Admin

ក្រុម Futsal កម្ពុជា ចេញទៅប្រកួតជម្រុះជើងឯកអាស៊ី ខណៈត្រូវជួបជប៉ុន មុនគេ នៅតាជីគីស្ថាន

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលកម្ពុជា កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ បានធ្វើដំណើរទៅកាន់ទីក្រុង Dushanbe នាប្រទេសតាជីគីស្ថានហើយ ដើម្បីចូលរួមការប្រកួតជម្រុះជើងឯកបាល់ទាត់ក្នុងសាលទ្វីបអាស៊ី (AFC Futsal Asian Cup) ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២០-២៤ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ បេសកកម្មខាងលើ ក្រុម Futsal កម្ពុជា ស្ថិតនៅក្នុងពូលC ជាមួយក្រុមជម្រើសជាតិក្នុងសាលជប៉ុន ម៉ាកាវ និងក្រុមម្ចាស់ផ្ទះតាជីគីស្ថាន គ្រាដែលការប្រកួតបើកឆាក ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា នឹងត្រូវជួបក្រុមខ្លាំងជប៉ុន មុនគេ នាថ្ងៃទី២០ ខែកញ្ញាចុងសប្ដាហ៍នេះ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល Dushanebe។ មុនចេញដំណើរទៅតាជីគីស្ថាន តាមរយៈអាកាសយានដ្ឋានអន្ដរជាតិតេជោ កាលពីថ្មីៗ ក្រុមកម្ពុជា ក៏បានចូលរួមប្រកួតពានមិត្តភាពអន្ដរជាតិមួយ នៅប្រទេសចិនផងដែរ តែពុំទទួលបានលទ្ធផលល្អប្រសើរឡើយ។ បែបនេះក្ដី គ្រូបង្វឹកក្រុម Futsal កម្ពុជា បានចាត់ទុកជាបទពិសោធន៍មួយដ៏ល្អ សម្រាប់ការពង្រឹងសមត្ថភាព និងបច្ចេកទេសក្រុមត្រៀមជួបក្រុមខ្លាំងក្នុងពូលC នៃវគ្គជម្រុះជើងឯកបាល់ទាត់ក្នុងសាលទ្វីបអាស៊ី នាចុងសប្ដាហ៍នេះ។ សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Futsal Asian Cup 2026 គឺមាន ៣១ក្រុមចូលរួម […]

ក្រុម Futsal កម្ពុជា ចេញទៅប្រកួតជម្រុះជើងឯកអាស៊ី ខណៈត្រូវជួបជប៉ុន មុនគេ នៅតាជីគីស្ថាន Read More »

ខ្សែប្រយុទ្ធ Julian Alvarez នឹងគ្មានវត្តមានពេលAtletico Madridទៅផ្ទះហង្សក្រហម

ក្លឹប Atletico Madrid បាននិយាយកាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធ Julian Alvarez នឹងគ្មានវត្តមានសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃពុធនៅទឹកដីក្រុមហង្សក្រហម Liverpool ខណៈដែលគាត់មិនទាន់សះស្បើយពីរបួសដែលបានបង្ខំគាត់ឱ្យចាកចេញក្នុងអំឡុងពេលប្រកួត LaLiga ចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Villarreal ។ កីឡាករវ័យ 25ឆ្នាំដែលបានឈ្នះជើងឯក World Cup ជាមួយអាហ្សង់ទីនរកបាន 1 គ្រាប់ក្នុងចំណោម 4 ប្រកួតនៅរដូវកាលនេះ ត្រូវបានប្តូរចេញក្នុងតង់ទី 2 នៃការយកឈ្នះលើក្រុម Villarreal 2-0 ក្នុងផ្ទះរបស់ Atletico កាលពីថ្ងៃសៅរ៍។ ខ្សែប្រយុទ្ធរូបនេះគឺជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Atletico កាលពីឆ្នាំមុន បន្ទាប់ពីបានបញ្ចប់យុទ្ធនាការក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេដោយរកបាន 29 គ្រាប់ក្នុង 57 ប្រកួត។ កីឡាករ Thiago Almada, Jose Maria Gimenez, Alex Baena និង Johnny Cardoso (របួសកជើង) នឹងខកខានក្នុងការធ្វើដំណើរជាមួយក្រុមកីឡាករ

ខ្សែប្រយុទ្ធ Julian Alvarez នឹងគ្មានវត្តមានពេលAtletico Madridទៅផ្ទះហង្សក្រហម Read More »

ដំណឹងល្អ! លោក Jose កំពុងកៀកនឹងក្លាយជាគ្រូបង្វឹករបស់ក្លិបធំកម្រិត UCL មួយ

លោក Jose Mourinho កំពុងមានដំណឹងល្អ ក្នុងការវិលត្រឡប់មកកាន់អាជីពជាគ្របង្វឹកបាល់ទាត់វិញ ដោយលោកកំពុងស្ថិតក្នុងការចរចាទៅដឹកនាំក្លិប Benfica។ ក្លិប Benfica ទើបតែបណ្តេញគ្រូបង្វឹកលោក Bruno Lage ចេញពីតំណែងថ្មីៗនេះ បន្ទាប់ពីក្រុមនៃលីគកំពូល ព័រទុយហ្គាល់ Liga Portugal ចាញ់ក្រុម Qarabag FK របស់ អាហ្ស៊ែបៃហ្សង់ ២-០ ក្នុងការប្រកួតបើកឆាកពានរង្វាន់ Champions League កាលពីយប់រំលងអាធ្រាត្រថ្ងៃ អង្គារ៍ ឈានចូលថ្ងៃ ពុធ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥។ យោងតាមប្រភពពី ESPN បានឱ្យដឹង ថា លោក Mourinho ដែលទើបត្រូវបានក្លិប តួកគី Fenerbahce បញ្ចប់តំណែងកាលពីពេលថ្មីៗនេះដែរនោះ ពេលនេះកំពុងកៀកនឹងទៅដឹកនាំក្លិប Benfica ខណៈភាគីទាំង ២ កំពុងស្ថិតក្នុងការចរចាជាមួយគ្នា។ ទោះបីជាយ៉ាងណា ប្រភពដដែលបានបញ្ជាក់ ថា កិច្ចព្រមព្រៀងនៃភាគីទាំង

ដំណឹងល្អ! លោក Jose កំពុងកៀកនឹងក្លាយជាគ្រូបង្វឹករបស់ក្លិបធំកម្រិត UCL មួយ Read More »

គ្រូបង្វឹក ៥ នាក់កំពុងស្ថិតជាបេក្ខភាពអាច​ដឹកនាំ Man United បើ​លោក Amorim ចាកចេញ

កៅអីរបស់គ្រូបង្វឹកក្រុម Manchester United លោក Ruben Amorim កំពុងតែឡើងកម្តៅខ្លាំង បន្ទាប់ពីមួយរយៈចុងក្រោយនេះលោកដឹកនាំក្រុមពុំទទួលបានលទ្ធផលល្អ ខណៈរបាយការណ៍ចុងក្រោយ ក្លិបទុកពេលឱ្យ ៣ ប្រកួតទៀត ដើម្បីឱ្យលោករក្សាកៅអីរបស់ខ្លួននៅទឹកដី Old Trafford បន្តទៀត។ លោក Amorim កំពុងដឹកនាំ Man United ឱ្យធ្លាក់ចូលទៅក្នុងកំណត់ត្រាដ៏អាក្រក់បំផុតក្នុងរយៈពេល ៣៣ ឆ្នាំចុងក្រោយ សម្រាប់ការចាប់ផ្តើមការប្រកួតក្នុងក្របខណ្ឌ Premier League ដោយឆ្លងកាត់ ៤ ប្រកួត ឈ្នះ ១ ស្មើ ១ និងចាញ់ ២ មាន ៤ ពិន្ទុ កំពុងឈរនៅចំណាត់ថ្នាក់លេខ ១៤។ តាមរយៈស្ថិតិនេះ ធ្វើឱ្យកៅអីរបស់គ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំហាក់មិនស្ថិតស្ថេរឡើយ។ យោងតាមការចុះផ្សាយដោយ The Mirror បានឱ្យដឹង ថា លោក Amorim នៅសល់ឱកាស

គ្រូបង្វឹក ៥ នាក់កំពុងស្ថិតជាបេក្ខភាពអាច​ដឹកនាំ Man United បើ​លោក Amorim ចាកចេញ Read More »

ស្ថាប័ន WKN ប្រកាស​រៀបចំ​ខ្សែ​ក្រវាត់​គុន​ខ្មែរ WKN ពិភពលោក អាចមាន​​កីឡាករ​ខ្មែរ ២ នាក់​ដណ្តើម

បណ្តាញកីឡា​ប្រដាល់​ឃីកបុកស៊ីង​ពិភព​លោក (World Kickboxing Network) បាន​ប្រកាស​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ WKN ពិភព​លោក​ ជា​លើក​ដំបូង​ដែល​ប្រហែល​ជា​​មាន​កីឡាករ​គុន​ខ្មែរ​លំដាប់​កំពូល ២ រូប​ត្រូវ​ដណ្តើម​ខ្សែ​ក្រវាត់​​នា​ចុង​ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍​គុន​ខ្មែរ WKN ពិភពលោក​ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​នេះ​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​រាជធានី​ភ្នំពេញ ​ប្រទេស​កម្ពុជា តាម​រយៈ​កិច្ច​សហការ​រវាង ស្ថាប័នប្រដាល់​ WKN និង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ។   ស្ថាប័ន​ប្រដាល់​ដែល​មាន​ទី​ស្នាក់​ការ​កណ្តាល​នៅ​ទី​ក្រុង​ហុងកុង​ បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​នេះ​គឺ​ជា​ការ​ទទួល​ស្គាល់ និង​ការ​អភិវឌ្ឍ​កីឡា​គុន​ខ្មែរ​ដែល​ជា​ក្បាច់​គុន​បុរាណ​ខ្មែរ​​ទូទាំង​ពិភព​លោក។ តាម​ការ​គ្រោង​ទុក លោក Stephane Cabrera ប្រធាន​ស្ថាប័ន WKN នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​ដើម្បីបើក​ព្រឹត្តិការណ៍​ប្រកួត​ជា​មួយ​ថ្នាក់​ដឹក​នាំ​កីឡា​នៅ​កម្ពុជា ក្នុង​នោះ​មាន​លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ជា​ដើម។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ បណ្តាញ​ឃីកបុក​ស៊ីង​ពិភព​លោក បានឲ្យ​ដឹង​ថា គិត​ត្រឹម​ពេល​នេះ​បាន​កំពុង​ឯកភាព​គ្នា​លើ​​កីឡាករ​គុន​​ខ្មែរ​ដ៏​ឆ្នើម ២ រូប​ដែល​ត្រូវ​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ប៉ុន្តែ​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ពី​កីឡាករ​រូប​ណា​​នោះ​ទេ។ ការ​ប្រកាស​ជា​ផ្លូវ​ការ​អំពី​សមាសភាព​កីឡាករ​នឹង​ធ្វើ​ជា​បន្ត​បន្ទាប់​នា​ពេល​ឆាប់​ៗ​ខាង​មុខ។ លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បានឲ្យ​«កម្ពុជា​ថ្មី»​ដឹង​ថា សហព័ន្ធ​បាន​កំពុង​ធ្វើ​ការ​ជា​មួយ​ស្ថាប័ន WKN ពិត​មែន​

ស្ថាប័ន WKN ប្រកាស​រៀបចំ​ខ្សែ​ក្រវាត់​គុន​ខ្មែរ WKN ពិភពលោក អាចមាន​​កីឡាករ​ខ្មែរ ២ នាក់​ដណ្តើម Read More »

Mbappe រួមចំណែកជួយ Real យកឈ្នះ Marseille បើកឆាក UCL ទោះនៅសល់សមាជិក ១០នាក់ក៏ដោយ

(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានក្លាយជាតួអង្គសំខាន់ តាមរយៈរកបាន ២គ្រាប់ម្នាក់ឯង រួមចំណែកជួយ Real Madrid យកឈ្នះក្រុមភ្ញៀវ Marseille ២-១ យប់មិញបើកឆាកពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យ ២៥ឆ្នាំ ដែលលេងក្នុងរដូវកាលទី២ របស់លោកនៅ Real និងរកបាន ៧គ្រាប់នៅ UCL រដូវកាលមុនផងនោះ ចាប់ផ្តើមរកបានគ្រាប់ទី១ របស់ខ្លួននៅនាទី២៨ ដោយបាល់ពិន័យ ១១ម៉ែត្រ និងក៏ជាគ្រាប់បាល់តាមស្មើ ១-១ ទៀតផង ក្រោយពេល Mason Greenwood បានបញ្ជូនបាល់ឱ្យ Timothy Weah បញ្ចប់ទីបានសម្រេចនៅនាទី២២ ដើម្បីបើកផ្លូវឱ្យក្រុមមកពី Ligue 1 នាំមុខបានតែ ៦នាទីផងដែរ។ ទោះជាយ៉ាងណា Real Madrid ដែលស្ថិតក្រោមការដឹកនាំក្នុងរដូវកាលដំបូងរបស់គ្រូបង្វឹកថ្មី លោក Xabi Alonso នៅតែអាចរកបាន

Mbappe រួមចំណែកជួយ Real យកឈ្នះ Marseille បើកឆាក UCL ទោះនៅសល់សមាជិក ១០នាក់ក៏ដោយ Read More »

លំបាកពន្យល់! Juventus និង Dortmund ស៊ុតគ្នាដល់ទៅ ៨គ្រាប់រយៈពេល ៤៥នាទី បើកឆាក UCL

(បរទេស)៖ សេះបង្កង់ Juventus និង Borussia Dortmund បានបំប៉ោងសំណាញ់ទីគ្នាទៅវិញមកដល់ទៅ ៨គ្រាប់ ត្រឹមវគ្គទី២ នៅថ្ងៃបើកឆាកពានរង្វាន់លីគអឺរ៉ុប UEFA Champions League រដូវកាលថ្មីយប់មិញ។ នេះបើយោងតាម ការចេញផ្សាយដោយ BBC។ ក្រុមគីឡូធ្ងន់ទាំងពីរបានរក្សាលទ្ធផលស្មើគ្នាបណ្តោះអាសន្ន នៅពេលបញ្ចប់រយៈពេល ៤៥នាទីនៃវគ្គទី១ ក្នុងកីឡដ្ឋាន Allianz Arena ស្ថិតក្នុងទីក្រុង Turin ប្រទេសអ៉ីតាលី ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤ម៉ឺននាក់ ពីថ្ងៃប្រកួតបើកឆាកជើងទី១ នៃវគ្គ Group phase។ ក្នុងជំនួបធំនោះដែរ ខ្សែការពារកណ្តាល Lloyd Kelly សមាជិកថ្មីរបស់ Juventus ដែលទើបនាំចូលពីក្លឹបអង់គ្លេស Newcastle United ជាអ្នករកបានគ្រាប់តាមស្មើ ៤-៤ នៅនាទីចុងម៉ោង ៩០+៦ ដើម្បីជួយបង្អាក់អតីតជើងឯករង UCL ឆ្នាំ២០២៤ Dortmund ពីការយកបាន ៣ពិន្ទុក្រៅផ្ទះ មុនពេលត្រឡប់ទៅអាល្លឺម៉ង់វិញ។ នេះក៏ជាលើកទី២ ផងដែរក្នុងកម្មវិធីអឺរ៉ុប UCL ដែលមានការបំប៉ោងសំណាញ់ទីគ្នាចាប់ពី

លំបាកពន្យល់! Juventus និង Dortmund ស៊ុតគ្នាដល់ទៅ ៨គ្រាប់រយៈពេល ៤៥នាទី បើកឆាក UCL Read More »

Liverpool ត្រូវគេព្យាករ នឹងឈ្នះពាន UCL រដូវកាលនេះ

ការប្រកួតពានរង្វាន់ Champions League សម្រាប់រដូវកាល ២០២៥-២០២៦ បានត្រឡប់មកវិញ ដោយការប្រកួតនឹងចាប់ផ្តើម ចាប់ពីយប់រំលងអាធ្រាត្រថ្ងៃ អង្គារ៍ ឈានចូលថ្ងៃ ពុធ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥ តទៅ ខណៈក្រុម Liverpool ត្រូវគេព្យាករ នឹងអាចឈ្នះពាន UCL រដូវកាលនេះ។ យោងតាមការព្យាករណ៍របស់ OptaAnalyst បានបង្ហាញ ថា Liverpool ជាក្រុម ដែលមានលទ្ធភាពខ្ពស់ជាងគេ ក្នុងការឈ្នះពាន UCL រដូវកាលនេះ ពោលគឺមានភាគរយរហូតដល់ទៅ ២០.៤%។ ចំណែក Arsenal ស្ថិតនៅលំដាប់លេខ ២ មានភាគរយ ១៦%។ ក្រុមការពារតំណែងជើងឯក PSG ស្ថិតនៅលំដាប់លេខ ៣ មានភាគរយចំនួន ១២.១%។ Man City និង Barcelona មានភាគរយ ៨.៤% ដូចគ្នា។

Liverpool ត្រូវគេព្យាករ នឹងឈ្នះពាន UCL រដូវកាលនេះ Read More »

Juan Mata អតីតតារាឆ្នើម Man Utd បានចុះហត្ថលេខាលេងឱ្យក្លឹបថ្មីនៅអូស្ត្រាលីក្នុងវ័យ ៣៧ ឆ្នាំ

អតីតខ្សែបម្រើរបស់ក្រុម Chelsea និង Manchester United កីឡាករ Juan Mata បានចុះហត្ថលេខាជាមួយក្រុមថ្មីមួយទៀតនៅប្រទេសអូស្ត្រាលីគឺ Melbourne Victory ។ កីឡាករវ័យ 37 ឆ្នាំនេះគឺជាសមាជិកមួយនៃក្រុមដែលឈ្នះពានរង្វាន់ World Cup ឆ្នាំ 2010 របស់អេស្ប៉ាញ។ គាត់បានចូលរួមមួយផ្សេងទៀតនៅអូស្រ្តាលីបន្ទាប់ពីបានចំណាយពេលកាលពីរដូវកាលមុននៅឯក្លឹបWestern Sydney Wanderers គូប្រជែងធំនៅក្របខ័ណ្ឌ A-Leagueផងដែរ។ Mata ធ្លាប់មានអាជីពដ៏ល្អដោយធ្លាប់ឈ្នះជើងឯកទ្វីបអឺរ៉ុបក្នុងឆ្នាំ 2012 ជាមួយអេស្ប៉ាញ នៅពេលដែលគាត់បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 4-0 លើអ៊ីតាលីចុងក្រោយ។ បន្ទាប់ពីបង្ហាញខ្លួនឯងថាជាកីឡាកររបស់ Valencia គាត់បានចុះហត្ថលេខាជាមួយ Chelsea ក្នុងឆ្នាំ 2011 ជាកន្លែងដែលគាត់បានឈ្នះ Champions League, Europa League និង FA Cup ។ គាត់បានផ្លាស់ទៅ Manchester United ក្នុងឆ្នាំ 2014 ក្នុងតម្លៃបំបែកឯតទគ្គកម្មក្លឹប 37.1 លានផោន

Juan Mata អតីតតារាឆ្នើម Man Utd បានចុះហត្ថលេខាលេងឱ្យក្លឹបថ្មីនៅអូស្ត្រាលីក្នុងវ័យ ៣៧ ឆ្នាំ Read More »

UEFA និង FIFPRO រួមគ្នាអំពាវនាវឱ្យក្រុមជម្រើសជាតិ និងក្លិប គិតគូរសុខុមាលភាពកីឡាករ

លោក Aleksander Ceferin ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) និងលោក David Terrier ប្រធានសហព័ន្ធកីឡាករបាល់ទាត់អាជីព (​FIFPRO) រួមគ្នាអំពាវនាវឱ្យក្រុមបាល់ទាត់ជម្រើសជាតិ និងក្លិបក្នុងតំបន់អឺរ៉ុប គិតគូរពីកត្តាសុខុមាលភាពកីឡាករ។ ស្ថាប័នទាំងពីរ ព្រមានថាកាលវិភាគប្រកួតមមាញឹកខ្លាំងពេក នឹងផ្តល់ហានិភ័យខ្ពស់ដល់កីឡាករ។ ជំនួបរវាងលោក Ceferin និង Terrier បានធ្វើឡើងកាលពីសប្តាហ៍មុន ក្នុងប្រទេសអាល់បានី ហើយមេស្ថាប័នទាំងពីរ ក៏បានរួមគ្នាអំពាវនាវដល់ស្ថាប័ន UEFA ផ្ទាល់ ស្ថាប័នលីគកំពូលនានា ជម្រើសជាតិ និងសហភាពដៃគូក្នុងបាល់ទាត់ រួមគ្នាធ្វើការងារក្នុងការការពារសុខុមាលភាពកីឡាករ។ សេចក្តីថ្លែងការណ៍រួមរបស់មេ UEFA និង ​FIFPRO ធ្វើឡើង​ ក្រោយពេលលោក Hansi Flick អ្នកចាត់ការក្រុម Barcelona រិះគន់ក្រុមជម្រើសជាតិអេស្ប៉ាញ ប្រើប្រាស់ Lamine Yamal ទាំងកំពុងមានរបួស។ បើតាមសម្តីរបស់លោក Flick កីឡាករវ័យ១៨ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យជម្រើសជាតិផ្តល់ថ្នាំបំបាត់ការឈឺចាប់ ហើយដាក់គេចូលលេងវគ្គជម្រុះ World Cup 2026 ទ្វីបអឺរ៉ុប។ ក្លិប

UEFA និង FIFPRO រួមគ្នាអំពាវនាវឱ្យក្រុមជម្រើសជាតិ និងក្លិប គិតគូរសុខុមាលភាពកីឡាករ Read More »

Scroll to Top