Rangers បណ្តេញអ្នកចាត់ការ Martin ចេញពីតំណែងបន្ទាប់ពីដឹកនាំក្រុមក្នុងរដូវកាលថ្មីបាន១៧ប្រកួត
លោក Russell Martin ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុមយក្សរបស់ស្កុតឡេន Rangers បន្ទាប់ពីដឹកនាំការប្រកួតចំនួន 17ដង ដោយក្លឹបបាននិយាយថាលទ្ធផលមិនបានបំពេញតាមការរំពឹងទុក។ ការប្រកួតចុងក្រោយរបស់អ្នកចាត់ការវ័យ 39 ឆ្នាំនេះគឺស្មើ 1-1 នៅលើទឹកដីក្រុម Falkirk កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការប្រកួតគាត់ត្រូវបានប៉ូលីសនាំខ្លួនចេញពីកីឡដ្ឋាន ដោយសារអ្នកគាំទ្រព្យាយាមបញ្ឈប់ឡានក្រុងរបស់ក្រុមបាល់ទាត់ដែលកំពុងចាកចេញ។ លោក Martin បានប្រឈមមុខនឹងការរិះគន់ និងការតវ៉ាកាន់តែខ្លាំងពីអ្នកគាំទ្រ ដោយចាប់ផ្តើមរដូវកាលមិនល្អ។ Rangers ត្រូវរងចាំរហូតដល់ចុងខែកញ្ញាទើបបានឈ្នះការប្រកួតនៅ Scottish Premiership ហើយក្លឹបត្រូវបានរងភាពអាម៉ាស់ចាញ់ 9-1 សរុបទាំងពីរជើងដោយ Club Brugge ក្នុងការប្រកួតវគ្គ Play-off Champions League ក្នុងខែសីហា។ Rangers ឈរនៅលេខរៀងទី 8 ក្នុងតារាង Premiership និងតាមពីក្រោយ Hearts ដោយ 11 ពិន្ទុ។ Martin ដែលត្រូវបានតែងតាំងជាអ្នកចាត់ការក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំកាលពីខែមិថុនាដោយម្ចាស់ថ្មីរបស់ Rangers ជនជាតិអាមេរិក ដោយបានដឹកនាំឈ្នះការប្រកួតលីគមួយក្នុងចំណោមការប្រកួតចំនួន 7 របស់គាត់ដោយស្មើ […]










