អ៊ីស្រាអែល កំពុងប្រឈម​ខ្លាំង​ ពី​ការ​ដកចេញពី UEFA និង FIFA

ប្រទេស អ៉ីស្រាអែល កំពុងតែប្រឈមមុខខ្លាំង ក្នុងការត្រូវដកចេញពីសមាជិករបស់សហភាពសហព័ន្ធបាល់ទាត់ អឺរ៉ុប (UEFA) និង សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីពួកគេត្រូវបានអង្គការសហប្រជាជាតិ (UN) ចេញសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឱ្យស្ថាប័នបាល់ទាត់ទាំង ២ ដាក់បម្រាមមិនឱ្យប្រទេសនេះចូលរួមប្រកួត។

អង្គការសហប្រជាជាតិបានអំពាវនាវឱ្យ FIFA និង UEFA ព្យួរអ៉ីស្រាអែលពីបាល់ទាត់អន្តរជាតិមុនការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដោយលើកឡើងពីការរកឃើញពីគណៈកម្មការអង្គការសហប្រជាជាតិ ដែលចោទ ថា អ៉ីស្រាអែល កំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា។

អ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយ ថា ស្ថាប័នកីឡាមិនត្រូវ “បិទភ្នែក” ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយប្រៀបធៀបស្ថានភាពទៅនឹងការព្យួររដ្ឋកាលពីអតីតកាលជុំវិញការរំលោភបំពាន។ សម្ពាធលើ FIFA និង UEFA កំពុងតែកើនឡើង ដោយប្រទេស អេស្ប៉ាញ ត្រូវបានគេរាយការណ៍ថានឹងធ្វើពហិការចូលរួមការប្រកួត World Cup ២០២៦ ប្រសិនបើ អ៉ីស្រាអែល នៅតែមានវត្តមានប្រកួតទៀត។

ទោះ​បីជាយ៉ាងណា អ៉ីស្រាអែល​បាន​ច្រាន​ចោល​ការ​រក​ឃើញ​របស់​អង្គការ​សហ​ប្រជាជាតិ​ថា​ជា «ការ​បំភ្លៃ និង​មិន​ពិត»។ យោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា មនុស្សជាង ៦៥.០០០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា៕

ប្រភព៖KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top