Admin

Cannavaro ដែលធ្លាប់ឈ្នះជើងឯក World Cup ជាមួយអ៊ីតាលីទៅបង្វឹក អ៊ូសបេគីស្ថាន នៅ World Cup 2026

លោកFabio Cannavaro នឹងត្រូវធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន (Uzbekistan) ខណៈដែលពួកគេត្រៀមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងនៅឆ្នាំក្រោយ។ Cannavaro បានឈ្នះ World Cup ជាមួយអ៊ីតាលីក្នុងនាមជាកីឡាករម្នាក់ ដោយបានដឹកនាំប្រទេសរបស់គាត់ឱ្យឈ្នះពានក្នុងឆ្នាំ 2006 ប៉ុន្តែកំណត់ត្រារបស់គាត់ជាគ្រូបង្វឹកហាក់មិនសូវបានជោគជ័យទេ។ ការងារថ្មីបំផុតរបស់គាត់គឺនៅជាមួយ Dinamo Zagreb ប៉ុន្តែនោះគឺជារយៈពេលខ្លីតិចជាង 4 ខែដែលបានបញ្ចប់នៅក្នុងខែមេសា។ សេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់ អ៊ូសបេគីស្ថាន បាននិយាយថាពួកគេ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយ Fabio Cannavaro ដែលជាអ្នកឯកទេសដ៏ល្បីល្បាញម្នាក់ក្នុងចំណោមខ្សែការពារដ៏ល្អបំផុតនៃជំនាន់របស់គាត់ ។ គ្រូបង្វឹកវ័យ 52 ឆ្នាំរូបនេះធ្លាប់មានតួនាទីជាគ្រូបង្វឹកជាមួយក្លឹបនៅប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ក៏ដូចជានៅអ៊ីតាលីផងដែរ។ គាត់ក៏មានរយៈពេលខ្លីជាអ្នកគ្រប់គ្រងបណ្តោះអាសន្នក្នុងក្លឹបរបស់ប្រទេសចិនក្នុងឆ្នាំ 2019 ។ គាត់នឹងស្នងតំណែងរបស់លោក Timur Kapadze ដែលបានកាន់តំណែងកាលពីខែមិថុនា នៅពេលដែលប្រទេសអាស៊ីកណ្តាលមួយនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត World Cup ជាលើកដំបូង៕ ប្រភព៖ NKDNEWS

Cannavaro ដែលធ្លាប់ឈ្នះជើងឯក World Cup ជាមួយអ៊ីតាលីទៅបង្វឹក អ៊ូសបេគីស្ថាន នៅ World Cup 2026 Read More »

ភាពខ្លាំងរបស់ Manila Digger គូប្រជែងធំបំផុតរបស់ ព្រះខ័នរាជស្វាយរៀង ក្នុងពូល D

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ស្ថិតនៅក្នុងពូល D នៃពានរង្វាន់ក្លិបទ្វីប អាស៊ី កម្រិតទី ៣ AFC Challenge League ត្រូវជួបជាមួយក្រុម SP Falcons FC, Ezra FC និង Manila Digger FC ដែលសុទ្ធជាក្រុមខ្លាំង ប៉ុន្តែក្រុម Manila Digger FC របស់ ហ្វីលីពីន ត្រូវគេចាត់ទុកជាគូប្រជែងធំបំផុតរបស់ក្រុមលីគកំពូលកម្ពុជា។ ក្រុម SP Falcons របស់ ម៉ុងហ្គោលី ធ្លាប់ចាញ់ ព្រះខ័នរាជស្វាយរៀង រួចម្តងហើយកាលពីវគ្គសន្សំពិន្ទុពាន AFC Challenge League រដូវកាលមុន ហើយចំណែក Ezra FC របស់ ឡាវ វិញ ក៏មានគុណភាពមិនលើសក្រុម កម្ពុជា នោះដែរ។ ដោយឡែកក្រុម Manila Digger FC ត្រូវបានគេចាត់ទុកជាឧបសគ្គធំបំផុតរបស់

ភាពខ្លាំងរបស់ Manila Digger គូប្រជែងធំបំផុតរបស់ ព្រះខ័នរាជស្វាយរៀង ក្នុងពូល D Read More »

Mbappe កំពុងក្លាយជាអ្នកស្នងតំណែង CR7 ពិតប្រាកដ ក្រោយតាមស្មើកំណត់ត្រាធំមួយ

ខ្សែប្រយុទ្ធលេងល្បឿន Kylian Mbappe កំពុងត្រូវបានគេចាត់ទុកជាអ្នកស្នងតំណែងវីរបុរស Cristiano Ronaldo នៅក្លិប​ Real Mad យ៉ាងពិតប្រាកដ បន្ទាប់ពីរូបគេអាចបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ ព័រទុយហ្គាល់ រូបនេះជាបន្តបន្ទាប់ ហើយថ្មីៗនេះទើបតែតាមស្មើកំណត់ត្រាធំមួយទៀតនៅក្របខណ្ឌ La Liga។ Mbappe ត្រូវបាន Real Madrid ចុះកិច្ចសន្យាយកបានដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅឆ្នាំ ២០២៤ បន្ទាប់ពីរូបគេអស់សុពលភាពកិច្ចសន្យាជាមួយក្រុម Paris Saint-Germain។ ខ្សែប្រយុទ្ធប្រយុទ្ធសញ្ជាតិ បារាំង រូបនេះ កំពុងបង្ហាញសមត្ថភាពលេចធ្លោខ្លាំងមែនទែន។ កាលពីពេលថ្មីៗនេះរូបគេទើបតាមស្មើកំណត់ត្រារបស់ Ronaldo ក្លាយជាកីឡាករ Real Madrid រកបានគ្រាប់បាល់ ៤០ គ្រាប់លឿនបំផុតនៅ La Liga បន្ទាប់ពីចាយការប្រកួតត្រឹម ៤២ ប្រកួត។ គ្រាប់បាល់ទី ៤២ នៅក្របខណ្ឌ La Liga របស់ Mbappe គឺរកបាននៅអំឡុងការប្រកួត ដែល Real Madrid បានយកឈ្នះលើក្រុម Villarreal

Mbappe កំពុងក្លាយជាអ្នកស្នងតំណែង CR7 ពិតប្រាកដ ក្រោយតាមស្មើកំណត់ត្រាធំមួយ Read More »

FIFA បង្ហាញ​ការ​ភ្ញាក់ផ្អើល​​ជា​ថ្មី​ពី ​​កីឡាករ​​ជាប់​ជម្រើស​ជាតិ​ម៉ាឡេស៊ី ៧​នាក់សុទ្ធ​តែក្លែង​បន្លំ

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានបង្ហាញពីប្រភពដើមនៃកីឡាករបរទេសជាប់ជម្រើសជាតិម៉ាឡេស៊ី ៧ នាក់ សុទ្ធតែក្លែងបន្លំឯកសារ។ កាលពីល្ងាចមិញ (ថ្ងៃទី៦ ខែតុលា) FIFA បានបង្ហាញពីការស្រាវជ្រាវប្រភពសំបុត្រកំណើតនៃជីដូន ជីតារបស់កីឡាករបរទេស ៧ នាក់ ដែលបានជាប់ជម្រើសជាតិម៉ាឡេស៊ី គឺមិនមែនមានកំណើតនៅប្រទេសម៉ាឡេស៊ីទេ ប៉ុន្តែសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី បានដាក់ជីដូនជីតារបស់ពួកគេកើតនៅប្រទេសម៉ាឡេស៊ី។ ទន្ទឹម​ជា​មួយ​គ្នា​នេះ​ សមាគម​កីឡា​បាល់ទាត់​ម៉ាឡេស៊ី (FAM) បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ថា ខ្លួន​នឹង​ប្តឹង​ជំទាស់​​​ពី​​ការសម្រេច​របស់ FIFA។ ​ខ្លួន នឹង​ដំណើរ​ការ​ស្រប​ច្បាប់​គ្រប់​ទម្រង់ ​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​របស់​ខ្លួន។ ពួក​គេ​បាន​សង្កត់​ធ្ងន់​ថា FIFA គ្មាន​ភស្តុតាង​ច្បាស់​លាស់​សម្រាប់​ការគាំទ្រ​ដល់​ការ​ចោទ​ប្រកាន់​​លើ​ខ្លួន។   ករណី​កីឡាករ​ជម្រើស​ជាតិ​ម៉ាឡេស៊ី ៧ នាក់ត្រូវ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត បន្ទាប់​ពី​ម៉ាឡេស៊ី បាន​ឈ្នះ​វៀតណាម ដោយ​លទ្ធផល ៤-០ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ ២០២៥ ក្នុង​វគ្គ​ជម្រុះ​ជើងឯក​អាស៊ី 2027 AFC Asian Cup Qualifiers។ សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ បាន​រក​ឃើញ​ថា ដើម​កំណើត​របស់ ជីដូន​ជីតារបស់​កីឡាករក្លែង​ក្លាយ។ តាម​ពិត​​ដើម​កំណើត​របស់​ជីដូន​ជីតា​នៅ​ប្រទេស​អាហ្សង់ទីន អេស្ប៉ាញ ប្រេស៊ីល

FIFA បង្ហាញ​ការ​ភ្ញាក់ផ្អើល​​ជា​ថ្មី​ពី ​​កីឡាករ​​ជាប់​ជម្រើស​ជាតិ​ម៉ាឡេស៊ី ៧​នាក់សុទ្ធ​តែក្លែង​បន្លំ Read More »

Depay ខកខានជួយហូឡង់ លេងជម្រុះ WC26 ដ្បិតលិខិតឆ្លងដែន ត្រូវបានចោរលួច

(បរទេស)៖ ខ្សែប្រយុទ្ធ Memphis Depay នឹងអវត្តមានពីក្រុមជម្រើសជាតិទឹកក្រូចហូឡង់លេងជម្រុះ World Cup 2026 បន្ទាប់ពីត្រូវបានរាយការណ៍ថា លិខិតឆ្លងដែនរបស់លោកត្រូវបានចោរលួចក្នុងប្រទេសប្រេស៊ីល ជាទីដែលលោកប្រកបអាជីពបាល់ទាត់ក្នុងក្លឹប Corinthians។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តាមគម្រោងម្ចាស់គ្រាប់បាល់ច្រើនជាងគេរបស់ហូឡង់រូបនេះ នឹងធ្វើដំណើរមករួមក្រុមនារសៀលថ្ងៃអាទិត្យសប្តាហ៍មុន ក៏ប៉ុន្តែត្រូវបានអាក់ខានវិញ ដោយសារបាត់លិខិតឆ្លងដែន។ ក្រុមរបស់លោក Ronald Koeman នឹងត្រូវប្រឈមមុខទល់នឹងម្ចាស់ផ្ទះម៉ាល់តា ជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបនារាត្រីថ្ងៃព្រហស្បតិ៍ និងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមជម្រើសជាតិហ្វាំងឡង់នារាត្រីថ្ងៃអាទិត្យ។ ទន្ទឹមគ្នានោះដែរ សហព័ន្ធបាល់ទាត់ហូឡង់ KNVB ក៏បានឱ្យដឹងដែរថា «Depay បានកំពុងធ្វើគ្រប់យ៉ាង ដើម្បីមករួមក្រុមទាន់ពេល ប្រសិនបើអាចធ្វើទៅបាន»។ គួរបញ្ជាក់ផងថា Depay ត្រូវបានកោះហៅចូលលេងជម្រើសជាតិហូឡង់ដំបូងកាលឆ្នាំ២០១៣ នៃវគ្គជម្រុះ World Cup ផងដែរទល់នឹងតួកគី ស្របពេលបច្ចុប្បន្ន អតីតក្រុមរងជើងឯក World Cup 2010 មួយនេះបានកំពុងឈរទីកំពូលតារាងប្រចាំពូល G បណ្តោះអាសន្ននៅពីលើប៉ូឡូញ ដោយសារគ្រាប់បាល់ចំណេញ និងនៅសល់ ១ប្រកួតក្នុងដៃទៀតផង៕ ប្រភព៖

Depay ខកខានជួយហូឡង់ លេងជម្រុះ WC26 ដ្បិតលិខិតឆ្លងដែន ត្រូវបានចោរលួច Read More »

Kane ចិញ្ចឹមចិត្តត្រឡប់មក Premier League វិញ ជាមួយនឹងជំហរតកិច្ចសន្យាថ្មីនៅ Bayern ដែរ

(ម៉ូនិច)៖ ខ្សែប្រយុទ្ធជួរមុខ Harry Kane បាននិយាយថា រូបលោកនៅតែចាប់អារម្មណ៍ក្នុងការវិលមកកាន់ Premier League វិញជានិច្ច ស្របពេលក៏មានឆន្ទៈ ពីការបន្តកិច្ចសន្យាថ្មីជាមួយក្លឹបខ្លារខិន Bayern Munich ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ប្រធានក្រុមតោកំណាចអង់គ្លេស វ័យ ៣២ឆ្នាំរូបនេះ បានស្ថិតនៅពាក់កណ្តាលផ្លូវនៃកិច្ចសន្យារយៈពេល ៤ឆ្នាំរបស់លោកជាមួយ Bayern ដែលបានផ្ទេរចេញពី Tottenham Hotspur លេងនៅ Premier League កាលឆ្នាំ២០២៣ ក្នុងតម្លៃខ្លួន ៨៦.៤លានផោន។ Kane ដែលពាក់លេខ៩ នៅកីឡដ្ឋាន Allianz Arena ស៊ុតបាន ១០៣ ពីការចូលលេងសរុប ១០៦ប្រកួតផងដែរសម្រាប់ក្រុមរបស់អាល្លឺម៉ង់ និងឈ្នះជើងឯក Bundesliga ក្នុងរដូវកាលដំបូងរបស់លោកទៀតផង។ ទន្ទឹមគ្នានោះដែរ លោក Thomas Frank អ្នកចាត់ការទូទៅបច្ចុប្បន្ន Spurs ធ្លាប់បានថ្លែងថា រូបលោកចង់ឃើញ Kane វិលមកលេងនៅអង់គ្លេសម្តងទៀត ជាទីតាំងដែលលោកត្រូវការតែ ៤៨គ្រាប់ទៀត ដើម្បីតាមស្មើកំណត់ត្រា

Kane ចិញ្ចឹមចិត្តត្រឡប់មក Premier League វិញ ជាមួយនឹងជំហរតកិច្ចសន្យាថ្មីនៅ Bayern ដែរ Read More »

ចំណាយ ៩៤០ដុល្លារ បើចង់ចូលរួមអាហារពេលល្ងាចជាមួយម្តាយ Yamal

អ្នកស្រី Sheila Ebana ម្តាយកីឡាករយុវជន Lamine Yamal របស់ក្លិប ​Barcelona នឹងរៀបចំពិធីជួបជុំហូបអាហារពេលល្ងាចនាពិធីបុណ្យណូអែលខាងមុខ ស្ថិតក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ សម្រាប់ អ្នកមានបំណងចង់ចូលរួមកម្មវិធីនេះ ត្រូវបង់ប្រាក់ ៩៤០ដុល្លារក្នុងម្នាក់ សម្រាប់សំបុត្រថ្លៃបំផុតប្រចាំកម្មវិធី ដើម្បីអាចទទួលបទពិសោធន៌ថ្មីៗពីម្តាយកីឡាករអេស្ប៉ាញ។ កម្មវិធីមានឈ្មោះថា «ពិធីហូបអាហារពេលល្ងាចនាឱកាសបុណ្យណូអែលជាមួយម្តាយ Lamine Yamal អ្នកស្រី ​Sheila Ebana» គ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងទីក្រុងឡុងដ៍ ស្ថិតនៅភោជនីយដ្ឋានកម្រិតផ្កាយ ៥ មួយឈ្មោះ ​Nobu London Portman Square ហើយកម្មវិធីនឹងទទួលភ្ញៀវរហូតដល់ ៤០០នាក់។  បើតាមការចុះផ្សាយរបស់កាសែត Tribuna កម្មវិធីនោះរៀបចំឡើង គឺសម្រាប់តែអ្នកគាំទ្រមានវ័យចាប់ពី ១៨ឆ្នាំ ឡើងទៅប៉ុណ្ណោះ។ ជាមួយបទពិសោធន៍ពិសេសថ្មី អ្នកចូលរួមនឹងទទួលបានការហូបអាហារលំដាប់ផ្កាយ ៥ ការថតរូបជាមួយនឹងម្តាយ Yamal ព្រមទាំងអាចទស្សនាកម្មវិធីកម្សាន្តផ្សេងៗ និងការប្រគំតន្ត្រីជាមួយនឹងអ្នកចាក់ភ្លេង (DJ) ផងដែរ។  សំបុត្រធម្មតា មានតម្លៃចាប់ពី

ចំណាយ ៩៤០ដុល្លារ បើចង់ចូលរួមអាហារពេលល្ងាចជាមួយម្តាយ Yamal Read More »

បឺត សង្ឃឹម ត្រូវដណ្តើមខ្សែក្រ​វាត់ ISKA ពិភព​លោក ទល់នឹង​ម្ចាស់ខ្សែក្រវាត់ ២ ស្ថាប័នរបស់​ប៉ូឡូញ

កីឡាករគុនខ្មែរ អ្នកលេងចិត្តសាស្ត្របឺត សង្ឃឹម នឹងត្រូវមានភារកិច្ចប្រកួតដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក ISKA Kun Khmer ឆាប់ៗនេះ នៅថ្ងៃ សៅរិ៍ ទី ១១ ខែ តុលា ឆ្នាំ ២០២៥ នៅទឹកដីកម្ពុជា ទល់នឹងកីឡាករ ប៉ូឡូញ Marcin Nicinski។ កីឡាករលំដាប់ A របស់ កម្ពុជា បឺត សង្ឃឹម អាចនឹងត្រូវធ្វើការងារធ្ងន់សម្រាប់ជំនួបខាងមុខនេះ ព្រោះតាមរយៈប្រវត្តិប្រកួត ដែលទទួលបាននៅលើបណ្តាញសង្គម កីឡាករ Marcin Nicinski ជាជើងខ្លាំងមួយរូប។ កីឡាករ Marcin Nicinski ហាក់មានតែមលើ សង្ឃឹម ត្រង់កម្ពស់ ដោយរូបគេមានកម្ពស់ដល់ទៅ ១.៨០ ម៉ែត្រ ខណៈកូនសិស្សលោកគ្រូសេន ប៊ុនថេន វិញ មានកម្ពស់ត្រឹម ១.៦៧ ម៉ែត្រ។ កីឡាករ ប៉ូឡូញ វ័យ ២៤ ឆ្នាំរូបនេះ គឺជាកីឡាករម្នាក់

បឺត សង្ឃឹម ត្រូវដណ្តើមខ្សែក្រ​វាត់ ISKA ពិភព​លោក ទល់នឹង​ម្ចាស់ខ្សែក្រវាត់ ២ ស្ថាប័នរបស់​ប៉ូឡូញ Read More »

អតីតតារាបាល់ទាត់ពិភពលោក Omar Bravo ត្រូវបានចាប់ខ្លួនជាប់សង្ស័យពីបទរំលោភផ្លូវភេទលើកុមារ

អតីតតារាបាល់ទាត់ពិភពលោក Omar Bravo អាយុ 45 ឆ្នាំត្រូវបានចាប់ខ្លួនដោយជាប់សង្ស័យពីបទរំលោភផ្លូវភេទលើកុមារ។ ខ្សែប្រយុទ្ធដែលធ្លាប់លេងឱ្យជម្រើសជាតិម៉ិកស៊ិក៦៦ប្រកួតនេះត្រូវបានឃាត់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការមួយក្នុងប្រទេសកំណើតរបស់គាត់។ យោងតាមសារព័ត៌មាន Associated Press ប៉ូលីសបានចាប់ខ្លួន Bravo នៅក្នុងក្រុង Zapopan ដោយត្រូវបានចោទប្រកាន់ថា បានរំលោភបំពានលើក្មេងស្រីជំទង់ម្នាក់ជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ គាត់នឹងបង្ហាញខ្លួននៅក្នុងតុលាការ ឆាប់ៗនេះខណៈពេលដែលការស៊ើបអង្កេតនៅតែបន្ត។ Bravo ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយរបស់ប្រទេសគាត់ក្នុងសតវត្សរ៍ទី 21។ គាត់បានលេងល្អខ្លាំងនៅក្នុងក្លឹប Guadalajara ស៊ុតបញ្ចូលទីបាន 132 ដងក្នុងការលេងចំនួន 382 ប្រកួត។គាត់ក៏បានចំណាយពេលលេងនៅសហរដ្ឋអាមេរិកជាមួយ Sporting Kansas City, North Carolina និង Phoenix Rising៕ ប្រភព៖ NKDNEWS

អតីតតារាបាល់ទាត់ពិភពលោក Omar Bravo ត្រូវបានចាប់ខ្លួនជាប់សង្ស័យពីបទរំលោភផ្លូវភេទលើកុមារ Read More »

World Cup 2026៖ បាតុករប៉ាឡេស្ទីន តវ៉ាក្រុមអុីតាលី កុំឱ្យ​ប្រកួត នឹងអុីស្រាអែល

បាតុការគាំទ្រប៉ាឡេស្ទីន បាននាំគ្នាសម្រុកចូលទីលានហ្វឹកហាត់ក្រុមជម្រើសជាតិអ៊ីតាលី កាលពីសប្តាហ៍មុន ដើម្បីទាមទារឱ្យក្រុមអ៊ីតាលី លុបចោលការប្រកួតទល់នឹងក្រុមជម្រើសជាតិអ៊ីស្រាអែល ក្នុងវគ្គជម្រុះ FIFA World Cup 2026 ទ្វីបអឺរ៉ុប (UEFA) ជុំវិញបញ្ហាសង្គ្រាមនៅតំបន់កាហ្សា។ នេះជាការតវ៉ាថ្មីមួយថែមទៀតពីសំណាក់ក្រុមបាតុករ ដើម្បីប្រឆាំងទៅនឹងប្រទេសអ៊ីស្រាអែល មិនឱ្យចូលរួមការប្រកួតកីឡានានាក្នុងទ្វីបអឺរ៉ុប ក្រោយពីអ៊ីស្រាអែល បានបន្តវាយប្រហារចូលក្នុងតំបន់កាហ្សា និងធ្វើឱ្យពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ស្លាប់។ តាមពិតទៅអ៊ីតាលី នឹងត្រូវទទួលភ្ញៀវអ៊ីស្រាអែល ស្ថិតក្នុងទីក្រុង ​Udines នៅថ្ងៃទី១៤ ខែតុលា ខណៈ UEFA​ កំពុងពិចារណា ក្នុងការហាមឃាត់ក្រុមអ៊ីស្រាអែល និងក្លិបពីការប្រកួតនានា ក្រោមការគ្រប់គ្រងរបស់ពួកគេ ជុំវិញបញ្ហាសង្គ្រាមតំបន់កាហ្សា។ អំឡុងការតវ៉ាពីសំណាក់បាតុករប៉ាឡេស្ទីន ក្រុមកីឡាករនិងគ្រូបង្វឹកអ៊ីតាលី មិនបានស្ថិតក្នុងទីលានហ្វឹកហាត់ Coverciano ក្នុងទីក្រុង ​Florence ប៉ុន្តែក្រុមបានផ្លាស់ប្តូរថ្ងៃហ្វឹកហាត់ឡើងវិញ។ ចាប់តាំងពីថ្ងៃទី១ ខែតុលា ក្រុមបាតុការបាននាំចេញតវ៉ាប្រឆាំងអ៊ីស្រាអែល នៅទូទាំងតំបន់ដែលនឹងមានការប្រកួតដោយមានវត្តមានក្រុមកីឡាមកពីអ៊ីស្រាអែល គ្រប់ប្រភេទកីឡាទាំងអស់ មិនថាតែបាល់ទាត់ឡើយ។ ផ្ទាំងបដាធំៗ ទាមទារឱ្យដកក្រុមអ៊ីស្រាអែលពីការប្រកួត តែងត្រូវបានឃើញរាល់ការតវ៉ាទាំងនោះ ហើយក្រុមបាតុករ ទទូចឱ្យហាមឃាត់ព្រោះតែមិនចង់ឱ្យអ៊ីស្រាអែលប្រើរូបភាពកីឡាបិទបាំងអំពើឃោរឃៅរបស់ពួកគេ ក្នុងតំបន់កាហ្សា។ សហព័ន្ធគូបង្វឹកបាល់ទាត់ប្រចាំអ៊ីតាលី (AIAC) កាលពីខែសីហា ក៏ស្នើឱ្យស្ថាប័នបាល់ទាត់អន្តរជាតិធំៗ

World Cup 2026៖ បាតុករប៉ាឡេស្ទីន តវ៉ាក្រុមអុីតាលី កុំឱ្យ​ប្រកួត នឹងអុីស្រាអែល Read More »

Scroll to Top