Eto’o និង Willian ជាដើម។

ទោះជាយ៉ាងណា ពុំទាន់មានសំណើណាមួយដែលបានបញ្ជាក់ពីការប្រព្រឹត្តខុស ចំពោះការផ្ទេរកីឡាករទាំង ៣រូបនេះទេ។

Chelsea ដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេសមួយនេះ បានស្ថិតក្រោមការមើលថែពីសំណាក់មហាសេដ្ឋីសញ្ជាតិរុស្ស៊ី លោក Roman Abramovich ចាប់តាំងពីឆ្នាំ២០០៣ មុនពេលត្រូវបង្ខំឱ្យលក់ចេញវិញក្នុងឆ្នាំ២០២២ ទៅឱ្យវិនិយោគិនអាមេរិក លោក Todd Boehly និងក្រុមហ៊ុន Clearlake Capital។

ការចោទប្រកាន់នេះដែរ គឺបានបំពានភ្នាក់ងារ អន្តរការី និងការវិនិយោគរបស់ភាគីទី៣ ទៅលើកីឡាករ នៅពេល Chelsea ខ្លួនឯងបាននិយាយថា ពួកគេតែងតែបានរាយការណ៍ជានិច្ចទៅកាន់ FA។ ពួកគេមានពេលរហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីឆ្លើយតប៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top