Man City មានកីឡាករសំខាន់របួសដល់ ១១ នាក់ មុនជួប Man United ថ្ងៃអាទិត្យនេះ

ក្រុមមេឃខៀវ Manchester City កំពុងជួបបញ្ហាធំ ដោយមានកីឡាករសំខាន់របួសដល់ ១១ នាក់ មុនការប្រកួត derby ទល់នឹង Manchester United ដែលជាការប្រកួតសប្តាហ៍ទី ៤ នៃក្របខណ្ឌ Premier League នៅថ្ងៃ អាទិត្យ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៥។

យោងតាមប្រភពពី ESPN បានបង្ហាញ ថា ក្រុមរបស់គ្រូបង្វឹកលោក Pep Guardiola មានកីឡាកររបួសចំនួន ១១ នាក់ ហើយអាចនឹងអវត្តមានការប្រកួតទល់នឹង Man United នៅចុងសប្តាហ៍នេះ។ កីឡាករ ដែលមានបញ្ហារបួសទាំង ១១ នាក់រួមមានកីឡាករ Omar Marmoush (របួសជង្គង់), Savinho (មិនត្រូវបានបញ្ជាក់), Phil Foden (របួសរជើង)។

កីឡាករ Rayan Cherki (របួសភ្លៅ), Mateo Kovacic (របួសសរសៃពួរសាច់ដុំកែងជើង), កីឡាករ Nico O’Reilly (របួសមិនត្រូវបានបញ្ជាក់), Josko Gvardiol (របួសមិនត្រូវបានបញ្ជាក់), Abdukodir Khusanov (របួសកំភួនជើង), Rayan Ait-Nouri (របួសជើង), ខ្សែការពារ John Stones (របួសសាច់ដុំ) និង Rico Lewis (របួសមិនត្រូវបានបញ្ជាក់)។

ទោះបីជាយ៉ាងណា ប្រភពពី The Standard បានឱ្យដឹង ថា មានកីឡាករមួយចំនួន ទទួលបានលទ្ធផលវិជ្ជមានក្នុងការចូលមកហ្វឹកហាត់វិញហើយ ដូចជា Phil Foden, Savinho និង Josko Gvardiol ហើយត្រូវបានគេរំពឹង ថា នឹងអាចចូលលេងបានវិញ។

ដោយឡែកខាង Man United វិញ ក៏មានកីឡាករមួយចំនួនមានបញ្ហារបួសផងដែរ ដូចជា Matheus Cunha, Mason Mount និង Diogo Dalot ហើយទំនងជានឹងត្រូវអវត្តមានសម្រាប់ការប្រកួតទល់នឹង Man City នៅថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top