Admin

«វើក» ឧបត្ថម្ភទាំងស្រុង ក្នុងព្រឹត្តិការណ៍សេនាគុនខ្មែរយ័ន្ត ៨ទិស រហូតឈានដល់វគ្គដណ្តើមខ្សែក្រវាត់ «IPCC KUN KHMER CHAMPIONSHIP»

(ភ្នំពេញ)៖ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កម្មវិធីសន្និសីទសារព័ត៌មានចាប់ឆ្នោតចែកពូល A ពូល B ដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ IPCC KUN KHMER CHAMPIONSHIP បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ដោយម្ចាស់ជ័យលាភីខ្សែក្រវាត់ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។ ថ្លែងក្នុងកម្មវិធីនេះ អ្នកឧកញ៉ា លាង ម៉េង បញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង ក្រុមហ៊ុនមេ ជីប ម៉ុង នឹងនៅតែរក្សាឆន្ទៈក្នុងនាមជាក្រុមហ៊ុនឯកជនវិនិយោគដោយកូនខ្មែរ ដែលបន្តដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់ ដឹកមុខលើការជួយគាំទ្រវិស័យកីឡាគុនខ្មែរ និងវិស័យកីឡាជាច្រើនទៀត ព្រមទាំងជួយត្រឡប់ទៅសង្គមវិញឱ្យកាន់តែខ្លាំងក្លា ប្រសិនបើបងប្អូននៅតែបន្តគាំទ្រគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស។ ជាមួយគ្នានេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសបង្ហាញផលិតផលថ្មីមួយទៀតជាផ្លូវការ គឺភេសជ្ជៈប៉ូវកម្លាំង កម្ពុជា មានរចនារូបរាងថ្មីយ៉ាងទាក់ទាញ ព្រមទាំងមានរសជាតិថ្មីប្លែក បង្កើនថាមពលខ្លាំង ឆ្ពោះទៅរកភាពជោគជ័យ។ នេះជាសមិទ្ធផលថ្មីផ្ទួនៗគ្នារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោយមានការគាំទ្រខ្លាំងលើផលិតផលខ្មែរ ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន […]

«វើក» ឧបត្ថម្ភទាំងស្រុង ក្នុងព្រឹត្តិការណ៍សេនាគុនខ្មែរយ័ន្ត ៨ទិស រហូតឈានដល់វគ្គដណ្តើមខ្សែក្រវាត់ «IPCC KUN KHMER CHAMPIONSHIP» Read More »

ប្រធានាធិបតី ត្រាំ នឹងចូលរួមកម្មវិធីផ្តាច់ព្រ័ត្រ US Open លើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៥

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងបង្ហាញវត្តមានឡើងវិញលើកដំបូងនៅផ្តាច់ព្រ័ត្រកម្មវិធីតេន្នីស US Open 2025 នៅថ្ងៃអាទិត្យស្អែកនេះ ក្រោយអវត្តមានតាំងពីឆ្នាំ២០១៥ មក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ប្រធានាធិបតីវ័យ ៧៩ឆ្នាំរូបនេះ នឹងបង្ហាញវត្តមានដោយផ្ទាល់នៃវគ្គផ្តាច់ព្រ័ត្រ US Open 2025 វិញ្ញសាវាយទោលផ្នែកបុរស ស្របពេលកម្មវិធីស្ថិតក្នុងក្របខណ្ឌ Grand Slam មួយនេះ បានកំពុងដំណើរការប្រកួតនៅទីក្រុង New York ជាទឹកដីកំណើតលោកទៀតផង។ កម្មវិធីមានជារៀងរាល់ឆ្នាំ US Open ដែលរៀបចំនៅទឹកដីសហរដ្ឋអាមេរិក ប្រទេសម្ចាស់ផ្ទះមួយនេះពុំទាន់មានកីឡាករផ្នែកបុរសណាមួយ បានឡើងដល់វគ្គដណ្តើមពានម្តងណាឡើយ លើកលែងតែកីឡាការិនី។ កីឡាករលេខ២ ពិភពលោក Carlos Alcaraz សញ្ជាតិអេស្ប៉ាញ បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រ US Open 2025 ក្រោយផ្តួលគូប្រជែងលេខ៧ Novak Djokovic កាលពីរាត្រីថ្ងៃសុក្រ រង់ចាំកីឡាករជ័យជម្នះរវាង Felix Auger-Aliassime របស់កាណាដា ឬម្ចាស់ការពារតំណែងជើងឯក Jannik Sinner សញ្ជាតិអ៉ីតាលីដែលត្រូវប្រកួតថ្ងៃនេះ៕

ប្រធានាធិបតី ត្រាំ នឹងចូលរួមកម្មវិធីផ្តាច់ព្រ័ត្រ US Open លើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៥ Read More »

តើកីឡាការិនីបាល់ទាត់ដែលមានតម្លៃខ្លួន 1 លានផោនដំបូងគេជានរណា?

កីឡាការិនីOlivia Smith បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យបាល់ទាត់នារីក្លាយទៅជាតារាបាល់ទាត់នារីដំបូងគេដែលមានតម្លៃខ្លួន 1 លានផោន។ Arsenal បានបំបែកឯតទគ្គកម្មពិភពលោកក្នុងការចុះហត្ថលេខាលើនាងពី Liverpool កាលពីខែកក្កដា។ ធំឡើង Smith មើលទៅដូចតារាបាល់ទាត់ផ្សេងទៀត Ronaldinho, Marta, Neymar និងវីរនារីបាល់ទាត់កាណាដា Christine Sinclair។  នាងបានចាប់ផ្តើមលេងបាល់ទាត់នៅអាយុ 3 ឆ្នាំ ហើយនៅអាយុ 15 ឆ្នាំ Smith បានក្លាយជាកីឡាការិនីក្មេងបំផុតដែលមិនធ្លាប់មានក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់ប្រទេសកាណាដា។ គ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកមុនៗរបស់ Smith គឺ Kenneth Heiner-Moller ដែលជាអ្នកគ្រប់គ្រងនៅប្រទេសកាណាដាពីឆ្នាំ 2018 ដល់ឆ្នាំ 2020 បាននិយាយថា “នាងអាចលេងបានក្នុងកម្រិតមួយដែលលើសពីអ្វីដែលអ្នកគិតថាក្មេងអាយុរបស់នាងអាចធ្វើបាន។ ដូច្នេះវាគឺអំពីការថែរក្សានាងយ៉ាងល្អ ប៉ុន្តែថែមទាំងការជំរុញរបសើនាងនាងផងដែរ។ កីឡាការិនីវ័យ២១ឆ្នាំនេះបានធ្វើឱ្យមានការចាប់អារម្មណ៍រួចទៅហើយនៅក្នុងអាជីពវ័យក្មេងរបស់នាងដោយបានទទួលពានរង្វាន់ជាច្រើន។  នៅក្នុងយុទ្ធនាការ Women’s Super League លើកដំបូងរបស់នាងកាលពីរដូវកាលមុនជាមួយ Liverpool នាងត្រូវជ្រើសរើសឈ្នះពានរង្វាន់ Professional Game Association’s Player of the Season និង

តើកីឡាការិនីបាល់ទាត់ដែលមានតម្លៃខ្លួន 1 លានផោនដំបូងគេជានរណា? Read More »

ម៉ារ៉ុក ក្លាយជាក្រុមដំបូងគេតំណាងទ្វីបអាហ្រ្វិក ឈ្នះកៅអីទៅលេង World Cup 2026

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក បានក្លាយក្រុមដំបូងចេញពីទ្វីបអាហ្រ្វិក (CAF) ដែលដណ្តើមបានកៅអី លេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដែលមានអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមខ្លាំងប្រចាំតំបន់អាហ្រ្វិក ម៉ារ៉ុកបានបំបាក់ក្រុមភ្ញៀវនីហ្សេ ដែលនៅសល់សមាជិកតែ ១០នាក់ ដោយលទ្ធផល ៥ទល់នឹង០ មិនឱ្យតដៃរួច នៅពីមុខអ្នកទស្សនាផ្ទាល់ ៦៣,០០០នាក់ ក្នុងកីឡដ្ឋានជាតិ Stade Prince Moulay Abdallah ស្ថិតក្នុងទីក្រុង Rabat នៃវគ្គជម្រុះប្រចាំតំបន់ ដើម្បីធានាកៅអីឡើងទៅជុំចុងក្រោយវគ្គ ៤៨ក្រុមតែម្តង។ ៣ពិន្ទុដ៏សំខាន់នេះដែរ បានញាំងឱ្យពួកគេបន្តឈរទីកំពូលតារាងប្រចាំពូល E ដ្បិតនៅសល់ ២ប្រកួតទៀត មុនពេលបិទបញ្ចប់ នៅពេលតង់ហ្សានី បានត្រឹមស្មើ ១-១ ទល់នឹងកុងហ្គោកាលពីរាត្រីថ្ងៃសុក្រ។ ម៉ារ៉ុក ប្រទេសសហម្ចាស់ផ្ទះ World Cup 2030 ក៏ជាក្រុមនៃទ្វីបអាហ្វ្រិកដំបូងគេផងដែរ ដែលធ្វើបានល្អបំផុតកាលឆ្នាំ២០២២ នៅកាតា តាមរយៈឆ្លងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្រ្ត។ គួរបញ្ជាក់ផងថា

ម៉ារ៉ុក ក្លាយជាក្រុមដំបូងគេតំណាងទ្វីបអាហ្រ្វិក ឈ្នះកៅអីទៅលេង World Cup 2026 Read More »

កម្ពុជា-រុស្ស៊ី ប្ដេជ្ញារឹតចំណងកិច្ចសហប្រតិបត្តិការលើចលនាអូឡាំពិក ព្រមទាំងសន្យាផ្ដល់អាហារូបករណ៍ដល់មន្ដ្រី និងកីឡាករកម្ពុជា

(ភ្នំពេញ)៖ កម្ពុជា និងរុស្ស៊ី នឹងរឹតចំណងលើកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការជាតិអូឡាំពិកប្រទេសទាំងពីរ ព្រមទាំងបានសន្យាផ្ដល់អាហារូបករណ៍បណ្ដុះបណ្ដាលជំនាញកម្រិតខ្ពស់ ដល់មន្ដ្រីកីឡា និងកីឡាករ-កីឡាការិនីកម្ពុជាទៀតផង។ នេះបើតាមប្រសាសន៍លោក វ៉ាត់ ចំរើន អគ្គលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) គ្រាដែលលោកបានដឹកនាប្រតិភូកីឡាកម្ពុជា ចូលរួមសន្និសីទសេដ្ឋកិច្ច ស្ដីពីការទូតកីឡា (Eastern Economic Forum- Sport diplomacy) នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៣-៦ ខែកញ្ញា ឆ្នាំ២០២៥។ ឆ្លៀតឱកាសចូលរួមសន្និសីទខាងលើ លោក វ៉ាត់ ចំរើន ក៏បានជួបទ្វេរភាគី ជាមួយរដ្ឋមន្ដ្រីកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ី ហើយបានពិភាក្សាលើការគាំទ្រគ្នាទៅវិញទៅមក លើចលនាអូឡាំពិក និងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជាការសហការអភីវឌ្ឍលើប្រភេទកីឡាប្រពៃណី នៃប្រទេសទាំងពីរ ។ ទន្ទឹមនឹងនោះ ភាគីរុស្ស៊ី ក៏បានសន្យានឹងផ្ដល់់អាហារូបករណ៍ ជួយបណ្ដុះបណ្ដាលជំនាញកម្រិតខ្ពស់ ដល់មន្ដ្រីកីឡាករ និងកីឡាករ-កីឡាការិនីកម្ពុជាផងដែរ។ បន្ថែមលើនេះ លោក វ៉ាត់ ចំរើន ក៏បានចែករំលែកនូវបទពិសោធន៍ នៃការធ្វើទំនាក់ទំនងការទូតកីឡាក្នុងប្រទេសកម្ពុជា

កម្ពុជា-រុស្ស៊ី ប្ដេជ្ញារឹតចំណងកិច្ចសហប្រតិបត្តិការលើចលនាអូឡាំពិក ព្រមទាំងសន្យាផ្ដល់អាហារូបករណ៍ដល់មន្ដ្រី និងកីឡាករកម្ពុជា Read More »

US Open កាន់ជក់ចិត្ត Jannik នឹងគូសងសឹង Alcaraz ជួបគ្នាវគ្គផ្តាច់ព្រ័ត្រ 2025

(អាមេរិក)៖ ការប្រកួតដណ្តើមពានរង្វាន់វាយកូនបាល់ (Tennis) US Open 2025 ពេលនេះម្ចាស់ការពារពានឆ្នាំ២០២៤ កីឡាករ Jannik Sinner ត្រូវតទល់ជាមួយដៃគូចាស់ Carlos Alcaraz ជាថ្មីម្តងទៀត នៅវគ្គផ្តាច់ព្រ័ត្រ ក្រោយពីវាយទម្លាក់រាមច្បង Novak Djokovic និងបរុសកាណាដា Felix Auger Alizassime ពីក្នុងវគ្គ ៤នាក់ ។ ជាមួយគ្នានេះការដណ្តើមពានឯកត្តជនកម្រិត Grand Slam ផ្នែកនារីម្ចាស់លេខ១ ពិភពលោក Aryna Sabalenka នឹងត្រូវវាយការពារតំណែងជើងឯកឆ្នាំមុន ទល់កីឡាការិនីម្ចាស់ផ្ទះ Amanda Anisimova ដែលនារីទាំងពីរ នឹងតទល់គ្នាដណ្តើមពាននៅថ្ងៃទី០៧ ខែកញ្ញនេះ ។ អ្វីកាន់តែពិសេសនឹងអស្ចារ្យទៀតនោះ បុរសឈរលេខ២ ពិភពលោក Carlos Alcaraz ក្នុងប្រកួតវគ្គ ៤នាក់ បានយកឈ្នះរាមច្បងអតីតម្ចាស់ពាននេះ ៤សម័យ Novak Djokovic នៅលទ្ធផល ២សិតទល់១ លើលំដាប់ពិន្ទុ ៦-៤, ៧-៦

US Open កាន់ជក់ចិត្ត Jannik នឹងគូសងសឹង Alcaraz ជួបគ្នាវគ្គផ្តាច់ព្រ័ត្រ 2025 Read More »

ក្រុមបាល់ទះ កម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ពិភព​លោកខ្លាំង ក្រោយធ្វើបច្ចុប្បន្នភាពចុងក្រោយ

ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា បន្តស្ថិតនៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ក្រោយធ្វើបច្ចុប្បន្នភាពចុងក្រោយ ប៉ុន្តែបានធ្លាក់ចំណាត់ថ្នាក់ខ្លាំង រហូតដល់ទៅ ១១ លេខឯណោះ។ ជាការពិត មុនការប្រកួតពាន SEA V. League ចាប់ផ្តើម ក្រុមបាល់ទះជម្រើសកម្ពុជា ទទួលបានដំណឹងល្អមួយ ដោយត្រូវបានគេបញ្ចូលចំណាត់ថ្នាក់ជាលើកដំបូងទៅក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក។ ពេលនោះ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ៦៦ ឈរនៅលើក្រុមតំបន់ អាស៊ានគឺ ហ្វីលីពីន ២ ចំណាត់ថ្នាក់ ហើយឈរនៅក្រោមឥណ្ឌូណេស៊ី ១ ចំណាត់ថ្នាក់ ក្រោមវៀតណាម ៥ ចំណាត់ និងក្រោម ថៃ ១០ ចំណាត់ថ្នាក់។ ប៉ុន្តែ បន្ទាប់ពីបញ្ចប់ការប្រកួតពាន SEA V. League ឆ្នាំ ២០២៥ ត្រឹមថ្ងៃ អាទិត្យ ទី ២០ ខែ កក្កដា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ខ្លាំង ពោលដល់ទៅ ២០ ចំណាត់ថ្នាក់ ដោយស្ថិតនៅចំណាត់ថ្នាក់ទី

ក្រុមបាល់ទះ កម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ពិភព​លោកខ្លាំង ក្រោយធ្វើបច្ចុប្បន្នភាពចុងក្រោយ Read More »

វគ្គជម្រុះ U23 អាស៊ី៖ គោព្រៃជំទង់កម្ពុជា បន្ដជួបប៉ាគីស្ថានយប់នេះ ខណៈលោក Koji ផ្ដោតលើការលេងឲ្យអស់ពីសមត្ថភាព ជាងរំពឹងលទ្ធផលទុកមុន

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងបន្ដក្រុមជម្រើសជាតិ U23 ប៉ាគីស្ថាន នាវេលាម៉ោង ៧យប់ថ្ងៃទី៦ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ខណៈគ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាលោក Koji Gyotoku ថា នឹងផ្ដោតសំខាន់លើការខំប្រឹងលេងឲ្យអស់ពីសមត្ថភាពរបស់កូនក្រុម ជាជាងការរំពឹងលទ្ធផលទុកមុន។ នេះគឺជាការប្រកួតទី២ នៅក្នុងវគ្គជម្រុះជើងឯកបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំទ្វីបអាស៊ី (AFC U23 Asian Cup) ឆ្នាំ២០២៦ ពូលG ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីប្រកួតដំបូង ក្រុមជម្រើសជាតិ U23 កម្ពុជា បានស្មើក្រុមជម្រើសជាតិ U23 អូម៉ង់ ០-០ គ្រាដែលប៉ាគីស្ថាន គឺបានចាញ់ក្រុម U23 អ៊ីរ៉ាក់ ៨-១ កាលពីថ្ងៃពុធកន្លងទៅ។ ជាមួយការប្រកួតបន្ទាប់នេះដែរ លោក Koji Gyotoku បានប្ដេជ្ញានឹងបន្ដរៀបចំ និងជំរុញកូនក្រុម ត្រូវព្យាយាមលេងឲ្យអស់ពីសមត្ថភាព មិនទាន់គិតដល់ការរំពឹងត្រូវយកឈ្នះ ឬលទ្ធផលយ៉ាងម៉េចបានទេ អ្វីដែលសំខាន់ គឺការខំប្រឹងឲ្យអស់ពីសមត្ថភាព ហើយលោកនឹងប្រើប្រាស់កីឡាករដែលមានលក្ខខណ្ឌពេញលេញក្នុងការប្រកួតដ៏សំខាន់នេះ។ គួរដឹងថា នេះគឺជាការប្រកួតដ៏សំខាន់ផងដែរ ដែលក្រុមគោព្រៃជំទង់កម្ពុជា ត្រូវការជ័យជម្នះ

វគ្គជម្រុះ U23 អាស៊ី៖ គោព្រៃជំទង់កម្ពុជា បន្ដជួបប៉ាគីស្ថានយប់នេះ ខណៈលោក Koji ផ្ដោតលើការលេងឲ្យអស់ពីសមត្ថភាព ជាងរំពឹងលទ្ធផលទុកមុន Read More »

អ្នកលេង​គុន​ខ្មែរ​ រិន​ ដេវីត​ ប៉ះ​បរទេស​ស្អែក​នេះ​នៅ​សង្វៀន​បាយ័ន ​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ក្លឹប​នាគរាជចតុមុខ​ រិន​ ដេវីត​ នឹង​ត្រូវ​ស្វាមគមន៍​កីឡាករ​បរទេស​ Jasur Akhunbekov ក្នុង​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​នៅ​សង្វៀនបាយ័ន​ នៃ​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​ ថ្ងៃ​សៅរ៍​ស្អែក​នេះ​​ចាប់​ពី​ម៉ោង​ ៥កន្លះ​ល្ងាច​តទៅ។ កីឡាករ​ល្អ​គ្រប់​ស្នៀត​ រិន​ ដេវីត​ គឺ​មិន​សូវ​បង្ហាញ​មុខ​នៅ​កម្ម​វិធី​អ្នក​ចម្បាំងអូដ្ឋ​ នោះ​ឡើយ​នា​ពេល​កន្លង​មក​ ដូច្នេះ​នេះ​ជាឱកាស​ពិសេស​ចំពោះ​អ្នក​គាំទ្រ​​ និង​ជា​ការ​សាង​កេរ្តិ៍ឈ្មោះ​ផង​ដែរ​នៅ​ថ្ងៃសៅរ៍​ ទី៦​ ខែ​កញ្ញា​ ២០២៥​ សម្រាប់​រូប​គេ​។​ ​   រិន​ ដេវីត​ ជា​ជើង​ខ្លាំង​មួយ​រូប​ដែរ​លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​នេះ។​ ក្បាច់​ស្នៀត​មាន​គ្រប់​ទម្រង់​ទាំង​អស់​ និង​រហ័ស​ទៀត​ផង។​ ប៉ុន្តែ​ប្រជាប្រិយភាព​រៀង​ធ្លាក់​បន្តិច​ក្រោយ​ចាញ់​កីឡាករ​ខ្មែរ​ដូច​គ្នា​នា​​​ពេល​កន្លង​ទៅ​ និង​ភាព​មិន​សូវ​ធន់ជា​មួយ​ដៃគូ​ប្រកួត​​របស់​ខ្លួន។ កុំ​ភ្លេច​តាមដាន​ទស្សនា​ការ​ប្រកួត​របស់​ រិន​ ដេវីត​ នៅ​ថ្ងៃ​ស្អែក​នេះ​ចាប់​ពី​ម៉ោង​ ៥កន្លះ​ល្ងាច​តទៅ​នៅ​ឯ​សង្វៀន​បាយ័ន​។​ តើ​រូប​គេ​អាច​ផ្ដួល​ ឬ​យក​ឈ្នះ​ដៃគូ​បាន​ទេ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​នេះ​ដើម្បី​សាងកេរ្តិ៍ឈ្មោះ​ឲ្យ​មាន​ភាព​ល្បី​ឡើង​វិញ។​ ក្រៅ​តែ​ពី​ការ​ប្រកួត​របស់​ ដេវីត​ ហើយ​នោះ​ពី​កម្មវិធី​ក៏​មាន​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់លាន​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ផង​ដែរ៕​​ ប្រភព៖ KAMPUCHEATHMEY

អ្នកលេង​គុន​ខ្មែរ​ រិន​ ដេវីត​ ប៉ះ​បរទេស​ស្អែក​នេះ​នៅ​សង្វៀន​បាយ័ន ​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​ Read More »

Salah រិះគន់អ្នកគាំទ្រ Liverpool ដែលមិនផ្តល់ការគោរពចំពោះការលះបង់របស់ Nunez និង Diaz

Mohamed Salah រិះគន់​ តំណាងអ្នកគាំទ្រក្លិប Liverpool មួយ ដែលបង្ហោះរូបភាពលើបណ្តាញសង្គម ដោយចំអក និងមិនផ្តល់ការគោរពដល់ការលះបង់ របស់អតីតមិត្តរួមក្រុមខ្លួនកីឡាករ Luis Diaz និង Darwin Nunez ក្រោយពួកគេចាកចេញ​។ Salah មិនអាចទប់ចិត្តខឹងបាន ពេលឃើញគេនិយាយចំអកលើអតីតមិត្តរួមក្រុម រួចបានចូលទៅឆ្លើយតបដោយរិះគន់ និងស្តីបន្ទោស ក្រុមអ្នកគាំទ្រក្លិប Liverpool ថាមិនផ្តល់ការគោរព។ រូបភាព​ ស ខ្មៅ ដាក់លើកីឡាករ Nunez និង Diaz ស្របពេលរូបភាពកីឡាករថ្មី Florian Wirtz និង Alexander Isak មានពណ៌ធម្មតា នៅលើគណនីបណ្តាញសង្គម X មួយឈ្មោះថា Anfield Edition Site ដែលបង្ហោះរូបភាពនោះ ភ្ជាប់ដោយពាក្យថា «នេះជាការធ្វើឱ្យល្អប្រសើរធំបំផុតប្រចាំប្រវត្តិសាស្ត្របាល់ទាត់»។  «តើយើងអាចអបអរការចុះកិច្ចសន្យាថ្មីដ៏អស្ចារ្យ ដោយមិនផ្តល់ការគោរពដល់កីឡាករធ្លាប់ជួយយើងឈ្នះ ជើងឯកពានរង្វាន់ Premier League ដែរទេ?» កីឡាករសញ្ជាតិអេហ្ស៊ីប តបទៅអ្នកគាំទ្រ

Salah រិះគន់អ្នកគាំទ្រ Liverpool ដែលមិនផ្តល់ការគោរពចំពោះការលះបង់របស់ Nunez និង Diaz Read More »

Scroll to Top