កូនខ្មែរ-អាមេរិក សម្ដែងការសប្បាយរីករាយដែលបានប្រកួតកម្មវិធី Land Of Peace នៅកម្ពុជា

កីឡាករ​កូន​កាត់​ខ្មែរ-អាមេរិក​ លោក​ Ryan Teal ថា​រីករាយ​ណាស់​ដែល​បាន​មក​ប្រកួត​ក្នុង​កម្មវិធី​ Land Of Peace និង​រឹតតែ​សប្បាយ​ចិត្ត​បាន​​មក​លេងប្រទេស​​កម្ពុជាជា​លើក​ទី៣ ព្រោះ​ខ្លួន​ពិត​ជា​ស្រឡាញ់​ទី​នេះ​ខ្លាំង។​

កីឡាករ​ Ryan Teal បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិ​តជា​ស្រឡាញ់​កម្ពុជា​ និង​ចូល​ចិត្ត​ញុំ​សម្លរម្ជូរគ្រឿង​របស់​ខ្មែរ​ខ្លាំង​ណាស់។​ ជា​ថ្មី​នេះ​ខ្លួន​សប្បាយ​រីករាយ​ដែល​បាន​មក​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ទី៣​ ប្រជាជន​ខ្មែរ​រស់នៅ​ដោយ​ភាព​សប្បាយ​រីករាយ​ប្រកប​ដោយ​ស្នាម​ញញឹម។​

អ្នក​ប្រដាល់​ដែល​មាន​ឪពុក​ជា​អ្នក​ខេត្ត​កំពង់ចាម​រូប​នេះ​ រូប​គេ​ពិត​ជា​ឈឺ​ចាប់​នៅ​ពេល​ឃើញ​ជម្លោះ​ឈ្លានពាន​មក​​លើ​កម្ពុជា។​ Ryan Teal ចង់​ឲ្យ​កម្ពុជា​បន្ត​មាន​សន្តិភាព​ ប្រជាជន​រស់នៅ​ដោយ​ភាព​រីករាយ​រហូត​ទៅ។​

ងាក​មក​ការ​ត្រៀម​ប្រកួត​នេះ​វិញ​អ្នក​ប្រដាល់​ខ្មែរ-អាមេរិក​ រូប​នេះ​បាន​ហ្វឹកហាត់​ខ្លាំង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដែរ​រង់ចាំ​តែ​ការ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ។​ Ryan Teal  សូម​ឲ្យ​អ្នក​គាំទ្រ​ចូល​មក​ទស្សនា​ការ​ប្រកួត​នៅ​ខេត្ត​សៀមរាប​នេះ​ឲ្យ​បាន​ច្រើនៗ។​

បញ្ជាក់​ដែរ​ថា​ Ryan Teal ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​ក្រុម​កីឡាករ​អាមេរិក​ ៥នាក់​ដែល​មក​ចូលរួម​ការ​ប្រកួត​មិត្តភាព​ក្នុង​កម្មវិធី​ Land Of Peace ថ្ងៃ​ទី១៣-១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​ឯ​ខេត្ត​សៀមរាប។​ អ្នក​ប្រដាល់​ខ្មែរ​-អាមេរិក​ រូប​នេះនឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ គឹម​ វាសនា​ របស់​កម្ពុជា​។​ កុំភ្លេច​រង់ចាំ​ទស្សនា​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ​ទាំង​អស់​គ្នា៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top