មិនងាយរកអ្នកជំនួស Fernandes បាន នៅពេលខ្សែបម្រើសំខាន់រូបនេះ ត្រូវអវត្តមានចាប់ពី ១ខែ
(បរទេស)៖ គ្រូបង្វឹក Manchester United លោក Ruben Amorim បានថ្លែងថា «វាមិនអាចទៅរួចឡើយ ក្នុងការរកអ្នកថ្មីមកជំនួសកន្លែង Bruno Fernandes នៅពេលប្រធានក្រុមរូបនេះ ត្រូវបង្ខំចិត្តអវត្តមានចាប់ពី ១ខែឡើងទៅផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ទោះជាបែបនេះក្តី អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ដូចគ្នាបានគូសបញ្ជាក់ថា «វាជាឱកាសសម្រាប់កីឡាករដទៃបញ្ចេញសមត្ថភាពផងដែរ នៅពេល Fernandes របួសនាពេលនេះ»។ Fernandes ត្រូវបានប្តូរចេញក្នុងប្រកួតលីគកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន នៅពេលដែលបិសាចក្រហមបានចាញ់ម្ចាស់ផ្ទះ Aston Villa ២-១ ក្រោយពេលរងរបួសសរសៃពួរ ដ្បិតលោក Amorim បានឱ្យដឹងថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងអវត្តមានពេល Man Utd ស្វាគមន៍ Newcastle United នៅរាត្រីថ្ងៃសុក្រស្អែកនេះ។ អតីតគ្រូបង្វឹកដែលបានលាឈប់ដឹកនាំក្លឹប Sporting CP រូបនេះ បានបដិសេធពីរយៈពេលជាក់លាក់ដែល Fernandes ត្រូវអាក់ខានប្រកួត នៅពេលអ្នកសារព័ត៌មានសួរកាលពីថ្ងៃពុធ ដោយលោកបានត្រឹមឆ្លើយប្រហាក់ប្រហែលប្រើពេលយូរ ដើម្បីព្យាយាល។ បើយោងតាមប្រភពឯកជនជាច្រើនបានលួចបង្ហើបថា Fernandes អាចនឹងអវត្តមានដល់ទៅ ៥ប្រកួតឯណោះ ពោលគឺកីឡាករវ័យ ៣១ឆ្នាំរូបនេះ អាចវិលមកលេងវិញបាននៃជំនួប […]
មិនងាយរកអ្នកជំនួស Fernandes បាន នៅពេលខ្សែបម្រើសំខាន់រូបនេះ ត្រូវអវត្តមានចាប់ពី ១ខែ Read More »










