កីឡាករបាល់ទះជម្រើសជាតិប៊ែលហ្ស៊ិក Ferre Reggers កំពុងឈរលើគេក្នុងនាមជាអ្នករកបានពិន្ទុច្រើនជាងគេ (Top Scorer) ក្នុងការប្រកួតបាល់ទះជើងឯកពិភពលោក ឆ្នាំ ២០២៥ គិតត្រឹមការប្រកួតចប់វគ្គ ៨ ក្រុមចុងក្រោយ។
កីឡាករកម្ពស់ ២.០២ម៉ែត្រ រកបានពិន្ទុសរុប ៩៣ពិន្ទុ ពីការប្រកួតចំនួន ៤ លើកកន្លងមក។ រូបគេរកពិន្ទុបានតាមរយៈការវាយផ្តាច់រកបាន ៨០ពិន្ទុ រកបានតាមរយៈការលោតបាំង ៩ពិន្ទុ និងតាមរយៈការវាយសេវា បាន ៤ពិន្ទុ។
លំអិតតាមការប្រកួតនីមួយៗ ចំនួន ៣ លើកនៅវគ្គសន្សំពិន្ទុក្នុង Ferre Reggers រកបាន ២៣ពិន្ទុ នៅពេល ប៊ែលហ្ស៊ិក ឈ្នះ អ៊ុយក្រែន ៣-០, រកបាន ១៩ ពិន្ទុ នៅពេលឈ្នះ អាល់ហ្សេរី ៣-០ និង រកបាន ៣១ពិន្ទុ នៅពេលក្រុមចាញ់ អ៉ីតាលី ២-៣។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Ferre Reggers រកបាន ២០ ពិន្ទុ នៅពេល ប៊ែលហ្ស៊ិក បានយកឈ្នះ ហ្វាំងឡង់ ដោយលទ្ធផល ៣-០។ រូបគេនៅមានឱកាសរកបានពិន្ទុបន្ថែមទៀត នៅពេលក្រុមឡើងដល់វគ្គ ៨ក្រុមចុងក្រោយ៕
ប្រភព៖ KAMPUCHEATHMAY