ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាស្តីពី«វិន័យ និងក្រមសីលធម៌»សម្រាប់កីឡាករ កីឡាការិនី អ្នកពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន។
សិក្ខាសាលានេះផ្តោតលើការយល់ដឹងពីកីឡាយុវជនយុវជន គោលការណ៍ វិន័យ និងក្រមសីលធម៌ ក្នុងនាមជាកីឡាករ កីឡាការិនី ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាយុក្រោម ១៨ ឆ្នាំ ដែលធ្វើឡើងជារៀងរាល់ ៤ ឆ្នាំម្តង។
សម្រាប់កម្ពុជាការចូលរួមនេះមិនត្រឹមតែជាការចូលរួមប្រកួតប៉ុណ្ណោះទេ ប៉ុន្តែដើម្បីសិក្សាស្វែងយល់ រៀនសូត្រ និងទទួលភារកិច្ច ដើម្បីយកមកអនុវត្តនៅឆ្នាំ ២០២៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។
សិក្ខាសាលានេះមានគ្រូឧទ្ទេសចំនួន ៥ រូប ដែលបានធ្វើបទបង្ហាញដល់សិក្ខាកាម ភាគច្រើនជាកីឡាករ កីឡាការិនីវ័យក្មេង អាយុចាប់ពី១៨ឆ្នាំចុះក្រោម។ យុវជនខ្លះមិនធ្លាប់បានចេញទៅប្រកួតលើឆាកអន្តរជាតិទេ ដូច្នេះពួកគាត់ត្រូវសិក្សាស្វែងយល់ពីការរៀបចំខ្លួនធ្វើយ៉ាងណាឲ្យសមជាខ្មែរមានសេចក្តីថ្លៃថ្នូរ ការគោរព និងផ្តល់តម្លៃដល់អ្នកដទៃ។ ការធ្វើដំណើរ អាហារ ការស្នាក់នៅ និងការថែទាំសុខភាព រាប់ចាប់តាំងពីចេញដំណើរ រហូតដល់ចប់ព្រឹត្តិការណ៍ និងត្រឡប់មកប្រទេសកំណើតវិញ។
សូមបញ្ជាក់ថា កីឡាយុវជនអាស៊ី លើកទី៣ នឹងចាប់ពីថ្ងៃទី២២ ដល់ ទី៣១ ខែតុលា ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន ដែលមានចំនួន ២២៣ វិញ្ញាសា លើ ២៤ប្រភេទកីឡា។ តាមការគ្រោងទុក ព្រឹត្តិការណ៍នេះនឹងមានកីឡាករ កីឡាការិនីប្រមាណ ៤០០០ នាក់ចូលរួមប្រកួត៕
ប្រភព៖ KAMPUCHEATHMEY



