លោក​ អេ​ ភូថង​ ចង់​ឲ្យ​ ធឿន​ ធារ៉ា​ សងសឹក​ដៃគូ​ចាស់​ ប៉ុន្តែ​សុំ​លេង​ហ្គង់ធំ​ ៥ទឹក​

គ្រូ​ប្រដាល់​ជើង​ចាស់​លោក​ អេ ភូថង​ ចង់​ឲ្យ​ ធឿន​ ធារ៉ា​ សងសឹកដៃគូ​ចាស់​កីឡាករ​ RUSLAN NAGIYEV ដែល​ឈ្នះ​នៅ​ទឹក​ទី១​ កាលពីថ្ងៃទី២៦​ កញ្ញា​ ២០២៥​ ប៉ុន្តែ​ប៉ះ​គ្នា​ជា​ថ្មី​សុំ​វាយ​បែបលក្ខណៈ​ហ្គង់​ធំ​ ចំនួន​ ៥ទឹក​វិញ​ម្ដង។​

លោក អេ ភូថង បានឲ្យដឹងថា លោកមានបំណងចង់ឲ្យកូនសិស្សរបស់លោកគឺ ធឿន ធារ៉ា សងសឹកលើកីឡាករ RUSLAN NAGIYEV ដែលទើបឈ្នះក្នុងទឹកទី១ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ថ្មីៗនេះម្ដងទៀត។

យ៉ាងណាចាំមើលរបួសជាសៈស្បើយសិន និងសាកសួរម្ចាស់ខ្លួនផងដែរ។ ប៉ុន្តែបើរូបលោកផ្ទាល់បណ្ដោយគឺចង់ឲ្យប្រកួតសងសឹកវិញ ប៉ុន្តែសុំវាយបែបហ្គង់ធំ ចំនួន៥ទឹក។ លោកក៏មានបំណងលែងចង់ឲ្យ ធារ៉ា ប្រកួតបែបអំបោះឆៅតទៀតដែរ។

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ធឿន​ ធារ៉ា​ បាន​រងរបួស​ឈឺ​ភ្នែក​ខាង​ស្ដាំ​បន្ទាប់​ពី​ចូល​កណ្ដាប់​ដៃ​ឆ្វេង​របស់​កីឡាករ​បរទេស​ RUSLAN NAGIYEV អំឡុង​ទឹក​ទី១​ និង​ត្រូវ​បោះបង់​ការ​ប្រកួត​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​លើ​សង្វៀន​ថោន​ កាល​ពី​ថ្ងៃ​ទី២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top