Arsenal ឡើងទៅឈរលើកំពូលតារាង ខណៈ Liverpool រងបរាជ័យក្រៅទឹកដីក្រោមថ្វីជើង Chelsea
ក្រុមកាំភ្លើងធំArsenal បានដណ្តើមបានចំណាត់ថ្នាក់កំពូលក្នុង Premier League កាលពីថ្ងៃសៅរ៍ ខណៈដែលពួកគេបានផ្តួលក្រុម West Ham United ក្នុងលទ្ធផល 2-0 ចំណែកម្ចាស់ជើងឯកចាស់ហង្សក្រហម Liverpool បានរងបរាជ័យ2-1ក្នុងម៉ោងបញ្ចប់នៅទីក្រុងឡុងដ៍ក្រោមថ្វីជើងតោខៀវChelsea។ កាលពីសប្តាហ៍មុន Arsenal បានតាមពីក្រោយ Liverpool ចំនួន 5 ពិន្ទុ ប៉ុន្តែការឈ្នះលើក្រុម Newcastle United និង West Ham រួមជាមួយនឹងការបរាជ័យជាមួយនឹងក្រុម Crystal Palace និង Chelsea សម្រាប់ក្រុមរបស់លោក Arne Slot បានធ្វើឱ្យក្រុមរបស់ លោកArteta ស្ថិតក្នុងតំណែងកំពូល។ Tottenham Hotspur បានបន្តការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Thomas Frank ខណៈដែលពួកគេបានផ្តួលក្រុម Leeds United ក្នុងលទ្ធផល 2-1 នៅកីឡដ្ឋាន Elland Road ដើម្បីឈានទៅចំណាត់ថ្នាក់លេខ 3 ។ […]
Arsenal ឡើងទៅឈរលើកំពូលតារាង ខណៈ Liverpool រងបរាជ័យក្រៅទឹកដីក្រោមថ្វីជើង Chelsea Read More »










