Admin

ស្ថាប័ន WBO ស្នើឱ្យជើងខ្លាំង Usyk ប៉ះកីឡាករណូវែលហ្សេឡង់ Parker បន្តទៀត

(បរទេស)៖ ម្ចាស់ជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក វ៉ៃមិនទាន់ចាញ់ Oleksandr Usyk ត្រូវបានស្ថាប័នខ្សែក្រវាត់ WBO តម្រូវឱ្យចរចាវាយទល់នឹង Joseph Parker សញ្ជាតិណូវែលហ្សេឡង់ជាបន្តទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករអន្តរជាតិអ៊ុយក្រែន វ័យ ៣៨ឆ្នាំ បន្តផ្តួល Daniel Dubois បានសម្រេចជាលើកទី២ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ត្រឹមទឹកទី៥ ប៉ុណ្ណោះនៅឯសង្វៀនដែលស្ថិតក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។ បច្ចុប្បន្ននេះ Parker វ័យ ៣៣ឆ្នាំ បានកំពុងគ្រប់គ្រងខ្សែក្រវាត់ WBO ជាបណ្តោះអាសន្នផងដែរ ក្រោយយកឈ្នះ Zhilei Zhang នាអំឡុងខែមីនា ឆ្នាំ២០២៤។ គូភាគីទាំងពីរមានរយៈពេល ៣០ឆ្នាំ ដើម្បីស្វែងរកកិច្ចព្រមព្រៀង ឬក៏ WBO ជាអ្នករៀបចំនៃជំនួបធំនេះតែម្តង។ ទោះជាយ៉ាងណាសម្រាប់ Usyk វិញបានថ្លែងថា «រូបលោកចង់សម្រាកពី ២ទៅ៣ខែ» បន្ទាប់ពីយកឈ្នះកីឡាករអង់គ្លេស Dubios ជាលើកទី២ រួចមក ក៏ប៉ុន្តែ Parker, […]

ស្ថាប័ន WBO ស្នើឱ្យជើងខ្លាំង Usyk ប៉ះកីឡាករណូវែលហ្សេឡង់ Parker បន្តទៀត Read More »

Arsenal ទិញបាន Mosquera ដែលជាខ្សែការពារល្អដាច់គេនៅអឺរ៉ុប ពីក្លិប Valencia

(ឡុងដ៍)៖ ក្រុមកាំភ្លើងធំ Arsenal បានចុះកិច្ចសន្យាជាមួយកីឡាករ Cristhian Mosquera ដែលជាខ្សែការពារវ័យក្មេងលេងល្អដាច់គេប្រចាំតំបន់អឺរ៉ុប ពីក្លិបអេស្ប៉ាញ Valencia ក្នុងតម្លៃប្រមាណ ១៣លានផោន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ២១ឆ្នាំរូបនេះ បានព្រមព្រៀមចុះកិច្ចសន្យានៅ Emirates រយៈពេល ៥ឆ្នាំ ជាមួយនឹងជម្រើសថែមបាន ១២ខែទៀតដែរ ក្នុងនាមខ្សែការពារដែលអាចលេងបាន ២តំបន់រួមមាន កណ្តាល និងស្លាបស្តាំ ដើម្បីជំនួសកន្លែងរបស់ Takehiro Tomiyasu ដែលចាកចេញកាលពីដើមខែកក្កដានេះ។ Mosquera កំពុងស្ថិតក្នុងឈុតយុវជនអាយុក្រោម ២១ឆ្នាំអេស្ប៉ាញបច្ចុប្បន្ន ដែលបានចូលរួមជាមួយ Valencia លេងនៅក្របខណ្ឌ La Liga កាលឆ្នាំ២០១៦ នៅពេលរូបគេមានវ័យទើបតែ ១២ឆ្នាំ មុនពេលត្រូវបានកោះហៅមកលេងក្នុងក្រុមធំនាអំឡុងឆ្នាំ២០២២ និងបានក្លាយជាខ្សែការពារកណ្តាលក្មេងជាងគេប្រចាំក្លិបទៀតផង។ រូបគេបានបង្ហាញខ្លួនសរុប ៩០លើកជាមួយ Valencia និងបានចូលលេងយ៉ាងទៀតទាត់នារដូវកាលមុន ពោលគឺ ៣៧លើក ក្នុងចំណោម ៣៨ប្រកួតសរុប គ្រាដែល Valencia ជាប់ចំណាត់ថ្នាក់លេខរៀងទី១២ ក្នុងលីគអេស្ប៉ាញ។ Mosquera

Arsenal ទិញបាន Mosquera ដែលជាខ្សែការពារល្អដាច់គេនៅអឺរ៉ុប ពីក្លិប Valencia Read More »

៧ក្លិបនៅ WSL ចូលរួមសាកល្បង ក្នុងការអនុញ្ញាតឱ្យមានអាល់កុលនៅកន្លែងឈរទស្សនា

(ឡុងដ៍)៖ ៧ក្លិបធំៗមកពីក្របខណ្ឌបាល់ទាត់លីគស្រ្តី Women’s Super League បានចូលរួមសាកល្បង ក្នុងការអនុញ្ញាតឱ្យអ្នកគាំទ្រផឹកស្រាបៀរបាននៅតំបន់ឈរ អំឡុងពេលទស្សនាការប្រកួតក្នុងកីឡដ្ឋានចាប់ពីរដូវកាល ២០២៥-២៦។ កាលពីរដូវកាលមុន ក្រុមស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង៤ (Top-4) រួមមាន Arsenal, Manchester City, Manchester United និងម្ចាស់ជើងឯក Chelsea បានចូលរួមក្នុងការសាកល្បងនេះដែរ ក្នុងការមានស្រាបៀរក្នុងកីឡដ្ឋាន ដោយមានការចូលរួមពីបណ្តាក្រុមមកពីក្របខណ្ឌទី២ ផ្នែកស្រ្តីទៀតផង។ ប្រតិបត្តិករលីគស្រ្តីបានថ្លែង ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា កិច្ចការសាកល្បងនេះដែរ ទទួលបានជោគជ័យ ជាមួយស្ថិតិ ៦៦% នៃអ្នកគាំទ្រប្រមាណ ៥១,០០០នាក់ចូលរួមគាំទ្រ ចំពោះគំនិតនេះ។ លោក Holly Murdoch ប្រធាន WSL ក៏បានឱ្យដឹងដែរថា ការសាកល្បង ដើម្បីពង្រីកនេះដែរ គឺស្ថិតក្នុងគោលដៅយុទ្ធសាស្រ្ត ដើម្បីធ្វើឱ្យបរិយាកាសប្រសើរឡើង ជាមួយនឹងបទពិសោធន៍ថ្មីទៀតផង ដោយពុំមានខុសប្រក្រតីនោះទេ ចំពោះអាកប្បកិរិយានៃអ្នកគាំទ្រទាំងឡាយ នៅអំឡុងការសាកល្បងនេះ។ ទោះជាយ៉ាងណា ការមានជាតិអាល់កុលក្នុងកីឡដ្ឋាន មានតែនៅក្នុងការប្រកួតបាល់ទាត់លីគស្រ្តីប៉ុណ្ណោះ ខណៈការប្រកួតបាល់ទាត់លីគអាជីពផ្នែកបុរសវិញ ត្រូវបានហាមប្រាមដាច់ខាតនៅអង់គ្លេស៕ ប្រភព៖ FRESH NEWS

៧ក្លិបនៅ WSL ចូលរួមសាកល្បង ក្នុងការអនុញ្ញាតឱ្យមានអាល់កុលនៅកន្លែងឈរទស្សនា Read More »

Hernandez អតីតកីឡាករល្បី Man Utd រងទណ្ឌកម្ម ពីបទរើសអើងភេទ

(បរទេស)៖ អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United គឺ Javier Hernandez រហស្សនាម Chicharito ត្រូវបានរងពិន័យ និងស្ថិតក្រោមការស៊ើបអង្កេតផងដែរ ក្រោយបញ្ចេញមតិរិះគន់ទាក់ទងនឹងស្រ្តីភេទនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ខ្សែប្រយុទ្ធចាស់វស្សា វ័យ ៣៧ឆ្នាំសញ្ជាតិមិចស៊ិករូបនេះបានបញ្ចេញមតិនៅលើបណ្តាញសង្គម Tik Tok របស់ខ្លួនថា «ភាពបរាជ័យ និងដើរតាមបុរស។ ចូរកុំខ្លាចដែលបានកើតមកជាមនុស្សស្រី ដែលត្រូវបានដឹកមុខដោយបុរសនោះ»។ ភ្លាមៗនោះដែរ សហព័ន្ធបាល់ទាត់មិចស៊ិក ហៅកាត់ថា FMF បានចេញប្រតិកម្មទៅនឹងមតិរបស់ខ្សែប្រយុទ្ធដែលកំពុង ប្រកបអាជីពបាល់ទាត់ក្នុងក្លិប Chivas លេងនៅ Liga MX ជុំវិញការម៉ាក់ងាយស្រ្តីភេទ ដែលជាការរំលោភបំពាន និងប្រឆាំងទៅនឹងយ៉េនឌ័រ ក្នុងកីឡាថែមទៀតផង។ ជាមួយគ្នានោះ លោកស្រី Claudia Sheinbaum ប្រធានាធិបតីស្រ្តីលើកដំបូងរបស់មិចស៊ិក ក៏បានចេញមកប្រតិបតទៅនឹង Chicharito ផងដែរ ដោយលោកស្រីបានចាត់ទុកថា «Chicharito ជាកីឡាករបាល់ទាត់ដ៏ល្អមួយរូប ក៏ប៉ុន្តែមិនគួរណាមានគំនិតបែបនេះចំពោះស្រ្តីឡើយ…គាត់នៅមានរឿងរ៉ាវច្រើនទៀតដែលត្រូវរៀនសូត្រ»។ Hernandez គឺជាអតីតប្រធានក្រុម និង Top scorer ផងដែររបស់មិចស៊ិក ដែលត្រូវបានក្លិបអង់គ្លេស Man

Hernandez អតីតកីឡាករល្បី Man Utd រងទណ្ឌកម្ម ពីបទរើសអើងភេទ Read More »

Alexander Isak បានប្រាប់ក្លិប Newcastle ថា គាត់ចង់ចាកចេញ ខណៈដែលក្លិបធំៗនៅ Premier League កំពុងរៀបចំសំណើដែលអាចក្លាយជាកំណត់ត្រាក្នុងប្រទេសអង់គ្លេស ដើម្បីទិញខ្សែប្រយុទ្ធរូបនេះ។

Alexander Isak បានប្រាប់ក្លិប Newcastle United ថា គាត់ចង់ ‘ស្វែងរកឱកាសផ្លាស់ប្ដូរក្លិប’បន្ទាប់ពីខ្សែប្រយុទ្ធត្រូវបានចាកចេញ ពីដំណើរកម្សាន្តមុនរដូវកាលរបស់ក្លឹបទៅកាន់ប្រទេសសិង្ហបុរី។Isak បានបង្ហាញខ្លួនដ៏លេចធ្លោក្នុងរដូវកាលមុន នៅក្នុង Premier League ដោយរកបានគ្រាប់បាល់ចំនួន ២៣គ្រាប់ហើយក៏ជាកីឡាករសំខាន់ក្នុងការឈ្នះពាន Carabao Cupរបស់ Newcastle ផងដែរ។ ដោយសារតែទម្រង់លេងដ៏លេចធ្លោរបស់គាត់ ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតត្រូវបានត្រូវបានក្លឹបធំៗចាប់អារម្មណ៍ដូចជាក្លឹប Liverpool, Arsenal និង Al Hila lក្នុងរដូវក្តៅនេះ។Newcastle នៅតែប្រកាន់ជំហរថាកីឡាករស៊ុយអែតមិនមែនសម្រាប់លក់ទេ ប៉ុន្តែបើយោងតាមកាសែត Daily Mail ឥឡូវនេះ Isak បានដកការសម្រេចចិត្តចេញពីដៃរបស់ពួកគេ។ ⚠️ ទោះបីជា Liverpool ទើបតែចុះហត្ថលេខាទៅលើ Hugo Ekitike ជាមួយតម្លៃ £79 លាន, ក៏មានការបញ្ជាក់ថា Liverpool កំពុងពិចារណាសំណើកំណត់ត្រា £150 លាន ដើម្បីទិញ Isak ផងដែរ។🗣 អ្នកសារព័ត៌មាន Fabrizio Romano ក៏បានបញ្ជាក់ដូចគ្នា

Alexander Isak បានប្រាប់ក្លិប Newcastle ថា គាត់ចង់ចាកចេញ ខណៈដែលក្លិបធំៗនៅ Premier League កំពុងរៀបចំសំណើដែលអាចក្លាយជាកំណត់ត្រាក្នុងប្រទេសអង់គ្លេស ដើម្បីទិញខ្សែប្រយុទ្ធរូបនេះ។ Read More »

កីឡាករ​តៃក្វាន់ដូ​កម្ពុជា​ នឹង​ចូល​រួម​ប្រកួត​ជើង​ឯក​យុវជន​អាស៊ី

សេចក្តីសង្ខេប៖ អត្តពលិកវ័យក្មេងមានបំណងពង្រឹងជំនាញរបស់ពួកគេមុនការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ 2025 នៅប្រទេសបារ៉ែន។ កីឡាករតៃក្វាន់ដូកម្ពុជាចំនួនពីររូបនឹងឡើងប្រកួតក្នុងព្រឹត្តិការណ៍កីឡាតៃក្វាន់ដូជើងឯកអាស៊ីឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៦-២៧ ខែកក្កដាខាងមុខនេះ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់មេដាយប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីត្រៀមការប្រកួតកីឡាយុវជនអាស៊ីលើកទី៣ នៅប្រទេសបារ៉ែននៅខែតុលាខាងមុខនេះ។ អ្នកតំណាងឱ្យកម្ពុជាមាន សម្បត្តិ ឧត្តម និងហេង ម៉ាលីស ដែលបានហ្វឹកហាត់យ៉ាងសកម្មក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជម្រើសជាតិលោក Choi Yongsok ។ Choi បាននិយាយថា “វត្តមានរបស់អត្តពលិកវ័យក្មេងទាំងពីរនាក់នេះនៅក្នុងការប្រកួតជើងឯកនៅប្រទេសម៉ាឡេស៊ីគឺមានសារៈសំខាន់ខ្លាំងណាស់” ។ «វានឹងជួយពួកគេទទួលបានបទពិសោធអន្តរជាតិ និងត្រៀមខ្លួនឲ្យបានល្អសម្រាប់ Asian Youth Games ក្នុងខែតុលា»។ ព្រឹត្តិការណ៍ Asian Youth Games នឹងប្រព្រឹត្តទៅនៅប្រទេសបារ៉ែនចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែតុលា ដែលមានអត្តពលិកអាយុពី ១៤ ដល់ ១៧ ឆ្នាំ មកពី ៤៥ ប្រទេស។ សម្រាប់ប្រទេសកម្ពុជា ការប្រកួតកីឡាជានិមិត្តរូប ដែលវាបង្ហាញពីការរីកចម្រើនរបស់ប្រទេសក្នុងវិស័យកីឡាក្នុងតំបន់ និងអន្តរជាតិ។ ក្រសួងអប់រំ យុវជន

កីឡាករ​តៃក្វាន់ដូ​កម្ពុជា​ នឹង​ចូល​រួម​ប្រកួត​ជើង​ឯក​យុវជន​អាស៊ី Read More »

តាមទិញឡើងយូរ ទីបំផុត Arsenal យកបានខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែតរូបនេះហើយ

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal និង Sporting CP បានឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែប្រយុទ្ធ Viktor Gyökeres ហើយ។ Arsenal នឹងទិញយក កីឡាករសញ្ជាតិស៊ុយអែតរូបនេះ ក្នុងតម្លៃប្រមាណ ៨៦. ១លានដុល្លារ ដោយមកទល់ពេលនេះក្លិបទាំងពីរកំពុងដោះដូរឯកសារគ្នាក្នុងរយៈពេល១២ម៉ោងចុងក្រោយ ដើម្បីឲ្យការចរចានេះបញ្ចប់ឡើងយ៉ាងរលូន។Viktor Gyokeres ចង់ផ្លាស់ទៅក្លិបកាំភ្លើងធំ Arsenal តែមួយគត់ ទោះបីបិសាចក្រហម Manchester United ព្យាយាមបើកការចរចាជាមួយគេក៏ដោយ។ ការធ្វើតេស្តសុខភាពត្រូវគេរំពឹងទុកថានឹងធ្វើឡើងបន្ទាប់ពីការចរចាបានបញ្ចប់ ដោយមិនមានបញ្ហាអ្វីនោះឡើយ។ គួរបញ្ជាក់ផងដែរថា ក្រៅពីថ្លៃផ្ទេរជាង៨៦លាននេះ Arsenal ក៏ត្រូវឲ្យប្រាក់ថ្លៃបន្ថែមផ្សេងៗចំនួន ១៣.៥លានដុល្លារទៅកាន់ Sporting CP ផងដែរ៕ ប្រភព៖ Khmerload

តាមទិញឡើងយូរ ទីបំផុត Arsenal យកបានខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែតរូបនេះហើយ Read More »

Barcelona លុបចោលកម្មវិធីប្រកួតមិត្តភាពទល់ក្រុមជើងឯកជប៉ុន ករណីល្មើសកិច្ចសន្យា

(បាសេឡូណា)៖ ក្រុមបាល់ទាត់ FC Barcelona បានលុបចោលជំនួបមិត្តភាពអន្តរជាតិនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ទល់នឹង Vissel Kobe ជើងឯកលីគរបស់ប្រទេសជប៉ុន ជុំវិញការល្មើសកិច្ចសន្យាដ៏ធ្ងន់ធ្ងរពីសំណាក់អ្នកផ្សព្វផ្សាយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ទោះជាយ៉ាងណា ក្រុមយក្សរបស់អេស្ប៉ាញមកពីតំបន់ Catalan មួយនេះពុំបានបញ្ជាក់ច្បាស់ពីក្រុមហ៊ុនផ្សព្វផ្សាយណានោះទេ ដែលដំបូងឡើយ ក្រុមហ៊ុន Yasuda Group គឺជាអ្នកចែចូវ ពាំនាំដើម្បីឱ្យមានការប្រកួតនៅតំបន់អាស៊ីនេះ។ ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ស្ថិតក្នុងទម្រង់ប្រកួតជាលក្ខណៈកំដៅសាច់ដុំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងដៃគូឧបត្ថម្ភ ដោយក្លិបក៏បានបញ្ជាក់ថា ក្នុងដំណើរជើងទី២ ទៅប្រទេសកូរ៉េខាងត្បូង ក៏ស្ថិតក្នុងហានិភ័យដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ម្ចាស់ជើងឯកលីគ La Liga និង Copa del Rey របស់អេស្ប៉ាញរដូវកាលមុនមួយនេះបានបញ្ជាក់ថា «Barcelona សូមជូនដំណឹងពីការព្យួរភាពជាដៃគូបណ្តោះអាសន្ន ដែលបានរៀបចំការប្រកួតនៅថ្ងៃអាទិត្យខាងមុខនៅជប៉ុន ក៏ព្រោះតែមានការបំពានលើកិច្ចសន្យាធ្ងន់ធ្ងរពីសំណាក់អ្នកផ្សព្វផ្សាយ។ ជាមួយគ្នានោះដែរ ក្លិបបានកំពុងពិចារណាទៅកាន់កូរ៉េជាបន្ត ប្រសិនបើស្ថានភាពត្រូវដោះស្រាយ»។ Barcelona ពិតជាមានការសោកស្តាយជាពន់ពេក ចំពោះហេតុការណ៍ដែលបានកើតឡើងដោយអចេតនា និងមានការប៉ះពាល់ជាខ្លាំងដល់អ្នកគាំទ្រក្លិបជាច្រើនៅជប៉ុន។ តាមកម្មវិធី Barcelona នឹងត្រូវប្រកួតជាមួយ FC Seoul និងក្រុម Daegu របស់កូរ៉េនៅថ្ងៃទី៣១

Barcelona លុបចោលកម្មវិធីប្រកួតមិត្តភាពទល់ក្រុមជើងឯកជប៉ុន ករណីល្មើសកិច្ចសន្យា Read More »

Rashford ជាកីឡាករអង់គ្លេសទី១ ដែលបានចូលរួមជាមួយ Barcelona ក្នុងរយៈពេល ៣៩ឆ្នាំ

(បាសេឡូណា)៖ ខ្សែប្រយុទ្ធ Marcus Rashford បានបំពេញការផ្ទេរផ្លូវការលេងឱ្យក្លិបអេស្ប៉ាញ FC Barcelona នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានក្លាយជាកីឡាករអន្តរជាតិអង់គ្លេសដំបូងគេ គិតចាប់តាំងពីលោក Gary Lineker ដែលបានចូលរួមជាមួយក្រុមអ្នកមានបុណ្យមួយនេះកាលឆ្នាំ១៩៨៦។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ២៧ឆ្នាំរូបនេះបានចូលរួមជាមួយ Barcelona ក្រោមលក្ខខណ្ឌខ្ចីជើង ១២ខែ អមដោយជម្រើសទិញដាច់ពីក្លិបបិសាចក្រហម Manchester United ជាមួយនឹងតម្លៃដែលបានចារទុក ៣៥លានអឺរ៉ូនាឆ្នាំ២០២៦។ Rashford ដែលមិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកថ្មី Man Utd លោក Ruben Amorim បានថ្លែងប្រាប់ Channel YouTube របស់ Barcelona ថា «ខ្ញុំពិតជារំភើបខ្លាំងណាស់ តាមរយៈបានលេងនៅ Barcelona ដែលជាក្លិបស្ថិតក្នុងក្តីសុបិនរបស់មនុស្សគ្រប់គ្នា។ ពួកគេបានឈ្នះពានធំៗជាច្រើនកន្លងមក»។ រូបគេបានបញ្ជាក់បន្ថែមថា «មែនទែនទៅ ខ្ញុំមានអារម្មណ៍ដូចនៅផ្ទះអីចឹង និងមិនលំបាកសម្រេចចិត្តឡើយ ក្នុងការមកទីនេះ។ ខ្ញុំកំពុងតែរៀនសូត្រពីវិធីសម្របខ្លួន និងជោគជ័យរបស់ Barcelona»។ Rashford គឺជាអតីតម៉ាស៊ីនរកគ្រាប់បាល់មួយរូបរបស់ United ដែលឈរនៅលេខរៀងទី១៥

Rashford ជាកីឡាករអង់គ្លេសទី១ ដែលបានចូលរួមជាមួយ Barcelona ក្នុងរយៈពេល ៣៩ឆ្នាំ Read More »

ស្រ្តីអេស្ប៉ាញ ឡើងទៅប៉ះម្ចាស់ការពារជើងឯកអង់គ្លេស ក្រោយទម្លាក់ក្រុមចាស់វស្សាអាល្លឺម៉ង់ ចេញពី Euro 2025

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអេស្ប៉ាញ បានឈានទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Women’s European Championship 2025 ទល់នឹងស្រ្តីអង់គ្លេស ដែលជាជើងឯកចាស់ បន្ទាប់ពីទម្លាក់ក្រុមខ្លាំងអតីតជើងឯក ៨សម័យកាល អាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះមានន័យថា អេស្ប៉ាញ អតីតម្ចាស់ជើងឯកបាល់ទាត់ពិភពលោក World Cup 2023 នឹងត្រូវប៉ះគូប្រជែងចាស់របស់លោកស្រី Sarina Wiegman ជាថ្មីម្តងទៀត ត្រឹមរយៈពេល ២ឆ្នាំ ចាប់តាំងពីផ្តាច់ព្រ័ត្រ World Cup នៅប្រទេសអូស្រា្តលី និងណូវែលហ្សេឡង់ ដែលក្រុមគោជល់បានយកឈ្នះ ១ទល់នឹង០។ ស្រ្តីអេស្ប៉ាញ ដែលពុំទាន់ស្គាល់រសជាតិពាន ៤ឆ្នាំប្រចាំទ្វីបអឺរ៉ុបមួយនេះ បានប្រើពេលដល់ទៅ ១២០នាទី ទើបអាចទម្លាក់អាល្លឺម៉ង់បាន ពោលគឺធ្វើបានសម្រេចដោយកីឡាការិនី Aitana Bonmati នៅនាទី១១៣ ពីលទ្ធផលឈ្នះផ្លូវការ ១ទល់នឹង០ ប៉ុណ្ណោះ ដូចទៅនឹងស្រ្តីតោកំណាចអង់គ្លេស ដែលបានទម្លាក់អ៉ីតាលី ២-១ ក្នុងម៉ោងថែម ១៥នាទី ២ដងដែរ កាលពីរាត្រីថ្ងៃអង្គារ។ ទោះជាយ៉ាងណា កីឡាការិនីចាំទី

ស្រ្តីអេស្ប៉ាញ ឡើងទៅប៉ះម្ចាស់ការពារជើងឯកអង់គ្លេស ក្រោយទម្លាក់ក្រុមចាស់វស្សាអាល្លឺម៉ង់ ចេញពី Euro 2025 Read More »

Scroll to Top