ក្លិបតូចបំផុតដែលបានបង្ហាញខ្លួនក្នុងពានរង្វាន់ ​UEFA Champions League

ពានរង្វាន់ UEFA Champions League ជាពានកំពូលប្រចាំវិស័យបាល់ទាត់តំបន់អឺរ៉ុប ដោយមានតែក្រុមខ្លាំងៗប៉ុណ្ណោះ មកពីប្រទេសនីមួយៗនៃសហភាពអឺរ៉ុប ទើបអាច​ឈ្នះកៅអីចូលរួមប្រកួតបាន។ ថ្វីដ្បិតតែក្រុមខ្លាំងតែងមានវត្ត ក្នុងពានរង្វាន់ ​UEFA Champions League ក្រុមតូចៗមួយចំនួន មកពីតាមលីគបាល់ទាត់កម្រិតមធ្យមអឺរ៉ុប ក៏បានបង្ហាញខ្លួនលេងលើកដំបូង ខណៈក្លិបខ្លះ​បានចូលប្រកួត ​តែមិនងាយឆ្លងផុតវគ្គ​សន្សំពិន្ទុឡើយ។​

ក្លិបខ្លាំងៗនឹងត្រូវតទល់គ្នាអំឡុងការប្រកួតសន្សំពិន្ទុក្នុងលីគ ដោយការធ្វើដំណើរពីប្រទេស​មួយទៅមួយដើម្បីប្រកួតគ្នា រហូតអាចស្វែងរកក្លិបជើងខ្លាំងដាច់គេ ​ចូលប្រកួតនៅវគ្គផ្តាច់​ព្រ័ត្រ។ UEFA Champions League ជាក្របខណ្ឌបាល់ទាត់ និងជាព្រឹត្តិការណ៍បាល់ទាត់​ដ៏​ទាក់ទាញបំផុតជារាល់ឆ្នាំ លើពិភពលោក។

ព្រឹត្តិការណ៍ UEFA Champions League ទៀតសោត ជាលីគបាល់ទាត់កំពូលអឺរ៉ុបមួយ បាន​បង្ហាញសមត្ថភាពខ្លាំងរបស់កីឡាករកំពូលៗរួមមានទាំង Cristiano Ronaldo ស៊ុត​បាល់​បកក្រោយ ចូលទីក្រុម Juventus នៅវគ្គផ្តាច់ព្រ័ត្រ។ Lionel Messi ញាក់បាល់​ដាច់​ចង្កេះខ្សែការពារក្រុម Bayern Munich ជាដើម។

ក្លិបធំៗបានចាយប្រាក់រាប់លានដុល្លារលើកីឡាករកម្រិតពិភពលោក ដើម្បីប្រជែងដណ្តើម​ពាន​អឺរ៉ុបឱ្យបាន ខណៈក្លិបខ្លះចូលរួមប្រកួត ដើម្បីតែប្រាក់យកទៅអភិវឌ្ឍន៍ក្លិប។

តួយ៉ាងឆ្នាំ២០២៣-២៤ ក្លិបតូចជាងគេប្រចាំការប្រកួត Royal Antwerp របស់បែលហ្ស៊ីក ហើយ​ក្រុមមួយនេះ មានតម្លៃខ្លួនកីឡាករសរុបត្រឹមតែ ៦​,៥លានដុល្លារ ប៉ុណ្ណោះ ក្នុងការប្រ​កួត​។ ចំណែកបច្ចុប្បន្នវិញ ក្រុមតូចបំផុតចូលរួមការប្រកួតនោះគឺ Qarabag FK របស់អា​ស៊ែ​បៃហ្សង់ មានវត្តមានប្រកួត ក្រោយឆ្លងផុតវគ្គជម្រុះរួចមក។

ខាងក្រោមនេះជាក្រុមតូចបំផុតចំនួន ១០ បង្ហាញខ្លួនលេងក្នុងពានរង្វាន់ UEFA Champions League៖

១. FC Unirea Urziceni របស់លីគកំពូលប្រទេសរូម៉ានី

២.  FC Sheriff របស់លីគកំពូលប្រទេសម៉ុលដាវី

៣. FC Astana របស់លីគកំពូលប្រទេសកាហ្សាក់ស្ថាន

៤. Qarabag FK របស់លីគកំពូលប្រទេសអាស៊ែបៃហ្សង់

៥. BATE Borisov របស់លីគកំពូលប្រទេសបេឡារុស

៦. NK Maribor របស់លីគកំពូលប្រទេសស្លូវេនី

៧​. APOEL FC របស់លីគកំពូលប្រទេសស៊ីប

៨. FC Viktoria Plzen របស់លីគកំពូលប្រទេសសាធារណរដ្ឋឆែក

៩. FC Krasnodar របស់លីគកំពូលប្រទេសរុស្ស៊ី

១០. Royal Antwerp របស់លីគកំពូលបែលហ្ស៊ីក ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top