ពត៌មានថ្មីៗ

ផ្ទុះហើយ! Ronaldo នឹងក្លាយជាតួសម្តែងម្នាក់ ក្នុងខ្សែភាពយន្ត Fast & Furious ជំនាន់ទី ១១

កីឡាករ Cristiano Ronaldo កំពុងមានព័ត៌មានលេចឮដ៏គួរឱ្យចាប់អារម្មណ៍ អាចនឹងក្លាយជាតួអង្គមួយរូបក្នុងខ្សែភាពយន្តដ៏ល្បីមានចំណងជើងថា Fast X វគ្គ ២ ដែលជារឿងក្នុងជំនាន់ទី ១១ របស់ “Fast & Furious”។ តារាសម្ដែងអាមេរិកលោក Vin Diesel បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបជាមួយតារាបាល់ទាត់ឆ្នើម Ronaldo នៅលើ Instagram អមជាមួយសំណេរ ថា៖ «មនុស្សគ្រប់គ្នាសួរថា តើគាត់នឹងមានវត្តមាននៅក្នុងពិភព Fast ដែរឬទេ… ខ្ញុំត្រូវប្រាប់ថា គាត់ជាមនុស្សពិតម្នាក់។ យើងបានសរសេរតួនាទីមួយសម្រាប់គាត់…»។ តាមអត្ថន័យសំណេរខាងលើ តារាសម្តែងអាមេរិករូបនេះចង់បង្ហាញជាសញ្ញា ថា Ronaldo នឹងក្លាយជាតួអង្គមួយរូបនៅក្នុងខ្សែភាពយន្ត Fast & Furious ជំនាន់ទី ១១។ ខ្សែភាពយន្តដ៏ល្បីនេះ ធ្លាប់មានវត្តមានតួអង្គល្បីៗលំដាប់ពិភពលោកចូលរួមសម្តែងជាច្រើនដូចជា Dwayne “The Rock” Johnson, Vin Diesel, Jason Statham ហើយក៏មានអតីតកីឡាកាសដ៏ល្បីលោក John Cena ផងដែរ។   ទោះបីជាការចូលរួមរបស់ Ronaldo […]

ផ្ទុះហើយ! Ronaldo នឹងក្លាយជាតួសម្តែងម្នាក់ ក្នុងខ្សែភាពយន្ត Fast & Furious ជំនាន់ទី ១១ Read More »

មិនធម្មតា! លីគអាមេរិក MLS វិវត្តខ្លួនចូលក្នុងលំដាប់កំពូលទាំង ១០ លើ​លោក

លីគបាល់ទាត់កំពូល អាមេរិក (Major League Soccer) បានវិវត្តខ្លួនយ៉ាងលឿន រហូតពេលនេះអាចឈានជើងចូលក្នុងចំណាត់ថ្នាក់លំដាប់កំពូលទាំង ១០ ជាលីគបាល់ទាត់ធំជាងគេបំផុតក្នុងពិភពលោក។ លីគកំពូល អាមេរិក MLS បានប្រឹងពង្រីកសក្តានុពលរបស់ខ្លួនជាយូរមកហើយ តាមរយៈការនាំចូលកីឡាករឆ្នើមៗពីតំបន់ អឺរ៉ុប។ កាលពីឆ្នាំ ២០២៣ ក្លិប Inter Miami សមាជិកលីគកំពូល MLS បានចុះកិច្ចសន្យាយកខ្សែប្រយុទ្ធ Lionel Messi ពី Paris Saint-Germain ដែលធ្វើឱ្យលីគនេះកាន់តែមានការចាប់អារម្មណ៍ខ្លាំង។   ផ្អែកតាមទិន្ន័យពី Opta ដែលជាស្ថាប័នជំនាញវាយតម្លៃលើចំណាត់ថ្នាក់លីគក្នុងពិភពលោក បានបង្ហាញ ថា លីគ MLS បច្ចុប្បន្នបានឡើងចំណាត់ថ្នាក់ស្ថិតនៅក្នុងលំដាប់កំពូលទាំង ១០ ជាមួយលីគបាល់ទាត់ធំៗផ្សេងទៀតក្នុងពិភពលោក។ បច្ចុប្បន្ន លីគកំពូល អង់គ្លេស (Premier League) ស្ថិតនៅចំណាត់ថ្នាក់ទី ១, លីគកំពូល អេស្ប៉ាញ (La Liga) ស្ថិតនៅចំណាត់ថ្នាក់ទី ២, លីគកំពូល អាល្លឺម៉ង់ (Bundesliga) ស្ថិតនៅចំណាត់ថ្នាក់ទី

មិនធម្មតា! លីគអាមេរិក MLS វិវត្តខ្លួនចូលក្នុងលំដាប់កំពូលទាំង ១០ លើ​លោក Read More »

Lamine Yamal បើកដំណើរការប៉ុស្តិ៍ YouTubeបានតែពីរថ្ងៃ ទទួលបានអ្នកគាំទ្រជាងមួយលាននាក់

ខ្សែប្រយុទ្ធ Lamine Yamal អាយុ 18 ឆ្នាំបានទាក់ទាញអ្នកគាំទ្រច្រើនជាងមួយលាននាក់បន្ទាប់ពីរយៈពេលពីរថ្ងៃនៃការបើកដំណើរការឆានែល YouTube ផ្លូវការរបស់គាត់។ Yamal បានចាប់ផ្តើមឆានែលក្រោមឈ្មោះរបស់គាត់នៅថ្ងៃទី 23 ខែធ្នូដោយទទួលបានអ្នកគាំទ្រប្រហែល 870,000 នាក់ ក្នុងរយៈពេលតិចជាង 24 ម៉ោង។ វីដេអូដំបូងរបស់គាត់បង្ហាញពីដំណើរទេសចរណ៍នៃអតីតផ្ទះរបស់គាត់នៅទីក្រុងបាសេឡូណា ដែលថតនៅពេលដែលគាត់កំពុងរៀបចំផ្លាស់ទី ជាមួយនឹងប្រអប់ដែលអាចមើលឃើញពេញផ្ទះ។ ផ្នែកមួយនៃផ្ទះបង្ហាញពីពានរង្វាន់បុគ្គលរបស់ Yamal រួមមាន Golden Boy, Kopa Trophy និង Euro 2024 Young Player of the Tournament។ នៅក្នុងវីដេអូ គាត់ក៏ចែករំលែកព័ត៌មានលម្អិតផ្ទាល់ខ្លួនផងដែរ ដូចជាចំណង់ចំណូលចិត្តរបស់គាត់ចំពោះក្លិនវ៉ានីឡា និងទម្លាប់ចូលគេងមុនពេលភ្ញាក់ពីគេងនៅពេលយប់ដើម្បីញ៉ាំនំខូឃី។ Yamal បាននិយាយថា “នោះហើយជាមូលហេតុដែលខ្ញុំមិនអាចមានមិត្តស្រីបានទេព្រោះខ្ញុំភ្ញាក់នៅពាក់កណ្តាលយប់” ។ Yamal កើតនៅថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2007 ។ ឪពុកម្តាយរបស់គាត់បានបែកគ្នានៅពេលគាត់មានអាយុ 3 ឆ្នាំ ប៉ុន្តែបានបន្តចិញ្ចឹមគាត់ជាមួយគ្នានៅទីក្រុងបាសេឡូណា។ គាត់បានចូលរួមជាមួយប្រព័ន្ធកាយរឹទ្ធិរបស់

Lamine Yamal បើកដំណើរការប៉ុស្តិ៍ YouTubeបានតែពីរថ្ងៃ ទទួលបានអ្នកគាំទ្រជាងមួយលាននាក់ Read More »

កូនប្រុស Zidane បាននិយាយថា ជីតារបស់គាត់ក៏គាំទ្រក្នុងការផ្លាស់ប្តូរជម្រើសជាតិនេះ

(បរទេស)៖ អ្នកចាំទី Luca Zidane ដែលជាកូនប្រុសរបស់លោក Zinedine Zidane អតីតអ្នកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup របស់បារាំង បាននិយាយថា ជីតារបស់គាត់ក៏បានគាំទ្រគាត់ក្នុងការប្តូរការលេងតំណាងជម្រើសជាតិពីបារាំង ទៅជម្រើសជាតិអាល់ហ្សេរីនេះ បន្ទាប់ពីលេងឱ្យបារាំងត្រឹមកម្រិតយុវជន។ ឪពុករបស់ Luca Zidane លោក Zinedine Zidane ជាបុគ្គលម្នាក់នៃវិស័យបាល់ទាត់លោកត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងក្រុមបារាំង ជាមួយការឈ្នះពានរង្វាន់ FIFA World Cup 1998 និងស៊ុតបញ្ចូលទីបាន ២គ្រាប់ក្នុងជ័យជម្នះ ៣-០ លើប្រេស៊ីល ក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៉ារីស។ ខណៈការសម្រេចចិត្តប្តូរសញ្ជាតិរបស់កូនប្រុស Luca នៅការជ្រើសរើសជៀសវាងការប្រៀបធៀបជាមួយឪពុករបស់គាត់តាំងពីក្មេង ដោយជ្រើសរើសលេងជាអ្នកចាំទីនេះ បានក្លាយជារឿងគួរឱ្យភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង ជាពិសេសចាប់តាំងពីគាត់ទទួលបានជាអ្នកចាំទីអាជីពមក ។ Luca គាត់បានក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់អាល់ហ្សេរី យ៉ាងឆាប់រហ័ស ហើយឪពុករបស់គាត់បានមើលការលេងទល់នឹងស៊ូដង់ ក្នុងការប្រកួតបើកឆាកនៃពានរង្វាន់ Africa Cup of Nations 2025 ប្រចាំពូល E របស់ក្រុមដឹកនាំដោយលោក Vladimir Petkovic

កូនប្រុស Zidane បាននិយាយថា ជីតារបស់គាត់ក៏គាំទ្រក្នុងការផ្លាស់ប្តូរជម្រើសជាតិនេះ Read More »

អាល្លឺម៉ង់ នៅព្រឹត្តិការណ៍ World Cup 2026 ជាមួយនឹងគូប្រកួត និងកាលបរិច្ឆេទ

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងចាប់ផ្តើមដំណើរប្រកួតនៅអំឡុងខែមិថុនា នៅពេលគូប្រកួតប្រជែងរបស់ក្រុមបាល់ទាត់ជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ ក៏ត្រូវបានបង្ហាញផងដែរ។ យោងតាមការចេញផ្សាយនៅលើគេហទំព័រ USA Today បានឱ្យដឹងថា អាល្លឺម៉ង់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ នៃវគ្គជម្រុះប្រចាំពូល A តំបន់អឺរ៉ុប (UEFA) ជាមួយការបង្ហាញខ្លួននៅ World Cup ចុងក្រោយកាលឆ្នាំ២០២២ នៅប្រទេសកាតា។ ដោយផ្អែកតាមលទ្ធផលចាប់ឆ្នោតបែងចែកពូលកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា អាល្លឺម៉ង់បានស្ថិតក្នុងពូល E ជាមួយប្រទេសកូរ៉ាកាវ (អាមេរិកខាងជើង) កូដឌីវ័រ (អាហ្រ្វិក) និងអេក្វាទ័រ (អាមេរិកឡាទីន) នៃវគ្គសន្សំពិន្ទុ។– អាល្លឺម៉ង់ vs កូរ៉ាកាវ នៅថ្ងៃទី១៤ ខែមិថុនា ក្នុងទីលាន NRG ស្ថិតក្នុងទីក្រុង Houston– អាល្លឺម៉ង់ vs កូដឌីវ័រ នៅថ្ងៃទី២០ ខែមិថុនា ក្នុងទីលាន BMO Field ស្ថិតក្នុងទីក្រុង Toronto– អាល្លឺម៉ង់

អាល្លឺម៉ង់ នៅព្រឹត្តិការណ៍ World Cup 2026 ជាមួយនឹងគូប្រកួត និងកាលបរិច្ឆេទ Read More »

ក្លឹប AS FAR Rabat របស់ម្ចាស់ផ្ទះ AFCON 2025 នឹងត្រូវលេងបិទទ្វារ និងពិន័យ ១០ម៉ឺនដុល្លារ បន្ទាប់ពីទង្វើអសីលធម៌របស់អ្នកគាំទ្រ

(ម៉ារ៉ុក)៖ ក្លឹប AS FAR Rabat របស់ប្រទេសម៉ារ៉ុក ត្រូវកំណត់ឱ្យលេងការប្រកួតក្នុងផ្ទះ ២លើកបន្ទាប់ដោយបិទទ្វារ និងពិន័យជាប្រាក់ចំនួន ១០ម៉ឺនដុល្លារ ក្រោយក្រុមអ្នកគាំទ្របង្កទង្វើអសីលធម៌ ដោយបានគប់វត្ថុចូលទៅក្នុងទីលាន និងប្រើប្រាស់ឡាស៊ែរក្នុងអំឡុងពេលការប្រកួត African Champions League កាលពីខែមុន ។ នាមជាក្លឹបមួយស្ថិតក្នុងលីគរបស់ម្ចាស់ផ្ទះពានអាហ្រ្វិក Africa Cup of Nation 2025។ ការបង្កនេះ កើតឡើងក្នុងជំនួបស្មើ ១-១ ជាមួយក្លឹប Al Ahly របស់ប្រទេសអេហ្ស៊ីប នេះបើយោងតាមការបញ្ជាក់របស់ក្លឹបនៅថ្ងៃព្រហស្បតិ៍។ ខណៈការពិន័យនេះរួមមានទឹកប្រាក់ ២ម៉ឺនដុល្លារ សម្រាប់ការប្រើប្រាស់ឡាស៊ែរ និង ១៥,០០០ម៉ឺនដុល្លារ ដូចគ្នាទៅនឹងទង្វើគប់ដបចូលទីលាន នឹងសកម្មភាពក្មេងប្រុសរើសបាល់រត់ចូលទៅក្នុងទីលានក្នុងអំឡុងពេលប្រកួត និងចំនួន ៥ម៉ឺនដុល្លារ សម្រាប់ការគប់ឧបករណ៍សំណង់ដែកធ្ងន់ៗចូលទៅក្នុងទីលាន។ សូមជម្រាបផងថា ក្លឹប AS FAR នឹងត្រូវទទួលរងពិន័យនេះលេងបិទទ្វារ នៅក្នុងការប្រកួតប្រចាំពូលជាមួយក្រុម JS Kabylie របស់ប្រទេសអាល់ហ្សេរី នៅថ្ងៃទី ៣០ខែមករា និងប៉ះក្រុម Young Africans

ក្លឹប AS FAR Rabat របស់ម្ចាស់ផ្ទះ AFCON 2025 នឹងត្រូវលេងបិទទ្វារ និងពិន័យ ១០ម៉ឺនដុល្លារ បន្ទាប់ពីទង្វើអសីលធម៌របស់អ្នកគាំទ្រ Read More »

កាន់តែផ្អើលលីគកម្ពុជា CPL ក្រុមវិសាខា នាំយក U23 កាណាដា ក្រោយភ្នំពេញក្រោនយកខ្សែប្រយុទ្ធប្រេស៊ីល Breninho ពង្រឹងក្រុម

(ភ្នំពេញ)៖ ក្រុមវិសាខា ត្រូវបានចាត់ទុកជាក្រុមរុះរើសកីឡាករច្រើនជាងគេ បន្ទាប់ពីផ្លាស់ប្ដូរគ្រូថ្មី ពិសេសកីឡាករបរទេស ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ ក្លិបទើបបានប្រកាសនាំចូលខ្សែបម្រើ-ប្រយុទ្ធចំណូលថ្មី Lucas Dias ដែលជាសមាជិកក្រុមជម្រើសជាតិ U23 កាណាដា ក្រោយផ្ទេរខ្សែប្រយុទ្ធរហស្សនាម «សួតដែក» Breninho ទៅកាន់ក្លិបភ្នំពេញក្រោន ក្នុងលក្ខខណ្ឌខ្ចីជើងគួរឲ្យភ្ញាក់ផ្អើល។ មានដើមកំណើតនៅទីក្រុង Toronto នៃប្រទេសកាណាដា Lucas Dias បានផ្ដើមអាជីពបាល់ទាត់ជាមួយក្លិប Sporting CP តាំងពីកុមារ ដល់យុវជន រហូតបានលេងក្រុមធំ នាប្រទេសព័រទុយហ្គាល់នេះ ចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២៣ ហើយត្រូវបានដាក់ខ្ចីជើងលេងឲ្យក្លិប Cavalry FC និងក្លិប Dezembro នៅទឹកដីព័រទុយហ្គាល់ដដែល។ ក្រៅពីជួយក្លិប Lucas Dias ក៏ធ្លាប់បានលេងឲ្យក្រុមជម្រើសជាតិ U23 កាណាដាផងដែរ។ ការមកដល់របស់ខ្សែបម្រើប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថា នឹងត្រូវជំនួសតំណែងខ្សែប្រយុទ្ធប្រេស៊ីល Breninho ដែលក្លិបបានប្រកាសផ្ទេរទៅភ្នំពេញក្រោន ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាល កាលពីម្សិលមិញ ។ ការផ្ទេរ Breninho

កាន់តែផ្អើលលីគកម្ពុជា CPL ក្រុមវិសាខា នាំយក U23 កាណាដា ក្រោយភ្នំពេញក្រោនយកខ្សែប្រយុទ្ធប្រេស៊ីល Breninho ពង្រឹងក្រុម Read More »

ឥណ្ឌូណេស៊ីតែងតាំង លោក John Herdman ដែលមានបទពិសោធន៍ក្នុងព្រឹត្តិការណ៍ World Cup ជាគ្រូបង្វឹកថ្មី

សមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានឈានដល់កិច្ចព្រមព្រៀងតែងតាំងលោក John Herdman ដែលជាគ្រូបង្វឹកជនជាតិអង់គ្លេសដែលបានដឹកនាំប្រទេសកាណាដាដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ជាគ្រូបង្វឹកក្រុមជម្រើសជាតិថ្មីជំនួសលោក Patrick Kluivert ។ PSSI បានឱ្យដឹងថា Herdman នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2+2 ឆ្នាំដោយចាប់ផ្តើមនៅឆ្នាំ 2026 ដែលរួមមានរយៈពេលពីរឆ្នាំដំបូងជាមួយនឹងជម្រើសដើម្បីបន្តរហូតដល់ឆ្នាំ 2030 ។ ក្រោមកិច្ចព្រមព្រៀងនេះ លោក Herdman នឹងដឹកនាំប្រទេសឥណ្ឌូនេស៊ីយ៉ាងហោចណាស់រហូតដល់ចុងបញ្ចប់នៃអាណត្តិរបស់ប្រធាន PSSI លោក Erick Thohir ក្នុងឆ្នាំ 2027។ គាត់ក៏នឹងបម្រើការក្នុងពេលដំណាលគ្នាជាគ្រូបង្វឹកក្រុម U23 ឥណ្ឌូនេស៊ី ជាមួយនឹងអាណត្តិដើម្បីអភិវឌ្ឍ និងបញ្ចូលទេពកោសល្យវ័យក្មេងទៅក្នុងក្រុមជាន់ខ្ពស់។ Herdman ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីសហព័ន្ធបាល់ទាត់នៃប្រទេសហុងឌូរ៉ាសផងដែរ ប៉ុន្តែគ្រូបង្វឹកវ័យ 50 ឆ្នាំរូបនេះបានជ្រើសរើសទៅប្រទេសឥណ្ឌូនេស៊ី ដោយសារលក្ខខណ្ឌរយៈពេលវែងនៃកិច្ចសន្យា និងប្រាក់បៀវត្សរ៍ប្រចាំខែចំនួន 40,000 ដុល្លារអាមេរិក។ អ្នកវិភាគបាល់ទាត់ឥណ្ឌូនេស៊ី Ronny Pangemanan បាននិយាយថា ការសម្តែងរបស់ Herdman នឹងត្រូវបានវាយតម្លៃជាចម្បងនៅ Asian Cup ឆ្នាំ

ឥណ្ឌូណេស៊ីតែងតាំង លោក John Herdman ដែលមានបទពិសោធន៍ក្នុងព្រឹត្តិការណ៍ World Cup ជាគ្រូបង្វឹកថ្មី Read More »

IOC និង OCA ផ្តល់ជំនួសមនុស្សធម៌អូឡាំពិកជួយជនភៀសសឹកកម្ពុជា

ស្ថាប័នគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាប្រតិបត្តិអូឡាំពិកអាស៊ី (OCA) បានផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយទៅកាន់ជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ លើកម្ពុជា។ ជំនួយនេះផ្តល់ជួន តាមរយៈគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា (NOCC)។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងក្នុងពេលទទួលជំនួយមនុស្សធម៌ នៅរសៀលថ្ងៃទី២៥ ខែធ្នូនេះថា ជំនួយដែលបានផ្តល់មកនេះ គឺ ស្ថិតក្រោមមូនិធិចលនាអូឡាំពិកជួយជនភៀសសឹក (Olympic Refugees Foundations) ដែល IOC សហការជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសសឹក (UNHCR) ដើម្បីជួយជនរងគ្រោះដោយសារគ្រោះមហន្តរាយ ឬក៏បញ្ហាសង្គ្រាម។  អគ្គលេខាធិការ NOCC បន្តទៀតថា ការផ្តល់ជំនួយនេះមកកម្ពុជានៅពេលនេះ ធ្វើឡើងក្រោយការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតពីសំណាក់ IOC និង OCA។ ជំនួសនេះក៏បានបញ្ជាក់ថា ស្ថាប័នកីឡាលំដាប់ពិភពលោកទាំងនោះ បានទទួលស្គាល់ និងមើលឃើញថាពលរដ្ឋកម្ពុជារាប់សែននាក់ កំពុងតែរងគ្រោះដោយសារតែបញ្ហាសង្គ្រាមឈ្លានពានយ៉ាងពិតប្រាកដ។ ស្ថាប័ន IOC និង OCA បានផ្តល់ជំនួយទាំងនោះដូចជាស្បៀងអាហារ សម្ភារៈសិក្សា និងសម្ភារៈកីឡា ដើម្បីធានាថាកុមារ យុវជន និងពលរដ្ឋ នៅតែអាចបន្តលេងកីឡា

IOC និង OCA ផ្តល់ជំនួសមនុស្សធម៌អូឡាំពិកជួយជនភៀសសឹកកម្ពុជា Read More »

Southampton និង Coventry រងទណ្ឌកម្មពី FA ខណៈមានឱកាសប្តឹងបកត្រឹមថ្ងៃទី៣០ ខែធ្នូ

(បរទេស)៖ ទាំងក្លឹបបាល់ទាត់អាជីព Southampton និង Coventry City ត្រៀមខ្លួនទទួលបម្រាមពីសមាគម FA របស់អង់គ្លេសនាពេលខាងមុខ ដោយសារតែប៉ះទង្គិតគ្នាមួយប្រាវ នៅពេលអាជ្ញាកណ្តាលផ្លុំកញ្ចែកបញ្ចប់ការប្រកួត ជាមួយនឹងឱកាសប្តឹងបដិសេធវិញដែរ ត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប៉ះទង្គិចគ្នាចុងបញ្ចប់នៃការប្រកួតនោះដែរ ជាមួយនឹងលទ្ធផលផ្លូវការស្មើគ្នា ១-១ ក្នុងកីឡដ្ឋាន St. Mary’s របស់ក្រុម Southampton នៃក្របខណ្ឌទី២ អង់គ្លេស Championship 2025-26 ដោយមានការចូលរួមពីសំណាក់កីឡាករ និងមន្រ្តីក្លឹបជាច្រើនពីភាគីទាំងពីរ។ ជាការកត់សម្គាល់ផងដែរ មុនឈានដល់ផ្ទុះជម្លោះកាន់តែធំនោះ គេឃើញអ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ គឺលោក Frank Lampard បានប៉ះពារសំដីជាគ្នាជាមួយក្រុមកីឡាកររបស់ Saints មុនពេលមានគ្នាជាច្រើនចូលរួម។ ក្នុងប្រកួត ៩០នាទីពេញ Coventry ដែលជាក្រុមភ្ញៀវជាអ្នកធ្វើបានគ្រាប់នាំមុខតាំងពីវគ្គទី១ មកម្ល៉េះដោយកីឡាករ Ephron Mason-Clark មុនពេលបាត់បង់សមាជិក Jay Dasilva ពីការទទួលបានកាតក្រហមពីការប៉ះទង្គិចគ្នានៅដើមវគ្គទី២ ដែលញាំងឱ្យក្រុម Sky Blues មួយនេះនៅសល់សមាជិកតែ

Southampton និង Coventry រងទណ្ឌកម្មពី FA ខណៈមានឱកាសប្តឹងបកត្រឹមថ្ងៃទី៣០ ខែធ្នូ Read More »

Scroll to Top