Admin

តើម្ចាស់ផ្ទះម៉ារ៉ុក អាចលើកពានជាលើកដំបូងក្នុងរយៈពេល50ឆ្នាំបានទេពេលប៉ះសេណេហ្គាល់វគ្គផ្តាច់ព្រ័ត្រ?

អ្នកចាំទីYassine Bounou បានសង្គ្រោះបាល់ប៉េណាល់ទីចំនួនពីរ ហើយ កីឡាករ Youssef En-Nesyri បានស៊ុតបាល់បញ្ចូលទីបានសម្រេច ខណៈដែលម្ចាស់ផ្ទះម៉ារ៉ុកបានទទួលជ័យជម្នះក្នុងលទ្ធផល 4-2 លើក្រុមនីហ្សេរីយ៉ាដោយការស៊ុតបាល់កាត់សេចក្តី11ម៉ែត្រ បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Africa Cup of Nations ក្នុងទីក្រុង Rabat កាលពីថ្ងៃពុធ។ ម៉ារ៉ុក ដែលស្វែងរកជើងឯកទ្វីបអាហ្រ្វិកលើកដំបូងរបស់ពួកគេក្នុងរយៈពេល 50 ឆ្នាំ នឹងត្រូវប្រឈមមុខនឹងក្រុមម្ចាស់ជើងឯកឆ្នាំ 2021 សេណេហ្គាល់ ក្នុងការប្រកួតវគ្គផ្តាច់ព័្រត្រនៅថ្ងៃអាទិត្យក្នុងទីក្រុង Rabat ខណៈដែលនីហ្សេរីយ៉ាត្រូវជួបអេហ្ស៊ីបក្នុងការប្រកួតយកចំណាត់ថ្នាក់លេខ 3 មួយថ្ងៃមុន។ ម្ចាស់ផ្ទះនៅសល់មួយជំហានទៀតដើម្បីឈ្នះជើងឯកទ្វីបអាហ្រិ្វកលើកទីមួយបើគិតចាប់តាំងពីឆ្នាំ 1976 ប៉ុន្តែការប្រកួតប្រជែងដ៏ធំបំផុតរបស់ពួកគេកំពុងរង់ចាំក្រុមសេណេហ្គាល់ដែលមានទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ដោយបានយកឈ្នះអេហ្ស៊ីប 1-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីក្រុង Tangier កាលពីថ្ងៃពុធ។ ឥឡូវនេះ ម៉ារ៉ុក មិនស្គាល់ចាញ់សោះក្នុងចំណោម 26 ប្រកួតចុងក្រោយរបស់ពួកគេ។ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ស្តេច Mohammed VI បានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅក្នុងវិស័យបាល់ទាត់ម៉ារ៉ុក ដោយប្រើវាជាឧបករណ៍សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសង្គម។ ពួកគេបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ដោយក្លាយជាប្រទេសអាហ្វ្រិកដំបូងគេដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup […]

តើម្ចាស់ផ្ទះម៉ារ៉ុក អាចលើកពានជាលើកដំបូងក្នុងរយៈពេល50ឆ្នាំបានទេពេលប៉ះសេណេហ្គាល់វគ្គផ្តាច់ព្រ័ត្រ? Read More »

U23 Asian Cup៖ វៀតណាម ក្រុមពីអាស៊ីអាគ្នេយ៍មួយប៉ុណ្ណោះ ឈានទៅវគ្គ៨ក្រុម

ការប្រកួតជើងឯកអាស៊ីក្រោមអាយុ ២៣ឆ្នាំ AFC U23 Asian Cup ឆ្នាំ ២០២៦ ដែលអារ៉ាប៊ីសាអូឌីតធ្វើម្ចាស់ផ្ទះ បានបញ្ចប់វគ្គចែកពូលហើយ។ ក្នុងចំណោម៨ក្រុម វៀតណាមជាក្រុមតែមួយគត់ពីអាស៊ីអាគ្នេយ៍ បានកៅអីឡើងវគ្គ ១/៤ផ្តាច់ព្រ័ត្រ ដោយត្រូវតទល់អេមីរ៉ាតអារ៉ាប់រួម។ U23 វៀតណាម បានបង្កើតភាពភ្ញាក់ផ្អើលក្នុងការប្រកួតសន្សំពិន្ទុពូល A ដោយបីប្រកួតឈ្នះទាំងបី មាន៩ពិន្ទុពេញ។ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកកូរ៉េខាងត្បូង Kim Sang-sik បានយកឈ្នះក្រុមខ្លាំងៗដូចជា ហ៊្សកដានី ២-០, ឈ្នះ កៀហ្ស៊ីស៊ីស្ថាន ២-១ និង ឈ្នះម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ១-០។ ជ័យជម្នះនេះបានជួយវៀតណាម ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ជាមួយកំណត់ត្រាល្អបំផុតមិនធ្លាប់មាន ស្រពពេលថៃ ធ្លាក់ត្រឹមវគ្គចែកពូល ដោយបញ្ចប់ចំណាត់ថ្នាក់បាតតារាងពូល D។ ក្នុងចំណោម ៤ពូលនៃវគ្គសន្សំពិន្ទុ មានតែវៀតណាម និងម្ចាស់ការពារតំណែងជើងឯកជប៉ុនប៉ុណ្ណោះ ដែលឈ្នះទាំងបីប្រកួតដូចគ្នា។ ជប៉ុន ដែលឈរកំពូលតារាងពូល B បានយកឈ្នះ អេមីរ៉ាតអារ៉ាប់រួម ស៊ីរី និងកាតា។ ពូល A វៀតណាម

U23 Asian Cup៖ វៀតណាម ក្រុមពីអាស៊ីអាគ្នេយ៍មួយប៉ុណ្ណោះ ឈានទៅវគ្គ៨ក្រុម Read More »

ហ្កាបុងហៅ ​Aubmeyang ចូលជម្រើសជាតិវិញ ក្រោយរកាំរកូសគ្នា​រឿងធ្លាក់ពី AFCON

រដ្ឋាភិបាលប្រទេសហ្កាបុង ប្រែចិត្តកោះហៅ​កីឡាករ Pierre Americk Aubameyang និង Bruno Ecuele Manga ឱ្យត្រឡប់ចូលក្រុមបាល់ទាត់ជម្រើសជាតិវិញ បន្ទាប់ពួកគេត្រូវដកឈ្មោះចេញ ដោយសារក្រុមធ្លាក់ចេញពី Africa Cup of Nations (AFCON)។ ចំណែកក្រុមគ្រូបង្វឹកក្រុមហ្កាបុងដែលត្រូវបានបញ្ចប់តំណែង មិនត្រូវបានលើកលែងឡើយ។ Aubameyang និង Manga ត្រូវបានរដ្ឋាភិបាលហ្កាបុងបណ្តេញចេញពីក្រុមជម្រើសជាតិ ខណៈក្រុមគ្រូបង្វឹកទាំងអស់ ក្នុងនោះគ្រូបង្គោលលោក Thierry Mouyouma ត្រូវបានបញ្ចប់តំណែង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦។ ចំណែកក្រុមជម្រើសជាតិទាំងមូល ក៏ត្រូវបានរំសាយចោល ព្រោះតែការធ្លាក់ចេញពីពាន AFCON ដោយងាយស្រួលពេក។ ហ្កាបុងជាក្រុមទីពីរប្រចាំព្រឹត្តិការណ៍ AFCON ដែលបានធ្លាក់ត្រឹមវគ្គចែកពូល ក្រោយចាញ់ទាំង៣ប្រកួតនៅពូល B ពោល ចាញ់កាមេរូន និង ម៉ូសំប៊ិក លទ្ធផល ១-០ និងចាញ់កូតឌឺវ័រ ៣-២។ ក្រុមធ្លាក់ពីការប្រកួតភ្លាម Aubameyang ត្រឡប់ទៅក្លិប Olympique de

ហ្កាបុងហៅ ​Aubmeyang ចូលជម្រើសជាតិវិញ ក្រោយរកាំរកូសគ្នា​រឿងធ្លាក់ពី AFCON Read More »

Carrick នឹងនាំយកលោក Holland មកធ្វើជាជំនួយការគ្រូបង្វឹកនៅ Man Utd

Michael Carrick បានយល់ព្រមក្លាយជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Manchester United ហើយអតីតជំនួយការគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Steve Hollandននឹងក្លាយជាជំនួយការរបស់គាត់។ ចំណែកJonathan Woodgate, Jonny Evans និង Travis Binnion ក៏នឹងក្លាយជាផ្នែកមួយនៃក្រុមបុគ្គលិករបស់ Carrick ផងដែរ។ អតីតខ្សែបម្រើរបស់Man  United និងអង់គ្លេស លោក Carrick បានយល់ព្រមលើកិច្ចព្រមព្រៀងដឹកនាំបិសាចក្រហមរហូតដល់ចប់រដូវកាលកាលពីយប់ថ្ងៃចន្ទហើយការប្រកាសផ្លូវការធ្វើឡើងនៅថ្ងៃអង្គារនៅពេលដែលឯកសារចាំបាច់ត្រូវបានរងចាំការចុះហត្ថលេខា។ Man United បានបណ្តេញលោក Ruben Amorim បន្ទាប់ពីដឹកនាំបានរយៈពេល 14 ខែនៅថ្ងៃទី 5 ខែមករា ហើយលោក Darren Fletcher បានចូលកាន់តំណែងជាគ្រូបង្វឹកចាំផ្ទះសម្រាប់ការប្រកួតចំនួនពីរ។ លោកCarrick នឹងត្រូវចូលរួមដឹកនាំក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ជាមួយក្រុមខ្លាំង Manchester City នៅទឹកដី Old Trafford។ គ្រូបង្វឹកវ័យ 44 ឆ្នាំរូបនេះធ្លាប់ដឹកនាំការប្រកួតចំនួន 3 ប្រកួតក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ United បន្ទាប់ពីការបណ្តេញចេញរបស់លោក

Carrick នឹងនាំយកលោក Holland មកធ្វើជាជំនួយការគ្រូបង្វឹកនៅ Man Utd Read More »

ហេតុអ្វីបានជាគ្មានគ្រូបង្វឹកអង់គ្លេសឈ្នះពាន Premier League ហើយតើអ្នកណាអាចឈ្នះដំបូងគេ?

ការមកដល់របស់ Liam Rosenior នៅក្លឹប Chelsea ផ្តល់ឱកាសឲ្យគាត់អាចផ្លាស់ប្តូរប្រវត្តិសាស្ត្រ Premier League សម្រាប់អ្នកគ្រប់គ្រង និងគ្រូបង្វឹកជនជាតិអង់គ្លេស។ ចាប់តាំងពី Premier League ត្រូវបានបង្កើតឡើងប្រហែល 34 ឆ្នាំមុន មួយក្នុងចំណោមភាពចម្លែកធំៗរបស់វា គឺមិនមានឈ្មោះអ្នកគ្រប់គ្រងជនជាតិអង់គ្លេសណាម្នាក់ បង្ហាញខ្លួនក្នុងបញ្ជីអ្នកឈ្នះពាននេះឡើយ។ លោក Howard Wilkinson ដែលមានអាយុ 82 ឆ្នាំ ហើយត្រូវបានគេចាត់ទុកថាជាមនុស្សជាន់ខ្ពស់ក្នុងពិភពបាល់ទាត់ គឺជាជនជាតិអង់គ្លេសចុងក្រោយដែលលើកពានជើងឯកជាមួយ Leeds United នៅរដូវកាល 1991-92 ប៉ុន្តែវាជាពេលវេលាមុន Premier League នៅពេលដែលលីគត្រូវបានហៅថា First Division។ ចាប់តាំងពីពេលនោះមក មានអ្នកគ្រប់គ្រង 12 នាក់ដឹកនាំក្រុមឲ្យឈ្នះ Premier League ប៉ុន្តែមិនមានជនជាតិអង់គ្លេសណាម្នាក់ ទទួលបានពានដ៏មានតម្លៃនេះឡើយ។ បញ្ជីអ្នកឈ្នះភាគច្រើនត្រូវបានគ្របដណ្តប់ដោយ Sir Alex Ferguson ជនជាតិស្កុត ដែលឈ្នះ 13 លើក និង Pep

ហេតុអ្វីបានជាគ្មានគ្រូបង្វឹកអង់គ្លេសឈ្នះពាន Premier League ហើយតើអ្នកណាអាចឈ្នះដំបូងគេ? Read More »

ប្រធានក្លិប Perez ចង់បានអតីតគ្រូនៅ Premier League ម្នាក់ មកដឹកនាំ Real Madrid អចិន្ត្រៃយ៍

ប្រធានក្លិប Real Madrid លោក Florentino Perez ចង់បានអតីតគ្រូបង្វឹក Liverpool លោក Jurgen Klopp មកដឹកនាំជាអចិន្ត្រៃយ៍ បន្ទាប់ពីក្លិបបបានចែកផ្លូវគ្នាជាមួយលោក Xabi Alonso កាលពីពេលថ្មីៗនេះ។ បច្ចុប្បន្ន Real Madrid បានតែងតាំងអតីតកីឡាករ និងគ្រូបង្វឹកយុវជនរបស់ខ្លួនលោក Álvaro Arbeloa មកធ្វើជាគ្រូបង្វឹកបណ្តោះអាសន្ន ដើម្បីជំនួសតំណែងលោក Xabi ដែលបានចែកផ្លូវជាមួយក្លិប បន្ទាប់ពីចាញ់ក្រុម Barcelona នៅវគ្គផ្តាច់ព្រ័ត្រពាន Spanish Super Cup ក្នុងលទ្ធផល ៣-២។ ទោះបីជាយ៉ាងណា ក្រុមអធិរាជស Real Madrid បានសម្លឹងឃើញគ្រូបង្វឹកម្នាក់ទៀត ដើម្បីមកដឹកនាំក្រុមជាអចិន្ត្រៃយ៍តែម្តង នោះគឺលោក Jurgen Klopp។ យោងតាមអ្នកកាសែតលោក Santi Aouna បានអះអាង ថា លោក Perez កំពុងពិចារណាលើលោក Klopp ជាបេក្ខភាពដ៏ល្អឥតខ្ចោះបំផុត ដើម្បីមកដឹកនាំក្រុមម្ចាស់ជើងឯក Champions

ប្រធានក្លិប Perez ចង់បានអតីតគ្រូនៅ Premier League ម្នាក់ មកដឹកនាំ Real Madrid អចិន្ត្រៃយ៍ Read More »

Barca មានផ្លែផ្កាឡើងវិញព្រោះជឿជាក់ Flick ស្របពេល Real បាត់ជំនឿលើ Alonso ព្រោះចង់បានលទ្ធផល

នៅក្នុងកីឡាបាល់ទាត់កម្រិតកំពូលពិភពលោក ការបង្ហាញភាពជឿជាក់ និងអស់ជំនឿលើអ្នកចាត់ការ ស ឱ្យឃើញតាមរូបភាពពីរយ៉ាង គឺការបន្តតំណែង និងការបញ្ចប់តំណែងនៅក្នុងពេលដ៏ខ្លីណាមួយតែម្តង។ ជាឧទាហរណ៍ស្រាប់ រវាងលោក Hansi Flick និង Xabi Alonso មានវាសនាខុសគ្នាពីក្លិប Barcelona និង Real Madrid បើទោះបីជាពេលចូលដឹកនាំក្រុមដំបូងៗ អ្នកទាំងពីរមានស្ថិតិដឹកនាមដូចគ្នាដ៏ដោយ។ ប៉ុន្មានខែចុងក្រោយ ក្លិប ​Barca និង Real Madrid បានផ្តល់ឧទាហរណ៍ច្បាស់ៗចំនួនពីរ ទៅកាន់ពិភពបាល់ទាត់។ បើទោះបីជាលោក Hansi Flick និង Xabi Alonso នៅពេលមកដឹកនាំក្រុម ៣៤ប្រកួតដំបូងមានស្ថិតិដូចគ្នា​ក៏ពិតមែន ប៉ុន្តែ​ការផ្តល់សេចក្តីទុកចិត្តពីសំណាក់ក្លិបរៀងៗខ្លួន មានភាពផ្ទុយស្រឡះពីគ្នាឆ្ងាយ។ ដឹកនាំ ៣៤ប្រកួតដំបូង អ្នកទាំង ២ មានលទ្ធផលឈ្នះ២៤ ស្មើ៤ និងចាញ់ ៦ប្រកួត ដូចគ្នា។ ខណៈពេលលោក Flick ទទួលការគាំទ្រ និងទុកចិត្តពេញទំហឹងពីថ្នាក់ដឹកនាំ Barca ប៉ុន្តែក្លិប Real

Barca មានផ្លែផ្កាឡើងវិញព្រោះជឿជាក់ Flick ស្របពេល Real បាត់ជំនឿលើ Alonso ព្រោះចង់បានលទ្ធផល Read More »

Man United ត្រៀមប្រកាសគ្រូបណ្តោះអាសន្នថ្មីឆាប់ៗ តែមិនមែនជាលោក Solskjaer

ក្លិប Manchester United ត្រៀមប្រកាសគ្រូបង្វឹកបណ្តោះអាសន្នថ្មីក្នុងពេលឆាប់ៗ ខណៈពេលនេះលោក Michael Carrick កំពុងក្លាយជាបេក្ខភាពឈានមុខគេ ក្នុងការមកដឹកនាំក្រុមបិសាចក្រហមជាងលោក Ole Gunnar Solskjaer។ Man United បានតែងតាំងលោក Darren Fletcher ជាគ្រូបង្វឹកបណ្តោះអាសន្ន បន្ទាប់ពីលោក Ruben Amorim ត្រូវក្លិបបញ្ចប់តំណែង។ លោក Ole Gunnar Solskjaer ត្រូវបានគេរំពឹង ថា នឹងអាចមកដឹកនាំ Man United ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ដល់ចប់រដូវកាល ក្រោយលោកបានប្រកាសចង់ត្រឡប់មក Old Trafford វិញ និងបានពិភាក្សារួចរាល់ជាមួយថ្នាក់លើក្លិប។ ទោះបីជាយ៉ាងណា យោងតាមព័ត៌មានចុងក្រោយពីអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប Man United ពេញចិត្តអតីតខ្សែបម្រើលោក Michael Carrick មកធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នថ្មីរបស់ខ្លួន បន្ទាប់ពីក្លិបបានធ្វើការចរចាជាមួយគ្រូបង្វឹកទាំង ២ នាក់។

Man United ត្រៀមប្រកាសគ្រូបណ្តោះអាសន្នថ្មីឆាប់ៗ តែមិនមែនជាលោក Solskjaer Read More »

Real Madrid តែងតាំងអតីតកីឡាករខ្លួនម្នាក់ ​ជាគ្រូថ្មីភ្លាមៗ ក្រោយបញ្ចប់តំណែងលោក Xabi

ក្លិបអធិរាជស Real Madrid បានប្រកាសតែងតាំងលោក Álvaro Arbeloa ជាគ្រូបង្វឹកថ្មីភ្លាមៗ បន្ទាបពីបញ្ចប់តំណែងលោក Xabi Alonso។ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៦ (ម៉ោងនៅកម្ពុជា) ក្លិប Real Madrid បានប្រកាសចែកផ្លូវគ្នាជាមួយលោក Xabi Alonso ហើយ បន្ទាប់ពីការប្រកួតចុងក្រោយ លោកដឹកនាំក្រុមចាញ់ក្រុម Barcelona ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Spanish Super Cup ក្នុងលទ្ធផល ៣ ទល់នឹង ២។ ភ្លាម​ៗ​នេះ ក្លិប Real Madrid បានប្រកាសតែងតាំងលោក Álvaro Arbeloa មកធ្វើជាគ្រូបង្វឹកថ្មី ដោយ​​មាន​សុពលភាព ដើម្បីដឹកនាំក្រុមរហូតដល់បញ្ចប់រដូវកាល។ បុរសសញ្ជាតិ អេស្ប៉ាញ ៤២ ឆ្នាំរូបនេះ គឺជាអតីតកីឡាកររបស់ Real Madrid ផ្ទាល់តែម្តង។   មុនទទួលបានសេចក្តីទុកចិត្តពីថ្នាក់លើ Real Madrid

Real Madrid តែងតាំងអតីតកីឡាករខ្លួនម្នាក់ ​ជាគ្រូថ្មីភ្លាមៗ ក្រោយបញ្ចប់តំណែងលោក Xabi Read More »

លោក ឃួន ឡាបូរ៉ាវី ឈ្នះស្បែកជើងមាសច្រើនជាងគេក្នុងពានសម្តេចតេជោ

អតីតខ្សែប្រយុទ្ធក្រុម ព្រះខ័នរាជស្វាយរៀង និង បឹងកេត លោក ឃួន ឡាបូរ៉ាវី ត្រូវបានកត់ត្រា ជាកីឡាករធ្លាប់មានប្រវត្តិឈ្នះពានស្បែកជើងមាសច្រើនជាងគេបំផុតក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ការប្រកួតពានរង្វាន់ពានសម្តេចតេជោថ្នាក់ជាតិ បានរៀបចំឡើងចំនួន ១៨ លើកហើយ ខណៈនៅរដូវកាល ២០២៥-២០២៦ គឺជាលើកទី ១៩។ បើក្រឡេកមើលអំពីសមាសភាពកីឡាករ ធ្លាប់មានប្រវត្តិឈ្នះពានស្បែកជើងមាសច្រើនជាងគេបំផុត គឺលោកឃួន ឡាបូរ៉ាវី ​បាន​ឈ្នះចំនួន ៤ លើក។ លោក ឃួន ឡាបូរ៉ាវី ឈ្នះដំបូងនៅឆ្នាំ ២០១១ អំឡុងពេលលេងឱ្យក្រុម ព្រះខ័នរាជស្វាយរៀង ដោយពេលនោះរកបាន ២២ គ្រាប់។ នៅ​ឆ្នាំ ២០១២ ជាពេលនោះកំពុងលេងឱ្យ ព្រះខ័នរាជស្វាយរៀង ដដែល លោកបានឈ្នះ ១ លើក​ទៀត បន្ទាប់ពីរកបាន ២២ គ្រាប់។ លុះចូលរួមជាមួយ បឹងកេត លោកបានសាងកំណត់ត្រាឈ្នះស្បែកជើងមាស ២ លើកទៀត គឺនៅឆ្នាំ ២០១៤ រកបាន

លោក ឃួន ឡាបូរ៉ាវី ឈ្នះស្បែកជើងមាសច្រើនជាងគេក្នុងពានសម្តេចតេជោ Read More »

Scroll to Top