អេស្ប៉ាញ និងប៉ូឡូញ រួមគ្នាធ្វើម្ចាស់ផ្ទះផ្តាច់ព្រ័ត្រ UEFA Champions League 2027

(បរទេស)៖ ប្រទេសអេស្ប៉ាញ និងប៉ូឡូញ ត្រូវបានជ្រើសរើសជាទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ធំប្រចាំលីគអឺរ៉ុប UEFA Champions League នារដូវកាល ២០២៦-២៧ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទីក្រុង Madrid របស់អេស្ប៉ាញ នឹងទទួលបានសិទ្ធិរៀបចំផ្តាច់ព្រ័ត្រ UCL ផ្នែកបុរស បន្ទាប់ពីទីក្រុងធំមួយបានធ្វើម្ចាស់ផ្ទះ ផ្តាច់ព្រ័ត្រលើកចុងក្រោយកាលឆ្នាំ២០១៩ នៅឯកីឡដ្ឋាន Estadio Metropolitano របស់ក្លឹប Atletico Madrid នៅពេល Liverpool បានបំបាក់ក្រុមអង់គ្លេសដូចគ្នា Tottenham Hotspur ២-០។

ជាមួយគ្នានោះដែរ ទីក្រុងធំ Warsaw របស់ប៉ូឡូញវិញ ក៏នឹងទទួលបានសិទ្ធិរៀបចំផ្តាច់ព្រ័ត្រ UCL នេះដែរនៃរដូវកាល ២០២៦-២៧ ចំពោះផ្នែកនារី នៅឯកីឡដ្ឋាន Warsar’s Stadion Narodowy។

ទន្ទឺមគ្នានោះដែរ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក៏បានប្រកាសពីការរៀបចំប្រកួតពានបើករដូវកាល Super Cup 2026 ដែលនឹងធ្វើឡើងនៅទីក្រុង Salzburg នៃប្រទេសអូទ្រីសទៀតផង៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top