Admin

ទីបំផុតជំនួបរវាងព្រះខ័នរាជស្វាយរៀង ទល់នឹងក្រុមថៃ Bangkok United ត្រូវបានលើកពេល

(ភ្នំពេញ)៖ ជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ទល់នឹងក្រុម Bangkok United FC របស់ថៃ ក្នុងពានរង្វាន់ជើងឯកក្លឹបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ ពូល B ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៩ ខែមករាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ត្រូវបានលើកពេលហើយ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្លឹបព្រះខ័នរាជស្វាយរៀង នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។ សេចក្ដីថ្លែងការណ៍ខាងលើបានបញ្ជាក់ថា «សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានសម្រេចពន្យារ និងត្រូវរៀបចំកាលវិភាគប្រកួតឡើងវិញ ដោយការប្រកួតនេះនឹងមិនត្រូវបានធ្វើឡើងតាមកាលបរិច្ឆេទដែលបានប្រកាស និងកំណត់នោះទេ។ បច្ចុប្បន្នក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងជិតស្និទ្ធបំផុតជាមួយ AFF និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រេចបាននូវកាលវិភាគប្រកួតថ្មី ហើយក្លឹបនឹងជូនដំណឹងដល់សាធារណជន និងអ្នកគាំទ្រនៅពេលសមស្របណាមួយ»។ គួរដឹងថា កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ ព្រះខ័នរាជស្វាយរៀង បានជូនដំណឹងអំពីកាលបរិច្ឆេទ នៃការប្រកួតជាមួយក្រុម Bangkok United នាចុងខែនេះ ក្រោយលេចលឺព័ត៌មានចរចាមអារ៉ាមអំពីការលើកពេលជាបន្ដបន្ទាប់ តាមសំណើពីភាគីក្លឹបថៃ។ រហូតដល់ថ្ងៃទី១៦ ខែមករាម្សិលមិញ AFF ក៏បានជូនដំណឹងពីការលើកពេលការប្រកួតរវាងក្រុមទាំងពីរ ដែលអាចលេងនៅខែមីនា […]

ទីបំផុតជំនួបរវាងព្រះខ័នរាជស្វាយរៀង ទល់នឹងក្រុមថៃ Bangkok United ត្រូវបានលើកពេល Read More »

យល់ដឹងកីឡា៖ លក្ខខណ្ឌទិញ-ដូរផ្សេងៗរវាងកិច្ចសន្យាកីឡាករ និងក្លឹប សម្រាប់បាល់ទាត់

(បរទេស)៖ កន្លងមកប្រិយមិត្តស្នេហាវិស័យកីឡាបាល់ទាត់ តែងតែបានជ្រួតជ្រាបពីការទិញ-ដូរកីឡាករ រួមទាំងការបន្លាយកិច្ចសន្យាថ្មី និងការព្រមព្រៀងគ្នាទៅវិញទៅមក ដើម្បីបញ្ចប់កិច្ចសន្យាមុនកាលកំណត់ និងការផ្ទេរជាលក្ខណៈខ្ចីជើងជាដើម។ មែនទែនទៅ កិច្ចសន្យារវាងកីឡាករ និងក្លឹប គឺជាឯកសារផ្លូវច្បាប់ដ៏ស្មុគស្មាញមួយ ដែលនឹងត្រូវរ៉ាយរ៉ាប់ដូចខាងក្រោម តាមរយៈដកស្រង់ចេញផ្សាយពីគេហទំព័រ EF11 sports management។ – រយៈពេលនៃកិច្ចសន្យាជាទូទៅ រយៈពេលកិច្ចសន្យាមានត្រឹមតែ ១-៥ឆ្នាំប៉ុណ្ណោះ និងលក្ខខណ្ឌអាចបន្តទៀតបានដែរ វាអាស្រ័យទៅលើការព្រមព្រៀងគ្នារវាងកីឡាករ និងក្លឹប។ – ប្រាក់ខែប្រាក់ខែ គឺជាកត្តាសំខាន់បំផុតមួយក្នុងកិច្ចសន្យារបស់កីឡាករ ដោយវារួមបញ្ចូលទាំងប្រាក់ខែគោល ប្រាក់ឧបត្ថម្ភទម្រង់លេង ប្រាក់ឧបត្ថម្ភទៅលើសមិទ្ធផលទទួលបាន (គ្រាប់បាល់, បញ្ជូន និងចំនួននៃការលេង) និងការឈ្នះពានរង្វាន់ផ្សេងៗទៀតផង។ ប្រាក់ពលកម្ម ឬប្រាក់ខែនេះ វាអាចត្រូវបានបែងចែកជាប្រចាំសប្តាហ៍ ខែ ឬក៏ប្រចាំឆ្នាំក៏មាន។ – តម្លៃលក់ចេញវាជាចំនួនទឹកប្រាក់ដ៏ជាក់លាក់មួយ ដែលក្លឹបនានាបានកំណត់តម្លៃខ្លួនលក់ចេញ មុនពេលកិច្ចសន្យារបស់កីឡាករ អស់សុពលភាព។ ជាធម្មតាតម្លៃលក់ចេញតែងតែខ្ពស់ ដើម្បីការពារពីការបាត់បង់កីឡាកររបស់ពួកគេដែរ។ – ប្រាក់រង្វាន់ និងភាគលាភដើម្បីជាការបន្ថែមទៅលើប្រាក់ខែគោល គ្រប់កីឡាករអាចទទួលបានប្រាក់ឧបត្ថម្ភជាលក្ខណៈឯកជន និងជាក្រុម មានរួមបញ្ចូលទាំងរកគ្រាប់បាល់ បញ្ជូន ចំនួនប្រកួត និងការឈ្នះពានផ្សេងៗផងដែរ។ – សិទ្ធិលក់រូបភាពសិទ្ធិលក់រូបភាព

យល់ដឹងកីឡា៖ លក្ខខណ្ឌទិញ-ដូរផ្សេងៗរវាងកិច្ចសន្យាកីឡាករ និងក្លឹប សម្រាប់បាល់ទាត់ Read More »

លោក ត្រាំ ហាមពលរដ្ឋ ៤ប្រទេសចូលទស្សនា World Cup នៅអាម៉េរិក

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មកដល់ពេលនេះបានហាមឃាត់ប្រជាជនចំនួន ៤ប្រទេស រួមមាន អ៊ីរ៉ង់ ហៃទី សេណេហ្គាល់ និងកូតឌឺវ័រ មិនឱ្យចូលទស្សនាការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ លើទឹកដីអាម៉េរិក។ ការហាមឃាត់របស់អាម៉េរិកក្រោមហេតុផលដើម្បី «ការពារសន្តិសុខជាតិអាម៉េរិក» ស្របពេលប្រទេសទាំង៤សុទ្ធសឹងទទួលបានកៅអីបាល់ទាត់ពិភពលោករួចស្រេច។ ការហាមឃាត់លើការធ្វើដំណើររបស់ពលរដ្ឋទាំង៤ ចូលទឹកដីអាម៉េរិក ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១ មករា ដើមឆ្នាំ ២០២៦ តែម្តង។ បើតាមកាសែត BBC ការហាមឃាត់មិនប៉ះពាល់សម្រាប់អ្នករស់នៅអាម៉េរិកអចិន្ត្រៃយ៍ស្របច្បាប់ អ្នកមានសិទ្ធិកាន់ទិដ្ឋការអាម៉េរិក ឬអ្នកការទូតនោះឡើយ។  ការហាមឃាត់នេះត្រូវបានណែនាំផ្ទាល់ពីសំណាក់លោក ត្រាំ តាំងពីឆ្នាំ ២០២៥ មកម្លេ៉ះ។ ​នេះមានន័យថាអ្នកគាំទ្របាល់ទាត់ប្រទេសជាប់ឈ្មោះក្នុងបញ្ជីរឹតត្បិតទាំងនោះ នឹងមិនអាចធ្វើដំណើរទៅគាំទ្រក្រុមខ្លួនប្រកួត World Cup ឆ្នាំ ២០២៦ លើទឹកដីអាម៉េរិកឡើយ។ អាម៉េរិកជាសហម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកជាមួយនឹងកាណាដា និងម៉ិកស៊ិក ដែលនឹងរៀបចំពីថ្ងៃទី១១ មិថុនា ដល់ ១៩ កក្កដា ឆ្នាំនេះ។ លោក ត្រាំ

លោក ត្រាំ ហាមពលរដ្ឋ ៤ប្រទេសចូលទស្សនា World Cup នៅអាម៉េរិក Read More »

មុនជួបគ្នាសប្តាហ៍នេះ លោក Munoz ថា ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ខ្លាំងប្រហាក់ប្រហែលគ្នា

អតីតគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានបង្ហាញទស្សនៈផ្ទាល់ខ្លួន អំពីការជួបគ្នា រវាងក្រុម ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតសប្តាហ៍ទី ១៧ នៃក្របខណ្ឌលីគកំពូល កម្ពុជា (Cambodian Premier League) នៅកីឡដ្ឋាន ភ្នំពេញក្រោន ថ្ងៃ អាទិត្យ ទី ១៨ ខែ មករា ឆ្នាំ ២០២៦ សប្តាហ៍នេះ។ បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៤៦ ឆ្នាំ បានលើកឡើងពីចំណុចពិសេសរៀងៗខ្លួនរបស់ក្រុមខ្លាំងទាំង ២ មុនជួបគ្នាសប្តាហ៍នេះ។ លោកយល់ ថា ការប្រកួតនៅសប្តាហ៍នេះ ក្រុមទាំង ២ មានចំណុចល្អមិនលើសខ្វះគ្នានោះទេ ដោយសារ ភ្នំពេញក្រោន ជាម្ចាស់ផ្ទះ ហើយពួកគេមានក្រុមមួយល្អជាងរដូវកាលមុន។ ចំណែក ព្រះខ័នរាជស្វាយរៀង ត្រូវបានចាត់ទុកជាក្រុមកំពូលមួយនៅ កម្ពុជា ដោយមានកីឡាករល្អទាំងបរទេស និងខ្មែរ។   ថ្លែងប្រាប់សារព័ត៌មាន

មុនជួបគ្នាសប្តាហ៍នេះ លោក Munoz ថា ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ខ្លាំងប្រហាក់ប្រហែលគ្នា Read More »

ក្លឹប Roma ទិញបានខ្សែប្រយុទ្ធ Malen ពីក្រុម Aston Villa

ខ្សែប្រយុទ្ធជម្រើសជាតិហូឡង់ Donyell Malen បានផ្ទេរទៅកាន់ AS Roma របស់អ៊ីតាលីពីក្លឹប Aston Villa បន្ទាប់ពីលេងនៅក្លឹបក្នុងក្របខណ្ឌអង់គ្លេស Premier League បានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ ខណៈដែល Aston Villa មិនបានបង្ហាញតម្លៃផ្ទេរជាក់លាក់នោះទេ សេចក្តីថ្លែងការណ៍របស់ Roma បានបញ្ជាក់ថា ការផ្ទេរនេះគឺជាការខ្ចីជើង ដោយមានជម្រើសទិញជាអចិន្ត្រៃយ៍នៅពេលក្រោយ។ ខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី 10 គ្រាប់ ក្នុងការបង្ហាញខ្លួន 46 ប្រកួតឲ្យ Aston Villa ក្រោយផ្ទេរពី Borussia Dortmund នៅខែមករា ឆ្នាំ 2025។ រដូវកាលនេះ Malen ស៊ុតបាន 7 គ្រាប់ក្រោមការដឹកនាំរបស់ លោក Unai Emery ប៉ុន្តែគាត់ប្រឈមការលំបាកក្នុងការទទួលបានឱកាសលេងជាប្រចាំ ដោយបានចាប់ផ្តើមជាកីឡាករជម្រើសដប់មួយនាក់ដំបូងត្រឹមតែ 5 ប្រកួតលីគ ក្នុងចំណោមការបង្ហាញខ្លួន 21 ប្រកួតប៉ុណ្ណោះ។ ជាអតីតកីឡាករយុវជនរបស់

ក្លឹប Roma ទិញបានខ្សែប្រយុទ្ធ Malen ពីក្រុម Aston Villa Read More »

លោក Glasner ប្រកាសថាគាត់នឹងចាកចេញពី Crystal Palace នៅចុងបញ្ចប់នៃយុទ្ធនាការឆ្នាំ 2025/26

អ្នកចាត់ការក្រុម Crystal Palace លោក Oliver Glasner បានបញ្ជាក់ថា លោកនឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីស្វែងរក “ការប្រកួតប្រជែងថ្មី” ។ អ្នកចាត់ការសញ្ជាតិអូទ្រីសដែលបានដឹកនាំក្រុមឥន្ទ្រីឱ្យឈ្នះពានរង្វាន់ធំជាលើកដំបូងរបស់ពួកគេគឺពានរង្វាន់ FA Cup កាលពីរដូវកាលមុននោះ នឹងត្រូវផុតកុងត្រានៅក្នុងខែមិថុនា។ ជ័យជម្នះនោះមានន័យថា Glasner ក៏បានចូលដឹកនាំក្រុម Palace ក្នុង Conference League រដូវកាលនេះ ដែលជាបទពិសោធន៍ដំបូងរបស់ពួកគេក្នុងការប្រកួតអឺរ៉ុបដ៏សំខាន់មួយ ខណៈដែលពួកគេបានផ្តួល Liverpool ដោយបាល់ប៉េណាល់ទីក្នុងការប្រកួត Community Shield កាលពីខែសីហា។ ប្រភពបានប្រាប់ BBC Sportថាលោក Glasner ត្រូវបានផ្តល់ជូនកិច្ចសន្យាថ្មីកាលពីរដូវក្តៅមុន ប៉ុន្តែគាត់បានបញ្ជាក់កាលពីថ្ងៃសុក្រថាគាត់បានជូនដំណឹងដល់ប្រធាន Steve Parish ថាគាត់នឹងមិនចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅក្នុងខែតុលាទេ។ ដំណឹងនេះកើតឡើងស្របពេលជាមួយនឹងប្រធានក្រុម Palace កីឡាករ Marc Guehi នឹងផ្លាស់ទៅកាន់ Manchester City តែលោក Glasner ទទូចថាការចាកចេញរបស់គាត់មិនមានពាក់ព័ន្ធនឹងការសម្រេចចិត្តផ្ទេរក៏ដោយ។ Glasner បាននិយាយថា “ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងរួចហើយកាលពីខែមុន។ ខ្ញុំបានជួបជាមួយ

លោក Glasner ប្រកាសថាគាត់នឹងចាកចេញពី Crystal Palace នៅចុងបញ្ចប់នៃយុទ្ធនាការឆ្នាំ 2025/26 Read More »

ក្រុមការពារជើងឯក Barcelona ឡើងទៅវគ្គ ៨ក្រុម Copa del Rey ក្រោយទម្លាក់ Santander

(បរទេស)៖ FC Barcelona បានបន្តឡើងទៅការពារតំណែងជើងឯក ពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey 2025-26 នៅពេលទម្លាក់ម្ចាស់ផ្ទះ Racing de Santander ដោយលទ្ធផល ២-០ មិនឱ្យតដៃរួចនារាត្រឹមថ្ងៃព្រហស្បតិ៍ នៃវគ្គ ១៦ក្រុមចុងក្រោយ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករ Ferran Torres និង Lamine Yamal បានរួមចំណែករកបានម្នាក់ ១គ្រាប់ពីក្នុងវគ្គទី២ ដើម្បីជួយជ្រោមជ្រែងក្រុមរបស់លោក Hansi Flick ក្នុងការផ្តួលក្រុមកំពូលតារាងនៅក្របខណ្ឌទី២ អេស្ប៉ាញ ដ្បិតពួកគេរំពឹងវិលទៅកាន់លីគ La Liga វិញផងដែរគិតចាប់តាំងពីឆ្នាំ២០១២។ ទន្ទឹមគ្នានោះដែរ គូប្រជែងធំ Real Madrid បានហាលអាវបាត់ហើយត្រឹមវគ្គ ១៦ក្រុម ក្រោយចាញ់ក្រុមមកពីលីគទី២ Albacete កាលពីថ្ងៃពុធ និងជា ១ប្រកួតបើកឆាករបស់គ្រូបង្វឹកថ្មី លោក Arbelao ដែលបានចូលដឹកនាំជំនួសកៅអីលោក Xabi Alonso។ ក្នុងនាមជាក្រុមឈរទីកំពូលតារាង

ក្រុមការពារជើងឯក Barcelona ឡើងទៅវគ្គ ៨ក្រុម Copa del Rey ក្រោយទម្លាក់ Santander Read More »

ខ្សែប្រយុទ្ធRicharlisonនឹងត្រូវ អវត្តមាន ប្រាំពីរសប្តាហ៍ពីក្រុម Tottenham ដោយសាររបួសសរសៃពួរ

គ្រូបង្វឹក Thomas Frank បានបញ្ចាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែប្រយុទ្ធ Richarlison របស់ក្លឹប Tottenham Hotspur នឹងត្រូវអវត្តមានរយៈពេលជិតពីរខែដោយសាររបួសសរសៃពួរ។ គ្រូបង្វឹក Thomas Frank បាននិយាយថា វានឹងមានប៉ះពាល់ដល់ជម្រើសនៅក្នុងតំបន់ប្រយុទ្ធរបស់ក្លឹបនៅមុនការប្រកួតនៅថ្ងៃសៅរ៍នៅផ្ទះជាមួយក្រុម West Ham United ។ អវត្តមានរបស់កីឡាករសញ្ជាតិប្រេស៊ីលគឺជាឧបសគ្គដ៏សំខាន់មួយ ដោយខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន 3 ដងក្នុងក្របខណ្ឌអង់គ្លេស Premier League នៅរដូវកាលនេះ។ ក្រុមមាន់ខ្នាយមាសត្រូវបានទម្លាក់ចេញពី FA Cup ដោយ Aston Villa កាលចុងសប្តាហ៍មុន ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី 14 ក្នុងតារាង។ ខ្សែបម្រើ Lucas Bergvall និង Yves Bissouma ត្រលប់មកវិញហើយ ខណៈដែលខ្សែការពារ Destiny Udogie និងខ្សែប្រយុទ្ធ Dominic Solanke អាចនឹងចូលរួមប្រកួតទល់នឹងញញួរធំបាន។   Spurs

ខ្សែប្រយុទ្ធRicharlisonនឹងត្រូវ អវត្តមាន ប្រាំពីរសប្តាហ៍ពីក្រុម Tottenham ដោយសាររបួសសរសៃពួរ Read More »

កម្ពុជានឹងប៉ះម្ចាស់ជើងឯកចាស់វៀតណាម ឥណ្ឌូនេស៊ី និង សិង្ហបុរី ក្នុងព្រឹត្តិការណ៍ជើងឯក ASEAN Cup

ក្រុមការពារតំណែងជើងឯកវៀតណាម នឹងត្រូវប្រឈមមុខនឹងម្ចាស់ជើងឯកបួនសម័យកាល សិង្ហបុរី ក៏ដូចជាឥណ្ឌូនេស៊ី កម្ពុជា និងប្រ៊ុយណេ ឬទីម័រខាងកើត ក្នុងពូល A នៃការប្រកួតជើងឯក ASEAN Cup ឆ្នាំ 2026 បន្ទាប់ពីចាប់ឆ្នោតសម្រាប់វគ្គចែកពូលនៅទីក្រុងហ្សាកាតា នៅថ្ងៃព្រហស្បតិ៍។ ថៃដែលបានចាញ់វៀតណាមក្នុងវគ្គផ្ដាច់ព្រ័ត្រឆ្នាំ2024 នឹងឈានទៅប្រកួតក្នុងពូល B ដែលពួកគេនឹងប៉ះម៉ាឡេស៊ីដែលម្ចាស់ជើងឯកឆ្នាំ2010 ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ ។ ទីម័រខាងកើត និងប្រ៊ុយណេ នឹងត្រូវប៉ះគ្នាក្នុងការប្រកួតជម្រុះក្នុងផ្ទះ និងក្រៅដីនៅខែមិថុនា ដើម្បីកំណត់យកអ្នកអាចទៅលេងជម្រុះចុងក្រោយសម្រាប់វគ្គចែកពូល ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 24 ខែកក្កដា។ ក្រុមទាំងអស់នឹងលេងប៉ះគ្នាទៅវិញទៅមកនៅលើមូលដ្ឋាន ក្នុងផ្ទះ ឬក្រៅដី រហូតដល់ថ្ងៃទី 8 ខែសីហា ជាមួយនឹងការបញ្ចប់ពីរក្រុមដំបូងក្នុងពូលនីមួយៗ ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័តនឹងលេងនៅថ្ងៃទី 15 និង 16 ខែសីហាជាមួយនឹងការត្រឡប់មកវិញនៅថ្ងៃទី 18 និង 19 ខែសីហា។ វគ្គផ្តាច់ព្រ័ត្រនឹងត្រូវលេងលើពីរជើងនៅថ្ងៃទី 23 និង 26 ខែសីហា៕ ប្រភព៖

កម្ពុជានឹងប៉ះម្ចាស់ជើងឯកចាស់វៀតណាម ឥណ្ឌូនេស៊ី និង សិង្ហបុរី ក្នុងព្រឹត្តិការណ៍ជើងឯក ASEAN Cup Read More »

បាល់ទាត់៖ FIFA ទទួលបានសំណើសុំទិញសំបុត្ររហូតដល់ 500 លានសន្លឹក សម្រាប់ World Cup ឆ្នាំ 2026

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានទទួលសំណើសុំទិញសំបុត្រចូលទស្សនាការប្រកួត World Cup ឆ្នាំ 2026 ច្រើនជាង 500 លាន សន្លឹកក្នុងអំឡុងពេលបើកទទួលពាក្យសុំរយៈពេល 33 ថ្ងៃ ដែលបានបិទបញ្ចប់នៅសប្ដាហ៍នេះ ហើយបានចាត់ទុកវាថា ជាជោគជ័យធំមួយក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ពិភពលោក។ ការប្រកួតនេះ នឹងត្រូវធ្វើឡើងដោយសហការជាម្ចាស់ផ្ទះរវាង សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ហើយនឹងមានក្រុមចូលរួមចំនួន 48 ក្រុម ជាលើកដំបូង។ តាមសេចក្តីថ្លែងការណ៍របស់ FIFA បានឲ្យដឹងថា មានអ្នកគាំទ្រពីប្រទេស និងដែនដីសមាជិក FIFA ទាំង 211 ទូទាំងពិភពលោក បានដាក់ពាក្យសុំទិញសំបុត្រ។ FIFA បានបញ្ជាក់ថា ពាក្យសុំទិញសំបុត្រនីមួយៗ ត្រូវបានផ្ទៀងផ្ទាត់តាមទិន្នន័យកាតឥណទានតែមួយគត់ ដោយអ្នកគាំទ្របានដាក់សំណើសុំសំបុត្រជាមធ្យមប្រហែល 15 លាន សំបុត្រ ក្នុងមួយថ្ងៃ។ ក្រៅពីប្រទេសម្ចាស់ផ្ទះទាំងបី ចំនួនពាក្យសុំច្រើនបំផុត បានមកពីប្រទេស អាល្លឺម៉ង់ អង់គ្លេស ប្រេស៊ីល អេស្ប៉ាញ ព័រទុយហ្គាល់ អាហ្សង់ទីន និងកូឡុំប៊ី។

បាល់ទាត់៖ FIFA ទទួលបានសំណើសុំទិញសំបុត្ររហូតដល់ 500 លានសន្លឹក សម្រាប់ World Cup ឆ្នាំ 2026 Read More »

Scroll to Top