កីឡាករ ពេជ្រ សម្បត្តិ ក្រៅតែប្រកួតខ្លាំងល្បីឈ្មោះហើយនោះរូបគេក៏ជាកីឡាករមានស្ដានចិត្តល្អពិសេសចូលចិត្តថ្នាល និងតែងតែលើកទឹកចិត្តកន្លងមកដូជា វីរៈ ហោះហើរ ធ្លាប់ទទួលបានការឧបត្ថម្ភទឹក ១០ម៉ឺនរៀលដល់ទៅ ២ដងមកហើយ។
នេះបើតាមវីដេអូបង្ហោះលើបណ្ដាសង្គមថ្មីៗនេះគឺបង្ហាញពីស្ដានចិត្តល្អចេះស្រឡាញ់គ្នារបស់កីឡាករ ពេជ្រ សម្បត្តិ ដល់ថ្នាលគុនខ្មែរដូចជា វីរៈ ហោះហើរ និង រិទ្ធី គីងកុង ផងដែរ។ ពេជ្រ សម្បត្តិ បានជួប វីរៈ ហោះហើរ ក្នុងថ្ងៃដែលប្អូនប្រុសរបស់ខ្លួន ពេជ្រ សឹង្ហៈ ប្រកួតនៅហង្សមាស ខណៈពេលនោះរូបគេបានឧបត្ថម្ភថវិកាលើកទឹកចិត្ត ១០ម៉ឺនរៀលជាថ្មីទៀតផងដែរ។
ការឧបត្ថម្ភរបស់ ពេជ្រ សម្បត្តិ ដល់ថ្នាលគុនខ្មែរ វីរៈ ហោះហើរ នេះគឺដើម្បីលើកទឹកចិត្តឲ្យបន្តខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតតទៅមុខទៀត។ ពិសេសនោះគឺលើកទឹកចិត្តដែល ហោះហើរ បានប្រកួតឈ្នះលើដៃគូ។
បញ្ជាក់ដែរថា កីឡាករ ពេជ្រ សម្បត្តិ ធ្លាប់បានឧបត្ថម្ភដល់ វីរៈ ហោះហើរ ចំនួន ២ដងហើយបន្ទាប់ពីថ្នាលរូបនេះឈ្នះដៃគូប្រកួត។ ក្រៅពីកីឡាករ វីរៈ ហោះហើរ ក៏មានថ្នាលផ្សេងទៀតដែរដែល សម្បត្តិ ធ្លាប់ឧបត្ថម្ភ។ ការឧបត្ថម្ភរបស់ សម្បត្តិ នេះបានបញ្ជាក់ពីសិល្បៈនៃការចែករំលែក និងការចេះស្រឡាញ់ជួយគ្នាក្នុងវិស័យប្រដាល់ផង និងជាការលើកទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយឲ្យបន្តខំប្រឹងប្រែងផង៕
ប្រភព៖ KAMPUCHEATHMEY



