សៅយ៉ាន់​ វិសាល​ ឈាន​មួយ​ជំហាន​ទៀត​ហើយ​ប្រកួត​តំណាងឲ្យ​​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ជា​លើក​ទី១​

កីឡាករ​វ័យ​ក្មេង​ សៅយ៉ាន់​ វិសាល​ ដែល​គេ​ស្គាល់​ថា​ជា​កូន​ប្រុស​លោក​ សាន់​ សៅយ៉ាន់​ ឥលូវ​នេះ​មាន​ឱកាស​បាន​ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​នៅប្រទេសបារ៉ែន​ ជា​លើក​ដំបូង ខណៈ​ឪពុក​ថា​នេះ​គ្រាន់​តែ​ជា​ការ​ចាប់ផ្ដើម​ប៉ុណ្ណោះអាជីពប្រដាល់។​

លោក សាន់ សៅយ៉ាន់ បានឲ្យដឹងថា កូនប្រុសរបស់លោកនឹងចេញទៅប្រកួតតំណាងឲ្យកម្ពុជាជាមួយកីឡាករ កីឡាការិនីសរុប ៩នាក់នៅឯប្រទេសបារ៉ែន អំឡុងចុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ការចេញទៅក្រៅប្រទេសលើកនេះគឺជាលើកទី១ ហើយសម្រាប់កូនប្រុសរបស់លោក។

អតីតអ្នកប្រដាល់ជើងចាស់រូបនេះបន្ថែមទៀតថា ក្នុងនាមជាឪពុក និងជាអ្នកបង្ហាត់បង្រៀនកូនគឺមានចិត្តសប្បាយរីករាយខ្លាំងណាស់ដែលនេះជាឱកាសល្អមួយសម្រាប់កូនបានប្រកួតតំណាងប្រទេសជាតិនៅឯក្រៅប្រទេសបែបនេះ។ នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះសម្រាប់រូបគេគឺមានពេលវេលាវែងឆ្ងាយទៀតដែលត្រូវឆ្លងកាត់លើវិថីប្រដាល់នេះ។ ដូច្នេះកូនប្រុសរបស់លោកត្រូវតែបន្តខំប្រឹងប្រែងថែមទៀតទើបអាចជោគជ័យ ឬបន្តដំណើរបាននៅថ្ងៃខាងមុខ។

បញ្ជាក់​ដែរថា​ ក្រុម​ថ្នាល​គុន​ខ្មែរ​សរុប​ ៩នាក់​នឹង​ត្រូវ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៣ ឆ្នាំ ២០២៥ នៅ​ប្រទេស​បារ៉ែន ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ៣១​ ខែ​តុលា​ ឆ្នាំ​២០២៥។​ ដោយ​ឡែក​ សៅយ៉ាន់​ វិសាល​ នឹង​ត្រូវ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top